ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ និមន្ត​លោក​១០៨​អង្គ​សូត្រ​មន្ត​បង្សុកូល​ និង​ឧទ្ទិស​ជូន​បុព្វការី​ជន​

ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ និមន្ត​លោក​១០៨​អង្គ​សូត្រ​មន្ត​បង្សុកូល​ និង​ឧទ្ទិស​ជូន​បុព្វការី​ជន​

កំពង់ចាម ៖ នៅ​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ នា​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៦ បានរៀបចំ​និមន្ត​ព្រះសង្ឃ​ចំនួន​១០៨​អង្គ​ មក​សូត្រ​មន្ត​ចំរើន​ព្រះ​បរិត្ត​ជ័យ​ន្តោ លោក​ លោកស្រី​ នាយ​នគរបាល​ និង​មន្ត្រី​នគរបាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ទាំងអស់។

អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សូត្រ​មន្ត​រាប់បាត្រ​ក្នុង​ឱកាស​នោះ ​មាន​លោកស្នងការ ​ស្នងការ​រង​នាយ​នគរបាល​ និង​មន្ត្រី​នគរបាល​ ព្រមទាំង​ភ្ញៀវកិត្តិយស​ និង​អាជីវករ​មួយ​ចំនួន​ធំ។

លោក​ឧត្ដមសេនីយ៍​ទោ​ បែន​ រ័ត្ន​ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​បាន​មាន​ប្រសាសន៍​ថា​កន្លងមក​ លោក​បាន​អញ្ជើញ​មិត្ត​រួម​អាជីព​ជា​បងៗ​និវត្តជន​មក​ពិសា​បាយ​សាមគ្គី​ និង​ជូន​ថវិកា​សម្រាប់​យក​ទៅ​ធ្វើបុណ្យ​រួចមក ​លោកស្នងការ​ក៏បាន​ដឹកនាំ​ប្រតិភូ​ចុះទៅ​ចុះទៅ​សួរសុខទុក្ខ​ និង​យក​អំណោយ​ជូន​មិត្ត​នគរបាល​ដែល​បាន​និង​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ និង​នៅ​លំនៅដ្ឋាន​របស់​ពួកគាត់​រួចរាល់​ ហើយ​លោក​ក៏បាន​ធ្វើបុណ្យ​និមន្ត​ព្រះសង្ឃ​ចំនួន​១០៨​អង្គ​ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មេសា​ ឆ្នាំ​២០១៦​មក​ សូត្រ​មន្ត​ចំរើន​ព្រះ​បរិត្ត​ជ័យ​ន្តោ​ លើករាសី​ជូន​មន្ត្រី​នគរបាល​ក្នុង​ស្នងការដ្ឋាន​ទាំងអស់​ ដើម្បី​ឲ្យ​បងប្អូន ​និង​ក្រុម​គ្រួសារ​ទាំងអស់​ទទួល​បាន​នូវ​សិរី​ជ័យ​មង្គល​ ដើម្បី​មាន​កម្លាំង​ខ្លាំងក្លា​សម្រាប់​បំពេញភារកិច្ច​ជូន​ជាតិ​មាតុភូមិ ​និង​ប្រជាជន​របស់​យើង។

ក្នុង​នោះ ​លោកស្នងការ​ បែន​ រ័ត្ន​ ក៏បាន​និមន្ត​ព្រះសង្ឃ​បង្សុកូល​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​បុព្វការី​ជន ​ដែល​បាន​ពលី​មរណៈ​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​ និង​ញាតិ​ការ​ទាំង​៧​សន្តាន​ ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​ សូម​ឲ្យ​ដួងវិញ្ញាណ​ពួកគាត់​បាន​ទៅដល់​ឋាន​សុគតិភព។

មន្ត្រី​នគរបាល​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ និង​និវត្តជន​រៀមច្បង ​បាន​គោរព​ដឹងគុណ ​និង​កោតសរសើរ​ដល់​លោក​ឧត្ដមសេនីយ៍​ទោ​ បែន ​រ័ត្ន​ ដែល​បាន​ដឹកនាំ​មន្ត្រី​នគរបាល​បំពេញភារកិច្ច​ទទួល​បាន​ជោគជ័យ​ត្រចះត្រចង់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​កក់ក្ដៅ​មាន​សុវត្ថិភាព​មាន​ជំនឿ​ជឿជាក់​លើ​លោកស្នងការ។

នគរបាល​ខេត្ត​កំពង់ចាម​មាន​កិត្តិយស​យ៉ាង​ធំធេង​មានភ័ព្វ​វាសនា​ដែល​បាន​ទទួល​លោក​ឧត្ដមសេនីយ៍​ទោ ​បែន ​រ័ត្ន​ ជា​ស្នងការ​នគរបាល​ខេត្ត​នា​បច្ចុប្បន្ន​នេះ​។ ​គំរូ​វីរភាព​ដ៏​ឧដុង្គឧត្ដម​របស់​លោក​ស្នងការ​ ត្រូវ​បាន​នគរបាល​ជា​កូនចៅ ប្រជាពលរដ្ឋ​ដឹងគុណ​ និង​ចងចាំ​ជានិច្ច​មិន​អាច​បំភ្លេច​បាន​ឡើយ៕​