បុរសម្នាក់ ងើប​ពី​អង្រឹង​ យកដៃ​ប៉ះ​ជញ្ជាំង​ស័ង្កសី ​ឆក់​ស្លាប់​

បុរសម្នាក់ ងើប​ពី​អង្រឹង​ យកដៃ​ប៉ះ​ជញ្ជាំង​ស័ង្កសី ​ឆក់​ស្លាប់​



ព្រៃវែង ៖ ​បុរស​ម្នាក់​ឆក់​ខ្សែ​ភ្លើង​ស្លាប់​ បន្ទាប់​ពី​ចង​អង្រឹង​ដេក​ ហើយ​ងើប​មកវិញ ​បាន​យកដៃ​ប៉ះ​ជ​ញ្ជាំង​ស័ង្កសី ​ដែល​ឆ្លង​ខ្សែ​ភ្លើង​។ ​ហេតុការណ៍​នេះ​កើត​ឡើង​កាលពី​ថ្ងៃទី​០៨ ខែមេសា​ ឆ្នាំ​២០១៦​វេលា​ម៉ោង​១៣និង​៥០នាទី​ស្ថិត​ក្នុងភូមិ​ស្វាយ​អន្ទរ​ទី​១ ឃុំ/ស្រុក​ស្វាយអន្ទរ​ ខេត្តព្រៃវែង​។​

ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា​ នៅមុន​ពេល​កើត​ហេតុ​​ជនរងគ្រោះ​ឈ្មោះ ​អ៊ុន កុយ​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ ​បាន​យក​អង្រឹង​ទៅ​ចង​ដេក​នឹង​សសរ​រោង​នៅ​ខាង​មុខ​ផ្ទះ។​ក្រោយមក​ជនរងគ្រោះ​ បាន​ងើប​មកវិញ​ ដោយ​យកដៃ​ទៅ​ប៉ះ​នឹង​ជញ្ជាំង​ដែក​ស័ង្កសី​ ដែល​មាន​ដាក់​ប៊្រី​ខ្សែ​ភ្លើង​បណ្ដាល​ឲ្យ​ឆក់។ ​បន្ទាប់មក​ប្រពន្ធ​របស់​ជនរងគ្រោះ​បាន​ឃើញ​ ហើយ​ស្រែកហៅ​គេឯង​ឲ្យ​មក​ជួយ​ដែរ​ តែ​ជនរងគ្រោះ​បាន​ស្លាប់​បាត់​បង់ជីវិត​ទៅ​ហើយ​។​

ក្រោយ​កើតហេតុ​ ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុច​កើត​ហេតុ​ និង​បាន​ធ្វើ​កំណត់​ហេតុ ​រួច​ប្រគល់​ស​ព​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

បុរសម្នាក់ ងើប​ពី​អង្រឹង​ យកដៃ​ប៉ះ​ជញ្ជាំង​ស័ង្កសី ​ឆក់​ស្លាប់​

បុរសម្នាក់ ងើប​ពី​អង្រឹង​ យកដៃ​ប៉ះ​ជញ្ជាំង​ស័ង្កសី ​ឆក់​ស្លាប់​