តើមានអ្វីកើតឡើង បើកុមារឃើញឪពុកម្តាយឈ្លោះគ្នារាល់ថ្ងៃ?

បើយោងតាមរបាយការណ៍ចុងក្រោយរបស់អ្នកជំនាញបានបង្ហាញថា ៩០% នៃកុមារ ទទួលរងនូវផលប៉ះពាល់ដោយសារតែឥរិយាបទរបស់ឪពុកម្តាយ ហើយបណ្តោលឲ្យពួកគេកើតជំងឺធ្លាក់ទឹកចិត្ត និងធុញថប់ក្នុងអារម្មណ៍។
ការឈ្លោះប្រកែកគ្នានៅចំពោះមុខកូន មិនមែនជារឿងល្អឡើយ ព្រោះវាអាចរំខានដល់បញ្ញាស្មារតី និងប៉ះពាល់ដល់កំណើននៃការអភិវឌ្ឍរបស់កុមារ។
 
តើមានអ្វីកើតឡើង បើកុមារឃើញឪពុកម្តាយឈ្លោះគ្នារាល់ថ្ងៃ?
ដូច្នេះ ខាងក្រោមនេះជាផលប៉ះពាល់មួយចំនួនដែលអាចកើតឡើង នៅពេលដែលកូនឃើញឪពុកម្តាយឈ្លោះគ្នា៖
បាក់ទឹកចិត្ត
រឿងដំបូងដែលប៉ះពាល់ដល់កុមារនោះ គឺជំងឺបាក់ទឹកចិត្ត។ ពួកគេនឹងមានការតូចចិត្តដោយសារតែខ្វះស្នាមញញឹម និងភាពសប្បាយរីករាយចេញពីឪពុកម្តាយ។
រស់នៅក្នុងភាពភ័យខ្លាច
ឪពុកម្តាយដែលបោះពាក្យអសុរោះដាក់គ្នាទៅវិញទៅមក ធ្វើឲ្យកូនៗរស់នៅក្នុងភាពភ័យខ្លាច។ ហេតុនេះ ប្រសិនបើអ្នកចង់ឈ្លោះប្រហែកគ្នា ត្រូវរកកន្លែងផ្សេង ឬកន្លែងដែលគ្មានវត្តមានកូនរបស់អ្នក។
រំខានដល់បញ្ញាស្មារតី
ការឈ្លោះប្រកែកគ្នា គឺជាទោសកំហុសដ៏ធ្ងន់ធ្ងររបស់ឪពុកម្តាយ ជាពិសេសបើសកម្មភាពទាំងនេះតែងតែកើតឡើងជាញឹកញាប់ វាអាចរំខាន់ដល់បញ្ញាស្មារតីរបស់កុមារ។
បាត់បង់ភាពកក់ក្តៅនៅក្នុងជីវិត
កុមារដែលរស់នៅក្នុងផ្ទះមានតែជម្លោះរៀងរាល់ថ្ងៃ ធ្វើឲ្យពួកគេបាត់បង់នូវភាពកក្តៅ ព្រោះឪពុកម្តាយមិនបានផ្តល់ឲ្យ។
គ្មានទំនុកចិត្ត
កុមារនឹងមានអារម្មណ៍រសាប់រសល់នៅក្នុងចិត្ត នៅពេលដែលឃើញឪពុកម្តាយឈ្លោះគ្នា។ ទិដ្ឋភាពនេះធ្វើឲ្យពួកគេគ្មានទំនុកចិត្តទៅលើនរណាម្នាក់ឡើយ ហើយពួកគេនឹងមានការលំបាកនៅពេលធំឡើង។
ចរិកកុមារនឹងត្រូវផ្លាស់ប្តូរ
គំរូមិនល្អរបស់ឪពុកម្តាយ អាចធ្វើឲ្យកូនកែប្រែចរិកទៅជាមនុស្សម្នាក់ផ្សេងទៀត នៅពេលដែលគេធំឡើង។ ជាពិសេសទំនោរទៅរកផ្លូវអាក្រក់តែម្តង៕
ដោយ៖ Senghong
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • តើមានអ្វីកើតឡើង បើកុមារឃើញឪពុកម្តាយឈ្លោះគ្នារាល់ថ្ងៃ?