ណាសា សាកល្បងមនុស្សយន្ត អវកាស ជើងស្អិតដូចតុកកែ

ភ្នាក់ងារអវកាសណាសា បានធ្វើតេស្តសាកល្បង មនុស្សយន្តអវកាស ជើងស្អិតដូចតុកកែ ដើម្បីជួយដល់ការ សិក្សាស្រាវជ្រាវ ដល់អ្នកវិទ្យាសាស្រ្ត នៅស្ថានីយ៍អវកាសអន្តរជាតិ (ISS)។

មនុស្សយន្តអវកាសនេះ ត្រូវបានបង្កើតឡើងដូចជាសត្វតុកកែ ទាំងរូបរាង និង លក្ខណៈរបស់វា ដែលវាមានជើងស្អិត អាចឡើងទៅលើដល់ទីខ្ពស់ ឬអាចឡើងជញ្ជាំង បានដូចជាសត្វតុកកែដែរ។ មួយវិញទៀត មនុស្សយន្តតុកកែនេះ ត្រូវបានបង្កប់ដោយ រូបធាតុម្យ៉ាងមានទំហំស្តើង ជាងសក់មនុស្សទៅទៀត។

ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវ បានបង្ហាញថា បាតជើងស្អិតទាំងបីរបស់វា មានទំហំផ្សេងៗគ្នា ដោយបាតជើងទី ១ មានទំហំ ១ ភាគ ៤ អ៊ីង បាតជើងទី ២មានទំហំ ២ភាគ៦អ៊ីង និង បាតជើងមួយទៀត មានទំហំ ៣ ភាគ ៨អ៊ីង។

ណាសា សាកល្បងមនុស្សយន្ត អវកាស ជើងស្អិតដូចតុកកែ

  • ណាសា សាកល្បងមនុស្សយន្ត អវកាស ជើងស្អិតដូចតុកកែ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/09  Category:កំសាន្ត