iPhone SE ចេញលក់ជាផ្លូវការ មែនទែន នៅឥណ្ឌា

ឥណ្ឌា៖ ដូចអ្វីដែលបាន កំណត់យ៉ាងត្រឹមត្រូវនោះ ឥឡូវ សម្រាប់  iPhone SE បានចេញលក់ជាផ្លូវការ នៅក្នុងប្រទេសឥណ្ឌា ។
យោងតាម gsmarena ចុះផ្សាយនៅល្ងាចច្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ បានឲ្យដឹងថា iPhone SE  ទំហំ១៦ជីហ្គាបាយ លក់ចេញក្នុងតម្លៃ ៥៨៥ដុល្លារអាម៉េរិក និង ៦៤ជីហ្គាបាយ តម្លៃ ៧៣៥ដុល្លារអាម៉េរិក ។
សម្រាប់ព័ណ៌ដែលអតិថិជនអាចជ្រើសរើសបានគឺ ពណ៌ប្រាក់ ប្រផេះ  មាស និង ពណ៌មាសឆេះ ។

iPhone SE ជាផលិតផលចុងក្រោយរបស់ Apple ដែលបំពាក់ផ្នែករឹងរបស់ iPhone 6s  ហើយមានរូបរាងដូចទៅនឹង iPhone 5s  ហើយបំពាក់ដោយបន្ទះឈីប A9   និងកាម៉េរ៉ា ១២មេហ្គាភិចសែល ជាមួយនឹងការថតវីដេអូ ប្រភេទ ៤K ៕

iPhone SE ចេញលក់ជាផ្លូវការ មែនទែន នៅឥណ្ឌា