បង្ក្រាប​ទីតាំង​ចែកចាយ​គ្រឿងញៀន​ រឹបអូស​បាន​ថ្នាំញៀន​ជាង​១​គីឡូក្រាម

បង្ក្រាប​ទីតាំង​ចែកចាយ​គ្រឿងញៀន​ រឹបអូស​បាន​ថ្នាំញៀន​ជាង​១​គីឡូក្រាម



ភ្នំពេញ​ ៖ ​នៅ​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៦​នេះ​ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ​បាន​ចុះ​បង្ក្រាប​ទីតាំង​ចែកចាយ​គ្រឿងញៀន រឹបអូស​បាន​​ថ្នាំញៀន​ជាង​១​គីឡូក្រាម និង​ឃាត់​ខ្លួន​មនុស្ស​៣​នាក់​ជា​បន្តបន្ទាប់។

ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ទោ​សាន សុធី ប្រធាន​ការិយាល័យ​ក​៥ ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ។

លោក​ឧត្ដមសេនីយ៍ទោ​សាន សុធី បាន​ឲ្យ​ដឹង​ថា មុខ​សញ្ញា ដែល​បង្ក្រាប​បាន​ជា​បន្តបន្ទាប់​នោះ ​គឺ​កម្លាំង​របស់​លោក​ធ្វើការ​តាមដាន​ស៊ើបអង្កេត​អស់​រយៈពេល​៣​ខែ​មក​ហើយ ហើយ​ដំបូង​ឃាត់​បាន​មនុស្ស​២​នាក់​ គឺ​ឈ្មោះ​ពៅ, ឈ្មោះ​ជាតិ ​នៅ​ផ្លូវ​លេខ​៦​A ខណ្ឌ​ជ្រោយ​ចង្វារ​​ជាមួយ​នឹង​ថ្នាំញៀន​ប្រហែល​១​គីឡូក្រាម​កាល​ពី​ថ្ងៃ​ទី៨ ​ខែ​មេសា។ ក្រោយមក​ពួកគេ​បាន​សារភាព​ថា​មាន​មេខ្លោង​នៅ​ភ្នំពេញ​ថ្មី ទើប​នៅ​ព្រឹក​នេះ​ឈាន​ដល់​ការ​ឃាត់​ខ្លួន​មេខ្លោង​ឈ្មោះ​ជាតិ​ជាមួយ​នឹង​ថ្នាំញៀន​២​សុង ស្មើនឹង​៤​ពាន់​គ្រាប់​នៅ​ភូមិ​​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ៕

​ ​បង្ក្រាប​ទីតាំង​ចែកចាយ​គ្រឿងញៀន​ រឹបអូស​បាន​ថ្នាំញៀន​ជាង​១​គីឡូក្រាម