គណៈកម្មការ​មូលបត្រ​កម្ពុជា​រំលឹក​ដល់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​លើ​ឧបករណ៍​និស្សន្ទ​ត្រូវ​មាន អាជ្ញាប័ណ្ណ​

គណៈកម្មការ​មូលបត្រ​កម្ពុជា​រំលឹក​ដល់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​លើ​ឧបករណ៍​និស្សន្ទ​ត្រូវ​មាន អាជ្ញាប័ណ្ណ​ភ្នំពេញ ៖ គណៈកម្មការ​មូលបត្រ​កម្ពុជា​នៅ​ថ្ងៃទី ៨​ខែមេសា ឆ្នាំ​២០១៦​នេះ​បាន​រំលឹក​ដល់​ក្រុមហ៊ុន​ដែលមាន​បំណង​ធ្វើ​អាជីវកម្ម​លើ​ឧបករណ៍​និស្ស​ន្ទ ពុំ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​នោះ​ត្រូវតែ​ស្នើសុំ​អាជ្ញា​បណ្ណ​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ជា​មុនសិន​។

លោក ស៊ូ សុជាតិ អគ្គនាយក​គណៈកម្មការ​មូលបត្រ​​កម្ពុជា​បាន​ថ្លែង​ថា ការ​ចេញ​លិខិត​ពី​គណៈ​កម្មការ​មូល​ប​ត្រ​នេះ គឺ​ក្នុង​បំណង​ដើម្បី​បញ្ជាក់​ជូន​សាធារណជន​ឲ្យ​បាន​ជ្រាប​ពី​ការ​ជួញដូរ​ឩ​ឧបក​រណ៍​និ​ស្ស​ន្ទ​ចាំបាច់​ត្រូវ​មាន​អាជ្ញាប័ណ្ណ​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា មានន័យថា នៅ​ពេលដែល​សាធារណជន​ចង់​ជួញដូរ​ជាមួយ​ក្រុមហ៊ុន​ណាមួយ​ត្រូវ​សួរ​ក្រុមហ៊ុន​នោះ​ជា​មុនសិន​តើ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​តាមច្បាប់​ឬទេ ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា នឹង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ចង់រក​ទទួលទាន​ត្រូវ​មាន​អាជ្ញាប័ណ្ណ​ជា​មុន​សិន។

លោក​បាន​បន្ត​ទៀត​ថា មកទល់​ថ្ងៃនេះ​ខាង​គណៈកម្មការ​មូលបត្រ​កម្ពុជា​ បាន​ផ្តល់​ពាក្យសុំ​អាជ្ញា​បណ្ណ​មាន​ចំនួន​ជាង ១០​ក្រុមហ៊ុន​ហើយ​កំពុង​តែ​ធ្វើការ​ងារ​ជាមួយ​ក្រុមហ៊ុន​ ដែល​គេ​នឹង​រៀបចំ​ដាក់ពាក្យ​ស្នើសុំ​ទៅ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា។ តាមពិត​អាជ្ញាធរ​ចង់​ឲ្យ​សាធារណជន​មាន​ភាព​ច្បាស់លាស់​ក្នុង​ការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​ជាមួយ​ក្រុមហ៊ុន​ណាមួយ​ក្រុមហ៊ុន​នោះ​ត្រូវមាន​អាជ្ញាប័ណ្ណ​ជា​មុនសិន​ដើម្បី​ការពារ​ហានិភ័យ។

លោក​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​ការ​ផ្តល់​អាជ្ញាប័ណ្ណ​នៅឡើយ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​ខ្លះ​កំពុងតែ​ដំណើរការ​ស្នើសុំ​នៅឡើយ និង​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ស្ទើរតែ​រួចរាល់​ហើយ​។ ជាធម្មតា​ការ​ធ្វើ​ពាណិជ្ជកម្ម​បើ​គ្មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ​តាមច្បាប់ វា​នឹង​ផ្តល់​ហានិភ័យ​ធំ​ណាស់​ដល់​សាធារ​ណជន ទើប​ធ្វើ​សេចក្តី​ជូនដំណឹង​នេះ​ឡើង​។

សេចក្តី​ជូនដំណឹង​របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បង្ហាញ​ថា កន្លងមក​គណៈ កម្ម​ការ​មូលបត្រ​​កម្ពុជា​បាន​មើល​ឃើញ​ថា មាន​ក្រុមហ៊ុន​មួយ​ចំនួន​ បាន​លួចលាក់​ធ្វើ​អាជីវកម្ម​លើ​ឧបករណ៍​និស្សន្ទ​ឬ​ការ​ជួញដូរ​លើ​ហាងឆេង​មាស​ឬ​ហាងឆេង​រូបិយប័ណ្ណ​កិច្ចសន្យា​គម្លាត​ថ្លៃដើម​) ដោយ​ពុំ​ទាន់​មាន​អាជ្ញាប័ណ្ណ​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​នៅឡើយ​។​

សេចក្តី​ជូនដំណឹង​បន្ត​ទៀត​ថា ជាថ្មី​ម្តង​ទៀត​ក្រុមហ៊ុន​ដែល​បំណង​ធ្វើ​អាជីវកម្ម​លើ​ឩ​បក​រណ៍​និ​ស្ស​ន្ទ​ដាក់ពាក្យ​ស្នើសុំ​អាជ្ញាប័ណ្ណ​ពី គណៈកម្មការ​មូល​ប​ត្រ​ស្របតាម​ច្បាប់ និង​បទ​បញ្ញា​តិ​ជា​ធរមាន​។ គណៈកម្មការ​មូល​ប​ត្រ​នឹង​ស្នើសុំ​នូវ​ចំណាត់ការ​តាម​ផ្លូវ​ច្បាប់ និង​បទ​បញ្ញា​តិ​ជា​ធរមាន​ពី​ក្រុមការងារ​ត្រួតពិនិត្យ ប្រតិបត្តិការ​គ្មាន​ការ​អនុញ្ញាត​ក្នុង​វិស័យ​មូល​ប​ត្រ​ដើម្បី​ចាត់វិធានការ​តាមច្បាប់ និង​
បទបញ្ញត្តិ​ជា​ធរមាន ចំពោះ​ការ​ធ្វើ​អាជីវកម្ម​ឧបករណ៍​និ​ស្សន្ទណា​ ដែល​គ្មាន​អាជ្ញាប័ណ្ណ​នោះ។

ការ​ធ្វើ​ដូច្នោះ​ដើម្បី​កាត់បន្ថយ​ក្នុង​ទិសដៅ​ការពារ​ផលប្រយោជន៍ និង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​នោះ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា សូម​ឲ្យ​សាធារណជន​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ពិចារណា​ឲ្យ​បា​ច្បាស់លាស់​ក្នុង​ការ​សម្រេចចិត្ត​លើ​ការ​វិនិយោគ​លើ​អាជីវកម្ម​ឧបករណ៍​និ​ស្ស​ន្ទ​នេះ​ត្រូវ​មាន​អាជ្ញាប័ណ្ណ​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​។ ជាក់​ស្តែង​មក​ទល់​ពេលនេះ​ពុំ​ទាន់​មាន​ក្រុមហ៊ុន​ណា​មួយ​ទទួល​បាន​អាជ្ញាប័ណ្ណ ​ធ្វើ​អាជីវកម្ម​លើ​ឧបករណ៍​និស្សន្ទ​ស្របតាម​ច្បាប់​ជា​ធរមាន​នៅឡើយ ៕