មនុស្សយន្ត កំពុងធ្វើការ ក្នុងវិស័យកសិកម្ម អូស្រ្តាលី

ស៊ីដនីៈ ទីភ្នាក់ងារព័ត៌មានចិន ស៊ិន ហួ ចេញផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា មនុស្សជាច្រើនគ្រឿង កំពុងត្រូវបានប្រើប្រាស់ នៅក្នុង ប្រទេសអូស្រ្តាលី ដើម្បីធ្វើឲ្យ ការដាំដុះ ការប្រមូលផល ការវិចខ្ចប់ បន្លែ និង ផ្លែឈើនៅក្នុងប្រទេស ឲ្យកាន់តែប្រសើរឡើង។

រោងចក្រឧស្សាហកម្មមួយ ចំនួននៅនៅ ក្នុងប្រទេសអូស្រ្តាលី កំពុងប្រើប្រាស់មនុស្សយន្ត ជំនួយកម្លាំងពលកម្ម របស់មនុស្ស ដោយវាត្រូវបាន បង្កើតឡើងដោយ លោក Andrew Taylor ដែលជាវិស្វករផ្នែក គ្រប់គ្រងប្រព័ន្ធអូតូ នៅក្នុងប្រទេសអូស្រ្តាលី។ 

ជាមួយគ្នានេះដែរ លោក Andrew Taylor  បាននិយាយថា៖ "មនុស្សយន្តនេះ មានដៃដូចជាមនុស្ស ដែលវាអាចធ្វើការ ប្រមូលផល និងវិចខ្ចប់ដំណាំ ដូចជាមនុស្សដែរ ក៏ប៉ុន្តែមានលក្ខណៈ លឿនជាងកម្លាំងពលកម្មមនុស្ស។"

ម្យ៉ាងវិញទៀត លោក វិស្វករបានបន្ថែមទៀតថា មនុស្សយន្តនេះ អាចធ្វើការបាន ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍។ ជាក់ស្តែង ពួកវា ត្រូវបានគេប្រើប្រាស់ នៅក្នុងការប្រមូលផល ផ្លែស្រ្តបើរី ព្រមទាំងធ្វើការវិចខ្ចប់ផែ្លឈើ ទៅក្នុងប្រអប់ដើម្បី ចេញទៅលក់នៅ លើទីផ្សារនានា។

មនុស្សយន្ត កំពុងធ្វើការ ក្នុងវិស័យកសិកម្ម អូស្រ្តាលី

  • មនុស្សយន្ត កំពុងធ្វើការ ក្នុងវិស័យកសិកម្ម អូស្រ្តាលី已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/04/09  Category:កំសាន្ត
Tags: