កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y6 Pro កាន់​ថ្ម រហូត ៤០០០ អំពែ​ម៉ោង​

កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y6 Pro កាន់​ថ្ម រហូត ៤០០០ អំពែ​ម៉ោង​



​ភ្នំពេញ ៖ ថ្មីៗ​នេះ ក្រុមហ៊ុន​Huawei ដាក់​លក់​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y6 Pro ដែល​មាន ថាមពល​ថ្ម ដ៏​មហិមា រហូតដល់ ៤០០០ mAh ដើម្បី​ចូលខ្លួន​ប្រជែង​ទីផ្សារ និង​តម្រូវ​ចិត្ត​អតិថិជន ដែ​ល​ចង់បាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មាន​ថាមពល​ថ្ម​ខ្លាំង​។​

Huawei Y6 Pro ត្រូវ​បាន​ក្រុមហ៊ុន ​រចនា​ឡើង ប្រណីត​ជាមួយ​ម៉ូត​រលក​ទឹក​ដ៏​ស្រស់​ស្អាត ដែល​វា​ពិត​ជា​ទាក់ទាញ ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​។ មិនតែប៉ុណ្ណោះ Huawei Y6 Pro អាច​ប្រើ​បាន​ស៊ីម​ដល់​ទៅ​ពីរ ទ្រទ្រង់​បច្ចេកវិជ្ជា 4GLte និង​មាន​រន្ធ ដាក់​មេម​មូ​រី​ក្រៅ​ផង​ដែរ​។​

​ទូរស័ព្ទ​នេះ ​ត្រូវ​បាន​ក្រុមហ៊ុន បន្ថែម​សមត្ថភាព​ថាមពល​ថ្ម ៤០០០ mAh ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អាច​រីក​រាយ មើល​វីដេអូ និយាយ​ទូរស័ព្ទ ឬ​លេង​ហ្គេម រហូតដល់​អស់កម្លាំង​តែ​មិន​អស់​ថ្ម ពោល​គឺ​ពុំ​ចាំបាច់​ព្រួយបារម្ភ ពី​បញ្ហា​អស់​ថ្ម​។ មិន​ត្រឹម​តែ​មាន ថាមពល​ថ្ម​ខ្លាំង​ទេ Y6 Pro ក៏​មាន​បច្ចេកវិទ្យា ទំនើប​ស​ន្សំ​សំចៃ​ថាមពល​ដ៏​ឆ្លាត​វៃ ជួយ​កាត់បន្ថយ​ការប្រើ​ថាមពល នៃ​កម្មវិធី និង​វិភាគ​កម្មវិធី​គ្មាន​ប្រយោជន៍ ជួយ​ឲ្យ​ការ​បើក​ទុកចោល ២៤​ម៉ោង កាត់​ត្រឹមតែ ១០% បើ​និយាយ​ទូរស័ព្ទ​សុទ្ធ​អាច​ទ្រទ្រង់​បាន ៣៩​ម៉ោង បើ​ប្រតិបត្តិការ​រហូត គឺ​អាច​ទ្រទ្រង់ បាន​ដល់​ទៅ ៤៨​ម៉ោង ហើយ​ចំពោះ​ការប្រើប្រាស់​ធម្មតា គឺ​អាច​ទ្រទ្រង់ រហូតដល់​៩០​ម៉ោង​។ ម្យ៉ាងវិញទៀត ថ្ម​របស់​វា មាន​អនុភាព​ទំនើប និង​អាច​សាក​ថ្ម​ឆា​ប់រហ័ស​ខ្លាំង សាក​ថ្ម​ពី០% រហូត​ផ្តល់​ថាមពល​ថ្ម សម្រាប់​ការ ហៅ​ចេញ ៣ម៉ោង ត្រឹមតែ១០នាទី​ប៉ុណ្ណោះ​។

​លោក អែម យុ​ទ្ធូ នាយក​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន Huawei មាន​ប្រភេទ​ស្មា​ត​ហ្វូ​ន​ច្រើន​ម៉ូ​ឌែ​ល​ចាប់ពី​តម្លៃ​ទាប​រហូតដល់​ខ្ពស់ ប៉ុន្តែ​សម្រាប់​ការ​ដាក់​ចេញ​នូវ​ទូរស័ព្ទ​ប្រភេទ​Y6 Pro នេះ​ក្រុមហ៊ុន​មានបំណង​ចង់​ផ្ដល់​ជូន​អតិថិជន​នូវ​ស្មា​ត​ហ្វូ​ន​មួយ​ ដែល​មាន​សមត្ថភាព​ខ្លាំង​តម្លៃ​សមរម្យ និង​មាន​ថាមពល​ថ្ម​កាន់​បាន​យូរ​។

​លោក យុ​ទ្ធូ បាន​ថ្លែង​ថា​ “​យើង​ចង់​ផ្ដល់​ជូន​នូវ​ទូរស័ព្ទ​មួយ​ ដែល​មាន​គុណភាព​ល្អ​។ ជាមួយ Huawei Y6 Pro អតិថិជន​ពិតជា​ពេញចិត្ត​លើ​សមត្ថ​-​ភាព​ថ្ម​ទំហំ ៤០០០ mAh ជាពិសេស​អ្នក​និយម​ប្រើ​ទូរស័ព្ទ​មាន​ថាមពល​ខ្លាំង​”​។​

Huawei Y6 Pro បំពាក់​កាមេរ៉ា ក្រោយ​ទំហំ ១៣Mp កាមេរ៉ា​មុខ​ទំហំ 5Mp ដែល​បង្ក​ភាព​ងាយ​ស្រួល យ៉ាង​ខ្លាំង​សម្រាប់​ផ្ដិត​យក​រូបភាព​នានា ក៏ដូចជា​ការ​ថតរូប Selfie បាន​យ៉ាង​ស្រស់​ស្អាត​ជាមួយនឹង​មុខងារ Beauty Mode​។ ចំពោះ​ប្រព័ន្ធ​ប្រតិបត្តិការ​វិញ Huawei Y6 Pro ត្រូវ​បាន​បង្កើត​ឡើងជា​មួយ CP​U ​M​T6735P 4×1.3GHz, Andriod Lollipop 5.1, Ram 2GB និង Rom 16GB ហើយ​អាច​ថែម Memory ខាងក្រៅ​រហូតដល់ ៦៤GB​។​

​លោក យុទ្ធូ ជាន់ខ្ពស់​ផ្នែក​ទីផ្សារ ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា បន្ថែម​ថា “​ឥឡូវនេះ មហាជន អាច​ជាវ Huawei Y6 Pro នៅ​គ្រប់​សាខា​ទូទាំង​ប្រទេស ជាមួយនឹង​តម្លៃ​មិន​គួរ​ឲ្យ​ជឿ គឺ​ត្រឹមតែ​១៧៤ $ ប៉ុណ្ណោះ ជាមួយនឹង​កា​ដូរ និង​រង្វាន់​ពិសេស​យ៉ាងច្រើន​សន្ធឹកសន្ធាប់​៕