អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ ស្វាគមន៍​ប្រតិភូ​យោធា​ខេត្ត​ប៊ឹ​ញ​ធឹង​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ ស្វាគមន៍​ប្រតិភូ​យោធា​ខេត្ត​ប៊ឹ​ញ​ធឹង​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម

កំពង់ឆ្នាំង ៖ សាលា​ខេត្ត​កំពង់ឆ្នាំង នា​រសៀល​ថ្ងៃ​ទី​៨ ​ខែ​មេសា ​ឆ្នាំ​២០១៦​នេះ ​បាន​ទទួល​ស្វាគមន៍​ប្រតិភូ​យោធា​ខេត្ត​ ប៊ឹ​ញ​ធឹង នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ដែល​ពិធី​នេះ​ទទួល​បដិសណ្ឋា​កិច្ច​ប្រតិភូ​ពី​សំណាក់​ឯកឧត្ដម​ ឈួ​រ​ ច​ន្ទ័​ឌឿ​ន ​អភិបាលខេត្ត​កំពង់ឆ្នាំង និង​ឯកឧត្ដម​ ចេ​ន ញ៉ា​ន់ អភិបាលរង​ខេត្ត​ ព្រមទាំង​លោក​ លោកស្រី​ ជា​ប្រធាន​មន្ទីរ​ និង​អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​ និង​មេបញ្ជាការ​ មេបញ្ជាការ​រង​កងកម្លាំង​ទាំង​បី​ប្រភេទ​ ដើម្បី​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​និង​រឹតចំណង​សាមគ្គី​ភាពជា​បងប្អូន​ជួយ​គ្នា​ទៅវិញទៅមក។

ប្រតិភូ​យោធា នៃ​សាធារណរដ្ឋ​សង្គមនិយម​ប្រទេស​វៀតណាម​ ដឹកនាំ​ដោយ​វរសេនីយ៍ឯក​ ត្រឹ​ន​ ថា​ញ់​ឌឹ​ក បាន​ថ្លែង​ថា ​យោធា​ខេត្ត​​ ប៊ឹ​ញធឹង​ នៃ​សាធារណៈ​ប្រទេស​វៀតណាម​ បាន​ចង​មិត្តភាព​ជាមួយ​យោធា​តំបន់​សឹក​រង​ខេត្ត​កំពង់ឆ្នាំង​ផ្តល់​អនុសាសន៍​គ្នា​ទៅវិញទៅមក ​ប្រទេស​កម្ពុជា​សម្រាប់​ខេត្ត​កំពង់ឆ្នាំង ​កំណើន​សេដ្ឋកិច្ច​ បើ​ប្រៀបធៀប​ឆមាស​ទី​១ ​ឆ្នាំ​២០១៦​នេះ ​មានការ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់​តែ​មាន​បញ្ហា​ខ្លះៗ​ប្រឈម​ គឺ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​កំពុង​ជួប​គ្រោះ​រាំងស្ងួត​ដែល​អាជ្ញាធរ​ត្រូវ​ដោះស្រាយ​ការ​ខ្វះខាត​ទឹក​ធ្វើ​ស្រែចម្ការ​ជាង​នេះ​ទៅ​ទៀត​នោះ អាជ្ញាធរ​ខេត្ត​ចាំ​បាច់​ត្រូវ​យក​រថយន្ត​ដឹក​ទឹក​ទៅ​ចែក​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​ដែល​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់។

ប្រតិភូ​បាន​វាយតម្លៃ​ខ្ពស់​សម្ពន្ធភាព​រវាង​កងទ័ព​វៀតណាម​ខេត្ត​ប៊ឹ​ញ​ធឹង ​និង​កងទ័ព​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​កំពង់ឆ្នាំង ​បាន​ល្អ​ប្រសើរ ​អនុវត្ត​លើ​វិស័យ​សង្គមកិច្ច​ជាដើម។

នា​ឱកាស​នោះ​ផង​ដែរ​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែង​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​បងប្អូន​ឪពុកម្ដាយ​គ្រួសារ​យុទ្ធជន​កងទ័ព​ប្រទេស​វៀតណាម​ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ក្នុង​ការ​រំដោះ​ប្រទេស​កម្ពុជា​ផុត​ពី​បន​ប្រល័យពូជសាសន៍​ប៉ុល​ពត៕​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ ស្វាគមន៍​ប្រតិភូ​យោធា​ខេត្ត​ប៊ឹ​ញ​ធឹង​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម