ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ចុះ​សួរ​សុខទុក្ខ​ និង​ចែក​អំណោយ​ដល់​យុវជន​ផ្ដាច់​គ្រឿងញៀន​នៅ​អាវុធហត្ថ​ខេត្ត​

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ចុះ​សួរ​សុខទុក្ខ​ និង​ចែក​អំណោយ​ដល់​យុវជន​ផ្ដាច់​គ្រឿងញៀន​នៅ​អាវុធហត្ថ​ខេត្ត​

បន្ទាយមានជ័យ​ ៖ នៅ​ព្រឹក​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៦ នេះ​ នៅ​ទីបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត​បន្ទាយ​មាន​ជ័យ ឧប​នាយ​រដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ឯកឧត្ដម សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​អមដំណើរ​ជាច្រើន​នាក់​ទៀត​ បាន​ចុះ​មក​សួរ​សុខ​ទុក្ខ​ និង​ចែក​អំណោយ​ដល់​យុវជន​កំពុង​អប់រំ​ស្ដារ​នីតិ​សម្បទា​ផ្តាច់​គ្រឿងញៀន​នៅ​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត ជាក់ស្តែង​មាន​ចំនួន​១៧៨​នាក់​ និង​មណ្ឌល​ភ្នំ​បាក់​ចំនួន​២៤៧​នាក់​។​

លោក​ឧត្តមសេនីយ៍​ត្រី ឱ បូ​រិន្ទ បាន​អាន​របាយការណ៍​ស្ដីពី​យុវជន​ផ្តាច់​គ្រឿងញៀន​ថា នៅ​ទី​បញ្ជា​ការ​កងរាជអាវុធហត្ថ​ខេត្ត​ចាប់ពី​ឆ្នាំ​២០០២​មកទល់​សព្វ​ថ្ងៃ​នេះ​សរុប​មាន​ចំនួន​៣.០៣៩​នាក់​ បន្សាប​គ្រឿងញៀន​ ហើយ​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​មាន​ចំនួន​២.៨៦១​នាក់ ​នៅសល់​ជាក់ស្តែង​១៧៨​នាក់​កំពុង​តែ​ធ្វើការ​បន្សាប​បន្ត​។

​លោក​ឧត្ដមសេនីយ៍ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ប​ខេត្ត​បាន​បញ្ជាក់​ទៀត​ថា យុវជន​ផ្តាច់​គ្រឿងញៀន​ទាំង​អស់​នោះ​ជា​មន្ត្រីរាជការ​២​នាក់ សិស្ស​១៥​នាក់ អាជីវករ​៤៤​នាក់ កម្មករ​១០​នាក់ យុវ​ជន​គ្មាន​មុខរបរ​៣២​នាក់​ និង​យុវជន​ធម្មតា​៦៤​នាក់​យុវជន​ទាំង​អស់​នេះ​មានកម្ម​វិធី​អប់រំ​កាយ​សម្ប​ទា​មាន​ដូចជា ការហាត់​ប្រាណ និង​ធ្វើ​ពលកម្ម​ផ្សេង​ ដើម្បី​ឲ្យ​ចេញ​សារធាតុពុល​ក្នុង​សារពាង្គកាយ អប់រំ​ចិត្តសាស្ត្រ មាន​ដូចជា​ អប់រំ​ផ្លូវចិត្ត ការ​ធ្វើ​ប្រឹក្សា ការអប់រំ​ច្បាប់ ការអប់រំ​អំពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន អេដស៍ និង​ជំងឺ​ផ្សេងៗ​ទៀត ការអប់រំ​អំពី​សីលធម៌ សុជីវធម៌ និង​គុណធម៌​ក្នុង​ការរស់នៅ​ក្នុង​សង្គម​។​

លោក​ឧត្ដមសេនីយ៍ត្រី ឱ បូ​រិន្ទ បាន​បញ្ជាក់​ទៀត​ថា សកម្មភាព​ និង​សមិទ្ធផល​ជាក់ស្តែង​ខាង​លើ​នេះ​ធ្វើ​ឲ្យ​អង្គភាព​កងរាជអាវុធហត្ថ​ខេត្ត​ បាន​ទទួល​ជោគជ័យ ក្នុង​នោះ​ក៏​មាន​ការណែនាំ​ពី​នាយ​ឧត្ត​មសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ទៀត​ផង​។​

នៅ​ទី​បញ្ចប់​នោះ​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​ធ្វើ​ការ​កោតសរសើរ​ដល់​អង្គភាព​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ដែល​ខិតខំ​យក​អស់​កម្លាំងកាយ​ចិត្ត​​ និង​រក​គ្រប់​វិធីសាស្ត្រ​ផ្សេងៗ​ទៀត​ ដើម្បី​យក​មក​អប់រំ​ដល់​យុវជន​ផ្តាច់​គ្រឿងញៀន។​ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​យុវជន​ទាំងអស់​ ក្រោយ​ចេញពី​កន្លែង​មណ្ឌល​ផ្តាច់​គ្រឿងញៀន​ហើយ​នោះ ​ត្រូវ​ចេះ​កែខ្លួន​ឲ្យ​បាន​ល្អ​ដើម្បី​ប្រែក្លាយ​ខ្លួន​ទៅជា​កូន​ល្អ មនុស្ស​ល្អ និង​ជា​ធនធានមនុស្ស ​ដែល​ប្រទេសជាតិ​ចង់បាន​ជា​ទី​បំ​ផុ​ត​។

ក្នុង​ឱកាស​នោះ​ដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​ផ្តាំផ្ញើ​ដល់​កងកម្លាំង​អាវុធហត្ថ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នា​ពេល​ខាងមុខនេះ​ផង​ដែរ ចំណែក​អំណោយ​រួមមាន​យុវជន​មណ្ឌល​ភ្នំ​បាក់​ចំនួន​២៤៧​នាក់​ ទទួល​បាន​១​ស្ករស​២៤៧kg ២​ត្រីខ២៤៧កំប៉ុង​ ៣​ទឹកក្រូច៤៩៤កំប៉ុង​ ៤​មី​៤៩៤​កញ្ចប់​ ៥​ទឹកដោះគោ​ខាប់​២៤៧​កំប៉ុង ​៦​ទឹក​សុទ្ធ​៤៩៤​ដប​ និង​ថវិកា​៦​លាន​រៀល​ អំណោយ​សម្រាប់​យុវជន​ផ្ដាច់​គ្រឿងញៀន​អាវុធ​ហត្ថ​១​ស្ករស​១៧៨kg ២​ត្រីខ​១៧៨​កំប៉ុង​ ៣​ទឹកក្រូច​៤៥៦​កំប៉ុង ​៤​មី​៤៥៦​កញ្ចប់ ​៥​ទឹកដោះគោ​ខាប់​១៧៨​កំប៉ុង​ ៦​ទឹក​សុទ្ធ​៤៥៦​ដប និង​ថវិកា​៦​លាន​រៀល ​ចំណែក​គ្រួសារ​យុវជន​ចំនួន​១០​គ្រួសារ​ក្នុង​១​គ្រួសារ​ទទួល​បាន​ថវិកា​២​ម៉ឺន​រៀល​៕