ពាក្យសម្តី​របស់ សូ ដា​នី​តា ពិតជា​ឡូយ​អស្ចារ្យ​!​

6 Videos

តារា​សម្ដែង​ស្រី ដែលមាន​ប្រជាប្រិយភាព​គួរសម និង​កំពុងតែ​បង្កើន​ប្រជាប្រិយភាព​របស់ខ្លួន​ឲ្យ កាន់តែខ្លាំង​ឡើង សូ ដា​នី​តា កាលពីពេល​ថ្មីៗ​នេះ បានបង្ហាញ​ពី​ចំណុចខ្លាំង​របស់​នាង ទៅកាន់ បណ្ដា​មហាជន​ទាំងឡាយ ដើម្បី​ឲ្យ​ពួកគេ​បានដឹងថា រូបនាង​ជាម​នុស្ស​ស្រី​ម្នាក់​ដែល​អាច​មើលថែខ្លួន​នាងបានល្អ​បំផុត​ជាង​អ្នកណាៗ​ទាំងអស់ ពិសេស​ជានា​រី​ដែលមាន​ទំនុកចិត្ត​ខ្ពស់​លើ​ខ្លួន​នាង ។​

ពាក្យសម្តី​របស់ សូ ដា​នី​តា ពិតជា​ឡូយ​អស្ចារ្យ​!​

ពាក្យសម្តី​របស់ សូ ដា​នី​តា ពិតជា​ឡូយ​អស្ចារ្យ​!​

​ការបង្ហាញ​ពី​ភាពខ្លាំង​ក្លា​របស់​នាង​នេះ ត្រូវបាន​មហាជន​គ្រប់គ្នា​បានឃើញ តាមរយៈ​ការ​បង្ហោះ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ផ្ទាល់ ដោយ នី​តា បានធ្វើការ​បរិយាយ​យ៉ាង​ហូរហែ ពិសេស​ចំពោះ​វាសនា​របស់​នាង​តែម្ដង ។ បើតាម​ហ្វេ​ស​ប៊ុ​ករ​បស់ សូ ដា​នី​តា នាង​បានសរសេរថា «​មិន​ផ្ញើ​វាសនា​លើ​អ្នកដទៃ តែ​ចូលចិត្ត​មើលថែ​ខ្លួនឯង​ឲ្យ​បានល្អបំផុត​ជាង​អ្នកណាៗ​ទាំងអស់ នារី ដែលមាន​ទំនុកចិត្ត​ខ្ពស់​ឲ្យ​តម្លៃ​លើ​សុខភាព របៀប​រស់នៅ និង គ្រប់គ្រង​ជីវិត​របស់ខ្លួន​នៅក្នុង បរិបទ​មួយ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​អារម្មណ៍​ស្រស់ថ្លា ចិត្តស្ងប់ មិន​ឆេវឆាវ រក្សា​លំនឹង ប្រើពេល​វេលា ឲ្យ​មាន​ប្រយោជន៍ នេះ​គឺជា​នាង​ខ្ញុំ សូ ដា​នី​តា​» ។​

ពាក្យសម្តី​របស់ សូ ដា​នី​តា ពិតជា​ឡូយ​អស្ចារ្យ​!​

​ការសរសេរ​យ៉ាង​វែង​អន្លាយ​របស់ នី​តា ពិតជា​បាន​បង្ហាញថា រូបនាង​ជានា​រី​ម្នាក់​ដ៏​រឹងមាំ និង​ជានា​រី ដែល​មិន​ព្រម​បណ្ដោយ​ឲ្យ​ខ្សែជីវិត​របស់​នាង ត្រូវ​ធ្លាក់ចុះ​ដោយ​ងាយៗ​ឡើយ ។ ជាពិសេស​ទៅ ទៀត​នោះ នី​តា ជា​មនុស្ស​ដែល​ឲ្យ​តម្លៃ​លើ​បែបផែន​នៃ​ជីវិត​របស់ខ្លួន ប្រកាន់​នូវ​សីលធម៌​ខ្ពស់ និង​ចេះ​ប្រើពេល​វេលា​ឲ្យ​មាន​ប្រយោជន៍ ។​

ពាក្យសម្តី​របស់ សូ ដា​នី​តា ពិតជា​ឡូយ​អស្ចារ្យ​!​

​សូមបញ្ជាក់ថា នា​រដូវចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ដែល​ជិត​ឈានចូល​មកដល់​នេះ សូ ដា​នី​តា កាន់តែ មមាញឹក​ក្នុង​ការថត​កម្មវិធី​សិល្បៈ​ជាមួយនឹង​ស្ថានីយ៍ទូរទស្សន៍​ក្នុងស្រុក​នានា​ជាច្រើន ដើម្បី​ធ្វើការ អបអរសាទរ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ ក៏ដូចជា​ការបង្ហាញ​វត្តមាន​ឡើងវិញ ឲ្យ​កាន់តែ ច្រើន​ក្នុង​វិស័យ​សិល្បៈ​របស់​នាង​ផងដែរ ៕ ខេមរា​