ទប់ទល់​នឹង​ការ​មេ​រ៉ា​សុវត្ថិភាព​! ចោរ​ម្នាក់​យក​ភួយ​កូនក្មេង​គ្រប​ខ្លួនប្រាណ និង​លួច​យកលុយ​, គ្រឿងអលង្ការ​បាន​ដោយ​សុវត្ថិភាព​

​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​គេ​ស្គាល់​ភិនភាគ​របស់ខ្លួន ចោរ​ម្នាក់​នៅក្នុង​ប្រទេស New Zealand បា​នរក​នឹកឃើញ​នូវ​វិធី​ល្អ​១ “​ប្រឆាំង​” កាមេរ៉ា​ឃ្លាំមើល ដោយ​យក​ភួយ​កូនក្មេង​មក​គ្របពីលើ​ខ្លួនប្រាណ​ទាំងមូល ។​

​កាមេរ៉ា​សុវត្ថិភាព​បានបង្ហាញ​ឲ្យ​ឃើញ​ដំបូង​ឡើយ ចោរ​វ័យ​ខ្ទង់ ២០ ឆ្នាំ ម្នាក់​រូបនោះ បានបង្ហាញ​ខ្លួន​ស្ថិតក្នុង​ស្ថានភាព​គ្របដណ្តប់​ខ្លួនប្រាណ​ទាំងមូល​ជាមួយ​ភួយ​កូនក្មេង និង​លួច​អើត​ដាក់​កាមេរ៉ា ក្នុង​ទឹកមុខ​ញញឹម​ស្រស់ស្រាយ ឃើញ​ទម្រង់​មិន​ពុំ​ច្បាស់​១​រំពេច ។ បន្ទាប់មក ក៏បាន​ដើរ​ចោងហោង​ឱន​លបៗ​យ៉ាង​លឿន តម្រង់​ទៅ​កន្លែង​ទុកទ្រព្យ​សប្ប​តិ្ត​របស់​ម្ចាស់ផ្ទះ ។​

​ក្រោយ​ហេតុការណ៍​ចោរកម្ម​បានកើត​ឡើង​, ប៉ូលីស​ក៏បាន​បង្ហោះ​ផ្សាយ​វីដេអូ​នៃ​សកម្មភាព​ចោរ​ដ៏​ឆ្លាត​នេះ ចូល​បណ្តាញ​សង្គម Facebook -​ទីកន្លែង​ដែល​ពួកគេ​សរសេរថាៈ “​យើងខ្ញុំ​ត្រូវការ​ជំនួយ​ពី​បងប្អូន ដើម្បី​កំណត់​អត្តសញ្ញាណ​ចោរ​ម្នាក់​នៅក្នុង​វីដេអូ​នេះ ដែល​បាន​លបចូល​លួច​ទ្រព្យ​សប្ប​ត្តិ​ម្ចាស់​មួយកន្លែង​នៅ​ជាយក្រុង Dannemora នៅព្រឹកថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៦ កន្លងទៅនេះ” ។

​ប៉ូលីស​និយាយថា ចោរ​នេះ​បាន​លួចយក​​របស់របរ​មួយចំនួន ក្នុងនោះ​រួមមានៈ លុយ និង​គ្រឿងអលង្ការ ៕

ទប់ទល់​នឹង​ការ​មេ​រ៉ា​សុវត្ថិភាព​! ចោរ​ម្នាក់​យក​ភួយ​កូនក្មេង​គ្រប​ខ្លួនប្រាណ និង​លួច​យកលុយ​, គ្រឿងអលង្ការ​បាន​ដោយ​សុវត្ថិភាព​

We need your help to identify the male in this video who carried out a burglary in Dannemora on the morning of March 20 2016. Sergeant John Roberts of the Counties Manukau Police Tactical Crime Unit says the male has covered himself with a duvet and crawled around the house stealing a number of items including cash and jewellery. The offender has been caught on internal CCTV footage. Police are looking for a male Caucasian, aged in his 20s, and of slim build.Any information on who this person is can be provided to Sergeant John Roberts on 09 261 1300 or anonymously via Crimestoppers on 0800 555 111. Thanks

Posted by Counties Manukau Police on Sunday, April 3, 2016