LINE បញ្ចេញនិមិត្តរូបថ្មី ចូលមកគ្រួសារ LINE Friends

LINE បានបង្កើតតាំងតែពីឆ្នាំ ២០១១ មក Brown Cony និង Moon និងតួអង្គផ្សេងៗទៀតបានក្លាយជា និមិត្តរូបដែលតំណាងអោយ LINE ដក់ជាប់ក្នុងអារម្មណ៍ទស្សនិកជនជានិច្ច ។ ស្របពេលដែល LINE កំពុងតែត្រៀមខ្លួន អបអរគំរប់ខួប ៥ ឆ្នាំរបស់ខ្លួននេះ LINE សុំណែនាំតួអង្គថ្មីមួយទៀត ចូលមកកាន់គ្រួសារ LINE Friends នោះគឺ ស្រីស្អាតដ៏ទាន់សម័យ “ CHOCO “ ដែលត្រូវជាប្អូនស្រីសំណព្វ របស់តួអង្គដ៏ល្បី Brown ។

CHOCO ជាក្មេងស្រីដែល ចូលចិត្តការតែងខ្លួន និងតែងតែធ្វើខ្លួនអោយទាន់សម័យ ទៅតាមម៉ូត និយមថ្មីៗជានិច្ច មិនឲ្យយឺតជាងគេឡើយ ។ CHOCO នឹងធ្វើការបង្ហាញខ្លួន ប្លែកៗជាងតួអង្គរៀមច្បងខ្លួនដែល CHOCO មានវេបសាយhttp://www.linefriends.com/chocoនិង Instagram(choco.linefriends) ផ្ទាល់ខ្លួនតែម្តង ។ មិនត្រឹមតែប៉ុណ្ណោះ CHOCO ក៏មាន Stickers ខ្លួនឯងផងដែរដែល LINE ដាក់អោយ Download ដោយឥតគិតថ្លៃ សម្រាប់អ្នកប្រើប្រាស់ LINE តាម Link នេះhttp://goo.gl/eDvshv។

ទស្សនាវីដេអូ របស់ស្រីស្អាត CHOCO នៅខាងក្រោមនេះ ហើយកុំភ្លេច Download LINE តាម App Storehttps://goo.gl/OnHUq0ឬ Play Store https://goo.gl/2j2EOBដើម្បីងាយស្រួលក្នុងការទំនាក់ទំនង មនុស្សជាទីស្រលាញ់របស់អ្នក ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload