ដេននី ក្វាន់ យកអំណោយ ចែកជូនប្រជាពលរដ្ឋ នៅខណ្ឌពោធិ៍សែនជ័យ ក្រោយត្រូវព្រនង់ នៃការរិះគន់

ភ្នំពេញៈ តារាសិចស៊ី ដេននី ក្វាន់ នៅមុននេះប៉ុន្មានម៉ោង បានពាំនាំអំណោយទៅចែក ជូនដល់ជនចាស់ជរា ដែលរស់នៅ ជួបការលំបាក នៅខណ្ឌ ពោធិ៍សែនជ័យ ក្រោយពីនាងត្រូវបាន ខាងក្រសួងវប្បធម៌ ក៏ដូចជាប្រជាពលរដ្ឋ ធ្វើការរិះគន់យ៉ាងចាស់ដៃ ទៅលើនាងរឿង ស្លៀកពាក់សិចស៊ី ស្ទើរអាក្រាតកាយ ។

តាមរយៈ Facebook របស់ ដេននី ក្វាន់ បានសរសេរដោយភ្ជាប់ មកជាមួយរូបភាពជាច្រើន សន្លឹកថា «ថ្ងៃនេះនាងខ្ញុំនឹង បងស្រីរបស់ខ្ញុំ មានអារម្មណ៍ សប្បាយចិត្តខ្លាំងណាស់ ព្រោះបាននាំយកអំណោយ បន្តិចបន្តួចមកជូន លោកយាយ លោកតា និងពូមីង ដែល ជួបការលំបាក នៅភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ ចំនួន១៦ គ្រួសារ។ ទោះអំណោយនេះតិចតួចក្តី តែវាជាទឹកចិត្ត របស់នាងខ្ញុំផ្ទាល់ ដែលចង់ជួយសម្រាលទុក្ខ ដល់ពួកគាត់បានមួយគ្រាដែរ... នាងខ្ញុំនឹងបន្តធ្វើបែបនេះ រហូតតាមលទ្ធភាពដែលអាច ធ្វើបាន ព្រោះនេះជាក្តីប្រាថ្នា ដែលខ្ញុំចង់ធ្វើយូរហើយ ពេលនេះខ្ញុំមានឱកាសហើយ..ខ្ញុំនិងធ្វើវាឲ្យល្អបំផុត កើតជាមនុស្សគ្មានអ្វី សប្បាយចិត្ត ជាងជួយមនុស្សដែល កំពុងមានទុក្ខលំបាកនោះទេ..» ។

តារាស្រីសម្បូរសាច់ ដើមទ្រូងមូលក្លំនាង ដេននី គឺជាតារាមួយដួងដែល តែងតែសម្ញែងភាពសិចស៊ី ស្លៀកពាក់ បញ្ចេញសាច់ មិនប្រណីដៃ ស្ទើរតែអាក្រាត កាយទៅហើយ ដោយសារតែឃើញ ពីការស្លៀកពាក់បញ្ចេញសាច់ សិចស៊ីជ្រុលនោះ កាលពីពេលកន្លងទៅថ្មីៗនេះ ខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយទស្សនិកជន បានធ្វើការរិះគន់ យ៉ាងចាស់ដៃ ទៅលើតារារូបនេះ រហូតដល់នាង ងាកមកផ្លាស់ប្តូរ ពីការស្លៀកពាក់ បញ្ចេញសាច់មក ស្លៀកពាក់ បែបស្រគត់ស្រគំជំនួស ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload