លោកគ្រូ ប៉ែន ផាត ចាកចេញ​ក្លិប​វេ​ស្ទើ​ន​ត្រឹម​សប្ដាហ៍​ទី​៤​នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​

លោកគ្រូ ប៉ែន ផាត ចាកចេញ​ក្លិប​វេ​ស្ទើ​ន​ត្រឹម​សប្ដាហ៍​ទី​៤​នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​

លោក ប៉ែន ផាត អតីត​កីឡាករ​ជម្រើសជាតិ​កម្ពុជា ជំនាន់​ទសវត្ស​ទី ៦០ និង​ជា​គ្រូបង្វឹក​ក្លិប​បាល់ទាត់​វេ​ស្ទើ​ន​ភ្នំពេញ ដែលមាន​សា​លក​វិទ្យា​វេ​ស្ទើ​ន​ជា​ម្ចាស់ជំនួយ​នៅ​ពី​ក្រោយខ្នង បានបញ្ចប់​ការងារ​នៅក្នុង​ក្លិប​នេះ​ត្រឹម​សប្ដាហ៍​ទី​៤ នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក (Metfone Cambodian Legaue 2016) រដូវ​កាល​២០១៦ កន្លងទៅ​។

លោក ប៉ែន ផាត បានឱ្យដឹងថា​៖ «​ខ្ញុំ​មិនដឹង​ច្បាស់​ដែរ​រឿងនេះ តែ​ខាង​ប្រធាន​ក្លិប​គេ​ប្រាប់​ថាអោយ​ខ្ញុំ​សម្រាក​សិន​ទៅ​។ សម្រាប់​ខ្ញុំ​មក​ទីនេះ​ដើម្បី​ជួយ​កីឡា​ខ្មែរ ឱ្យ​ដើរ​ទៅមុខ​ដើម្បី​មុខមាត់​ជាតិ និង​បណ្ដុះ​ក្មេងៗ​យើង​ឱ្យ​ល្អ កុំ​ពឹង​តែ​កីឡាករ​បរទេស​ពេក​។ តែ​ធ្វើ​មិច​គេ​មិន​យល់​ពី​ខ្ញុំ អីចឹង​ខ្ញុំ​មានតែ​ដើរចេញ ព្រោះ​និយាយ​ទៅ​ក៏​គេ​មិន​យល់​ដដែល ព្រោះ​គេ​ដូច​មិនសូវ​ចូលចិត្ត​បាល់ទាត់​ផង​។ ខ្ញុំ​ដើរចេញ​ហើយ កុំ​ឱ្យ​ហត់​ចិត្ត​ពេក ព្រោះ​មនុស្ស​អាច​ហត់​កាយ តែ​មិនអាច​ហត់​ចិត្ត​បានទេ​»​។

​លោក​បន្ថែម​ថា ​ក្រៅពី​ក្លិប​មិនអាច​ផ្ដល់​ខ្ទង់ចំណាយ​ដល់​លោក​ក្នុងការ​ស្វែងរក​កីឡាករ​ល្អៗ ក្លិប​ក៏​មិនអាច​បន្ថែម​គ្រូ​ជំនួយ​ដល់​លោក​បាន​ផងដែរ ដោយ​លោក​ត្រូវ​រ៉ាប់រង​ទាំង​ឈុត​យុវជន​ថ្នាល និង​ឈុត​ធំ​តែម្ដង​។ តែ​យ៉ាងណាក្ដី​នៅ​មិនទាន់មាន​ប្រភព​មកពី​ក្លិប​វេ​ស្ទើ​ប​បកស្រាយ​ជា​សាធារណៈ​ចំពោះ​រឿងនេះ​ទេ​។ តាម​គម្រោង​លោក​នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង ជួបជុំ​គ្រួសារ​វិញ​នៅ​ថ្ងៃទី​១៧ ខែមេសា ខាងមុខនេះ​។

​ក្រោម​ការដឹកនាំ​របស់​លោក​រយៈពេល​៤​សប្ដាហ៍​មកនេះ​ឃើញថា វេ​ស្ទើ​ន​កំពុង​ឈរ​លេខ​៩ ក្នុងចំណោម​១០​ក្រុម ក្រោយ​ប្រកួត​ស្មើ​២​លើក​និង​ចាញ់​២​លើក​។ កាលពី​ប្រកួត​បើកឆាក​វេ​ស្ទើ​ន​ភ្នំពេញ បាន​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់​ណាហ្គា​វើ​ល ១​ទល់​១ ខណៈ​ប្រកួត​ទី​២ បាន​ចាញ់​ក្រុម​បឹងកេត​អង្គរ ៦​ទល់​០ និង​ប្រកួត​លើក​ទី​៣ បន្ត​ចាញ់​ក្រុម​ក្រសួងការពារជាតិ ៥​ទល់​១ និង​លើក​ទី​៤​បាន​ស្មើគ្នា​ជាមួយ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ភ្នំពេញ​ក្រោ​ន​។​

​លោក ប៉ែន ផាត បានធ្វើ​ដំណើរ​មកពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ចុងខែ កក្កដា ឆ្នាំ​២០១៥ កន្លងទៅ ដើម្បី​ចូល​ដឹកនាំ​ក្រុម​វេ​ស្ទើ​ន​។ លោក​មាន​អាយុ ៦៩​ឆ្នាំ ជា​អតីត​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​កម្ពុជា​កាលពី​ទសវត្ស​១៩៦០-៧០ ហើយ​ជំនាន់​នោះ​លោក​ក៏បាន​កសាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ផងដែរ​នៅក្នុង​ក្លិប Rapracha នៃ​ក្របខណ្ឌ​កំពូល​របស់​ថៃ​នា​សម័យ​នោះ រហូត​ទទួលបាន​រហស្សនាម​ថា «​ពស់​កេងកង​»​។ ម្យ៉ាងទៀត​លោក​ជា​សមាជិក​ម្នាក់​ដែល​បាន​ជួយ​ឲ្យ​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤​នៃ ពានរង្វាន់​ទ្វីបអាស៊ី Asian Cup កាលពី​ឆ្នាំ​១៩៧២៕