ស្ដាប់…ហាជី-ស៊ីរីកា រៀប​រាប់​ជីវិត​មុន​មាន​កេរ្តិ៍​ឈ្មោះ

ម៉ៅ ហាជី និង ស៊ូ ស៊ីរីកា ដែល​មាន​អតីតភាព​ជា​បេក្ខភាព​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី​លំដាប់​ពិភព​ដូច​គ្នា​នោះ បាន​ថ្ងួចថ្ងូរ​ថា ជីវិត​ពួក​គេ មុន​មាន​កេរ្តិ៍​ឈ្មោះ​ដូច​សព្វ​ថ្ងៃ គឺ​លំបាក​ណាស់។

 

ស្ដាប់…ហាជី-ស៊ីរីកា រៀប​រាប់​ជីវិត​មុន​មាន​កេរ្តិ៍​ឈ្មោះ

 

នៅ​ក្នុង​កម្មវិធី “ម៉ាអេម” ស៊ីរីកា ថ្លែង​ថា កាល​ពី​ពេល​មិន​ទាន់​មាន​គេ​ស្គាល់​ច្រើន អ្វី​ៗ​ក៏​ចង្អៀត​ដែរ ឱកាស​ចេញ​មុខ​ម្ដង​ម្កាល​លើ​វេទិកា​សិល្បៈ​សឹង​តែ​គ្មាន។ “ពេល​ខ្លះ ខ្ញុំ​សុំ​គេ​ឡើង​ម្ដង​ជា​ពីរ​ដង គេ​អត់​ព្រម គេ​ថា​ខ្លាច​យើង​ធ្វើ​ឲ្យ​ខូច​កម្មវិធី​របស់​គេ…!”។

 

ងាក​មក ម៉ៅ ហាជី វិញ ក៏​ប្រាប់​ស្រដៀង​គ្នា​ដែរ​ថា ដើម្បី​មាន​កេរ្តិ៍​ឈ្មោះ សុខ​ចិត្ត​ជិះ​ឡាន​ក្រុង​ពី​បាត់ដំបង មក​សុំ​គេ​ច្រៀង ប៉ុន្តែ​ឱកាស​បែប​នោះ មិន​កើត​មាន​សម្រាប់​រូប​គេ​ឡើយ ដែល​ពេល​ខ្លះ អស់​សោហ៊ុយ​ឡាន​ក្រុង​ទទេ​ទៀត ព្រោះ​តែ​គេ​គ្មាន​ស្គាល់​នរណា​ម្នាក់​នៅ​ភ្នំពេញ​សោះ។

 

តោះ…ស្ដាប់​ទាំង​អស់​គ្នា ចាប់​ពី​វគ្គ​ទី​២​ទៅ

 

វគ្គ​ទី​១

 

វគ្គ​ទី​២

 

 

វគ្គ​ទី៣

 

 

អត្ថបទ៖ ទារិកា