លោក​ឧបនាយករដ្ឋមន្ត្រី កែ ​គឹមយ៉ាន​ បាន​ចុះ​មក​ប្រគល់​ផ្ទះ​២៣៦​ខ្នង​ ជូន​ប្រជាពលរដ្ឋ ​ក្នុងស្រុក​ម​ង្គល​បូរី​

លោក​ឧបនាយករដ្ឋមន្ត្រី កែ ​គឹមយ៉ាន​ បាន​ចុះ​មក​ប្រគល់​ផ្ទះ​២៣៦​ខ្នង​ ជូន​ប្រជាពលរដ្ឋ ​ក្នុងស្រុក​ម​ង្គល​បូរី​

បន្ទាយមានជ័យ​ ៖ នៅ​ល្ងាច​ថ្ងៃទី​៨ ​ខែមេសា ​ឆ្នាំ​២០១៦​ ​លោក​ឧបនាយករដ្ឋមន្ត្រី កែ​ គឹមយ៉ាន ​ប្រធា​ន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ ចុះ​ជួយ​ខេត្ត​បន្ទាយ​មានជ័យ​ បាន​ចុះ​មក​ជួប​សំណេះសំណាល​ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ និង​ធ្វើ​ពិធី​ប្រគល់​ផ្ទះ​ចំនួន​២៣៦​ខ្នង ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​ឃុំ​ចំនួន​១១ ​ក្នុង​ស្រុក​មង្គល​បូរី​ ខេត្តបន្ទាយមានជ័យ​ មាន​ឃុំ​បត់​ត្រង់​២​ខ្នង ឃុំ​តា​ឡំ​៧​ខ្នង​. ឃុំ​រហាត់ទឹក​២១​ខ្នង ឃុំ​បន្ទាយ​នាង​៥០​ខ្នង​. ឃុំ​ភ្នំ​តូច​១៧​ខ្នង ឃុំ​ចំណោម​៦៦​ខ្នង ឃុំ​អូរ​ប្រាសាទ​៧​ខ្នង ឃុំ​គោក​បល្ល័ង្គ​៤​ខ្នង ឃុំ​សឿ​៤៤​ខ្នង ឃុំ​ស្រះ​រាំង​២​ខ្នង និង​ឃុំ​សំបួរ​១៦​ខ្នង។

​កម្ម​ពិធី​នោះ​ បាន​ធ្វើ​នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​បន្ទាយ​នាង ស្ថិត​ក្នុងភូមិ​បន្ទាយ​នាង ឃុំ​បន្ទា​យ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​ ហើយ​គ្រួសារ​ក្រីក្រ​ទាំង​២៣៦​គ្រួសារ​នោះ​ទទួល​បាន​លំនៅ​ដ្ឋាន​ថ្មី​មួយ​ខ្នង​ និង​ទទួល​បាន​បន្ថែម​នូវ​កន្ទេល​មួយ មុង​មួយ ឆ្នាំង​មួយ ​ចានបាយ​៦ ចាន​សម្ល​៦ ​ស្លាបព្រា​១២​ ទឹក​ស៊ី​ទឹកត្រី​២​យួរ អំបិល​អីយ៉ូត​មួយ​កញ្ចប់ ប៊ីចេង​មួយ​កញ្ចប់ នំ​ធុង​មួយ​ធុង​ ថវិកា​២​ម៉ឺន​រៀល​ទៀត​ផង​។

​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​ បាន​មានប្រសាសន៍ថា​ ប្រជាជន​ទាំង​២៣៦​គ្រួសារ​នេះ ​ពិត​ជា​ប្រជាពលរដ្ឋ​ទី​ទាល់ក្រ​ពិតប្រាកដ​ ព្រោះ​លោក​បាន​ឲ្យ​ក្រុមការងារ​ចុះ​ស្រង់​ស្ថិតិ​ ដល់​មូលដ្ឋាន ​ដែ​ល​ប្រជា​ក្រីក្រ​រស់នៅ ​ហើយ​មិនបាន​ប្រកាន់​និន្នាការ​នយោបាយ​ថា ​ប្រជាជន​ប្រកាន់បក្ស​នេះ ​បក្ស​នោះ​ឡើយ​ឲ្យ​តែ​ប្រជាពលរដ្ឋ​នោះ​ពិតជា​ក្រីក្រ​ជួយ​ទាំងអស់​។​

​លោក​ កែ​ គឹមយ៉ាន​ តែងតែបាន​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​ ដើម្បី​អនុវត្តន៍​តាម​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ដោយ​មើល​ឃើ​ញ​ពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ ដែល​មិន​ទាន់​មាន​ទីលំនៅ​សមរម្យ​ ពិសេស​ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ​ផង​ដែរ​។​

ក្នុងនាម​លោក​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​ លោក​បាន​ដាក់​ផែនការ​ឲ្យ​ប្រែក្លាយ​ពី​ផ្ទះស្បូវ​ ទៅជា​ផ្ទះ​ប្រក់​ស័ង្កសី​ជំនួស​វិញ​។​ ជាមួយនឹង​ការ​អនុវត្តន៍​នេះ ​បើ​តាម​តួ​លេខ​ថា​ ផ្ទះស្បូវ​ដែល​ត្រូវ​កែប្រែ​ទូទាំង​ខេត្ត​ មាន​ប្រមាណ​ជាង​៣​ពាន់​ខ្នង​ក៏ដោយ​។​ ហើយ​ផែនការ​នេះ​បាន​អនុវត្ត​ដំណាក់កាល​ទីមួយ​ដែល​នឹង​ត្រូវ​ឲ្យ​ហើយ​រួចរាល់​មុន​ឱកាស​ចូលឆ្នាំ​ខ្មែរ​នេះ​គឺ​១៦៦០​ខ្នង​ដែល​មួយ​ខ្នង​ត្រូវ​ចំណាយ​ក្នុង​ការទិញ​ឈើ​គឺ​មួយ​ខ្នង​៦០​ម៉ឺន​រៀល​។​ ជាមួយ​នោះ​ដែរ​ លោក​ឧបនា​យករដ្ឋមន្ត្រី​ ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ ក្រៅពី​បង្កបង្កើន​ស្រូវ​ត្រូវ​ដាំ​ដុះ​បន្លែបង្ការ​រួមផ្សំ​ផង​ ព្រោះ​បច្ចុប្បន្ន​កម្ពុជា​ បាន​ចំណាយ​លុយ​ច្រើន​ ដើម្បី​ទិញ​បន្លែ​ពី​ប្រទេសជិតខាង និង​បាន​ជំរុញ​អាជ្ញាធរ​ស​មត្ថកិច្ច​ឲ្យ​បម្រើសេវា​សាធារណៈ ​និង​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ប្រសើរ​ផង​ដែរ​៕​