ទឹកដី​ពោធិ៍​សែន​ជ័យ​យប់មិញ​! បើ​ឯង​មិន​ស្លាប់ គឺ​យើង​ស្លាប់

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​​ភ្ញាក់ផ្អើល​មួយ​​ទាំង​យប់ បន្ទាប់​ក្រុម​ក្មេង​ស្ទាវ​២​ក្រុម បាន​បើក​ឆាកប្រយុទ្ធ​យ៉ាង​ស៊ីសាច់ហុតឈាម​គ្នា បណ្តាល​​ឱ្យ​រង​របួសធ្ងន់​ទាំង​សងខាង ​​កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​យប់​ថ្ងៃ​ទី​០៨ មេ​សា ២០១៦ ស្ថិត​នៅ​ជិត​ផ្សារ​ព្រៃ​ទា ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ឱ្យ​ដឹង​ថា មុន​ពេល​កើ​តេ​ហ​តុ​នោះ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​នាំ​គ្នា​ចាក់​ធុងបាស់​រាំ​លេង​កម្សាន្ត ស្រប​ពេល​នោះ ក៏​មាន​​​​ស្ទាវ​មួយ​ក្រុម​ប្រមាណ​ជា​​១០​នាក់ ជិះ​ម៉ូតូ​៣​គ្រឿងមក​លេង​ផ្ទះ​ជួល​បងប្អូន​ក្បែរ​កន្លែង​កើតហេតុ ។ ខណៈ​កំពុង​ជិះ​មក​ដល់ ក៏​បាន​ជ្រុល​ចង្កូត​​ទៅ​កិន​ជើង​យុវជន​ម្នាក់ ។

ភ្លាម​ៗ​នោះ ធ្វើ​ឱ្យ​ក្រុម​ស្ទាវ​ដែល​ត្រូវ​គេ​ជិះ​ម៉ូតូ​កិន​ជើង​នោះ មក​សួរនាំ​រហូត​បង្ក​ទៅ​ជា​ទំនាស់​ពាក្យ​សម្តី​យ៉ាង​តឹង​ស​សៃ​.​ក​ដាក់​គ្នា រហូត​ឈាន​ដល់​ការ​ទាញ​កាំបិត និង​ដំបង​វាយ​កាប់​គ្នា បណ្តាល​ឱ្យ​មាន​អ្នក​រង​របួសធ្ងន់​ជិត​១០​នាក់ និង​ខូចខាត​ម៉ូតូ​ចំនួន​៣​គ្រឿង រីឯ​អ្នក​រង​របួស ត្រូវ​ប​ញ្ជួ​ន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​ជួយ​សង្គ្រោះ ។

បន្ទាប់​មក ក៏​ឃើញ​សមត្ថកិច្ច​ខណ្ឌ​ពោ​ធិ៍​សែន​ជ័យបាន​ចុះ​មក​អន្តរាគមន៍ និង​ឃាត់បាន​​៤​នាក់ ដើម្បី​យក​ទៅ​សួរនាំ​រករឿង​ហេតុ ៕