ដេ​ន​នី ខ្វាន់ បង្ហាញមុខ​ក្នុង​សកម្មភាព​មនុស្សធម៌​ ក្រោយ​រង​ការរិះគន់​លើ​ភាព​សិច​ស៊ី

ភ្នំពេញ ៖ កញ្ញា ដេ​ន​នី ខ្វាន់ ដែល​កន្លងមក​ធ្លាប់តែ​ពើប​ប្រទះ​នឹង​រឿងរ៉ាវ​អាស្រូវ​ផ្ទួនៗ​ជួប​តែ​បញ្ហា​រិះគន់​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ជុំវិញ​ការ​ស្លៀកពាក់​សិច​ស៊ី​ បង្ហាញ​សាច់​ខ្ចី​ថ្មីៗ​នេះ​នាង​បាន​ងាក​មក​ផ្តើម ធ្វើ​ការងារ​មនុស្ស​ក្រោយពី​ជួបប្រទះ​រឿងអាស្រូវ​អាក្រក់ៗ​ ក្នុង​ជីវិត​ជា​ហូរហែ​ឥឡូវ​ដើម្បី​ស្ដា​កិត្តិយស​និង​មុខមាត់​របស់​ខ្លួន​ឡើងវិញ ​នាង​បាន​ចាប់​ផ្តើម​បង្ហាញខ្លួន​លើ​សកម្មភាព​មនុស្សធម៌​វិញ​ម្តង។

តាមរយៈ​រូបថត​ជាច្រើន​សន្លឹក​ដែល​ត្រូវ​បាន​តារា​សម្តែង​សិច​ស៊ី​កញ្ញា ដេ​ន នី បង្ហោះ​ចែករំលែក​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ​ បាន​បង្ហាញ​ពី​សកម្មភាព​គ្រា​ដែល​នាង​នឹង​ក្រុមគ្រួសារ​បាន​នាំយក​អំណោយ​ជា​សម្ភារៈ​និង​ថវិកា​ខ្លះៗ​ទៅ​ចែកជូន​ដល់​បងប្អូន ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​១៦​គ្រួសារ​រស់នៅ​ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ។

ជាមួយ​ការ​បង្ហោះ​រូបថត​បង្ហាញ​ពី​សកម្មភាព​មនុស្សធម៌​ខាង​លើនេះ​នាង ដេ​ន នី បាន​ប្រាប់​ឲ្យ​ដឹងថា ខ្ញុំ​នឹង​បងស្រី​របស់ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្តខ្លាំង​ណាស់​ព្រោះ​បាន​នាំ​យក​អំណោយ​បន្តិចបន្តួច​មក​ជូន​លោកយាយ លោកតា នឹង ពូ មីង ដែល​កំពុងតែ​ជួប​ការ​លំបាក​នៅ​ភូមិ ទួល​លៀប សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ចំនួន​១៦ គ្រួសារ។

កញ្ញា ដេ​ន​នី ខ្វាន់ បាន​បន្ត​ថា ទោះ​អំណោយ​នេះ​តិចតួច​ក្តី​តែ​វា​ជា​ទឹកចិត្ត​របស់​នាង​ខ្ញុំ​ផ្ទាល់​ដែល​ចង់​ជួយ​សម្រាលទុក្ខ​ដល់​ពួកគាត់​បាន​មួយ​គ្រា​ដែរ​…​។ នាង​ខ្ញុំ​នឹង​បន្តរ​ធ្វើបែបនេះ​រហូត​តាម​លទ្ធភាព​ដែរ​អាច​ធ្វើបាន​ព្រោះនេះ​ជា​ក្តី​ប្រាថ្នា​ដែល​ខ្ញុំ​ចង់ ធ្វើ​យូរហើយ​ពេលនេះ​ខ្ញុំ​មានឱកាស​ហើយ​ខ្ញុំ​នឹង​ធ្វើ​វា​អោយ​ល្អ​បំផុត កើតជា​មនុស្ស​គ្មានអ្វី​សប្បាយចិត្ត​ជាង​ជួយ​មនុស្ស​ដែល​កំពុង​មាន​ទុក្ខលំបាក​នោះទេ​។​

គូ​រម្លឹក​ថា តារា​ស្រី​ស្រស់​សោភា​នាង ដេ​ន​នី ខ្វាន់ កន្លងមក​ធ្លាប់​បាន​ទទួលរង​ព្រនង់ នៃ​ការរិះគន់ ដោយសារតែ​ភាព​សិច​ស៊ី​ហ៊ាន​បញ្ចេញ​សាច់​ដើម​ទ្រូ​ស្ទើរ​មើល​ឃើញ​ទាំងស្រុង​របស់​នាង​។ ប៉ុន្តែ​ក្រោយពី​ទទួលរង​ការរិះគន់​ថ្មីៗ​នេះ​នាង​ក៏បាន​ងាក​មក​ធ្វើ​សកម្មភាព​មនុស្សធម៌​តាមរយៈ​ការ​ផ្តល់​សម្ភារៈ​គ្រឿង​បរិភោគ ​និង​ថវិកា​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​គេ​សង្ឃឹមថា ថ្ងៃក្រោយ នាង​នឹង​បន្ត​សកម្មភាព បែបនេះ ជាថ្មីទៀត ៕