យុគ ចិន្តា ប្រាប់​ពី​វិធី​ថែរក្សា​សម្រស់​ឲ្យ​ក្មេង​ជាង​វ័យ​

6 Videos


​​បើទោះបី​ជាមាន​វ័យ​ច្រើន​ក៏ពិតមែន តែ​អ្នកនាង យុគ ចិន្តា នៅតែមាន​រូប​សម្រស់​ស្រស់ស្អាត ជា ពិ​​សេស​រូបរាង​តូច​ស្រ​ឡូ​ន មិន​ថា​សម្លៀកបំពាក់​បែប​សម័យ​ឬ​ប្រពៃណី​ខ្មែរ​នោះទេ គឺ​សុទ្ធតែ​ស័ក្តិសម​សម្រាប់​អ្នកនាង ។ មាន​មិត្ត​នារី​មិនតិច​ទេ ដែល​ចង់ដឹង​ពី​វិធី​ថែរក្សា​សម្រស់​របស់​ពិធី​ការិនី​ដ៏​មាន​ឥ​ទិ្ធ​ពល​ម្នាក់នេះ ។ តើ​អ្នកនាង យុគ ចិន្តា មាន​វិធី​ថែរក្សា​សម្រស់​បែបណា​ដែរ បានជា​សម្រស់​របស់​អ្នកនាង​នៅ​ក្មេង​ជាង​វ័យ​បែបនេះ ? ។​

យុគ ចិន្តា ប្រាប់​ពី​វិធី​ថែរក្សា​សម្រស់​ឲ្យ​ក្មេង​ជាង​វ័យ​

យុគ ចិន្តា ប្រាប់​ពី​វិធី​ថែរក្សា​សម្រស់​ឲ្យ​ក្មេង​ជាង​វ័យ​

​ ​មានការ​លាន់មាត់​សរសើរ​ពី​សំណាក់​មហាជន​ជាច្រើន​ជុំវិញ​រូប​សម្រស់​របស់​អ្នកនាង យុគ ចិន្តា ។ អ្វីដែល​កត់សម្គាល់​នោះ​គឺ​អ្នកនាង​នៅតែ​រក្សា​សម្រស់​ធម្មជាតិ​មិនមាន​ការកែ​កុន​រូ​បស​ម្រ​ស់​ក្រោម​មុខកាំបិត​ដូច​តារា​ដទៃ​នោះឡើយ ។ អ្នកនាង យុគ ចិន្តា បាន​ប្រាប់​«​ប្រជាប្រិយ​»​ថា អ្នកនាង​មិនមាន​អ្វី​ជា​អាថ៌កំបាំង​សម្រាប់​ការថែរក្សា​សម្រស់​នោះទេ ។ តែ​អ្វីដែល​សំខាន់​នោះ ជា​រៀងរាល់​យប់​គឺ​អ្នកនាង​តែងតែ​សម្អាត​ផ្ទៃមុខ​ឱ្យបាន​ស្អាត ។ បន្ទាប់មក​លាប​ផលិតផល​ថែរក្សា​ស្បែក​ជាធម្មតា ។ សម្រាប់​អ្នកនាង​ចូលចិត្ត​ប្រើប្រាស់​គ្រឿងសម្អាង​ម៉ាក Mac ។

យុគ ចិន្តា ប្រាប់​ពី​វិធី​ថែរក្សា​សម្រស់​ឲ្យ​ក្មេង​ជាង​វ័យ​

សម្រាប់​ស្បែក​ខ្លួន​អ្នកនាង​ប្រើ​ផលិតផល ដែលមាន​តម្លៃថោក​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​គឺ​ផលិតផល NIVEA ។ ក្រៅពី​សម្រស់​ផ្ទៃមុខ សក់​ក៏​ជា​ផ្នែក​មួយ​សំខាន់​ដែរ ដែល​ពិធី​ការិនី​រូបនេះ​មិនអាច​មើលរំលង​បាន ។ ជាក់ស្តែង អ្នកនាង យុគ ចិន្តា បាន​ប្រាប់ថា ដើម្បី​ថែទាំ​សក់​ឱ្យបាន​រលោង​ស្អាត​អ្នកនាង​តែងតែ​អប់​សក់​ក្នុង​មួយខែ​ពីរដង ហើយ​ព្យាយាម​មិន​លាប​ពណ៌​សក់​នោះទេ ។​​ ​បើទោះបីជា​ធ្លាប់​មានកូន​ក៏ពិតមែន តែ​អ្នកនាង យុគ ចិន្តា នៅតែមាន​រូបរាង​តូច​ស្រ​ឡូ​ន​ស្អាត​គួរ ឱ្យ​ស្រឡាញ់ ។

យុគ ចិន្តា ប្រាប់​ពី​វិធី​ថែរក្សា​សម្រស់​ឲ្យ​ក្មេង​ជាង​វ័យ​

ជាពិសេស​នៅពេលដែល​អ្នកនាង​ស្លៀក​សម្លៀកបំពាក់​សិច​សុី​មើលទៅ​តារា​វ័យក្មេង​សុំ​ខ្មាស ។ មិនមែនជា​ការងាយស្រួល​នោះទេ ក្នុងការ​ថែរក្សា​រូបរាង​ឱ្យ​តូច​ស្លី​ម​បែបនេះ ។ អ្នកនាង យុគ ចិន្តា ប្រាប់ថា ទោះបីជា​មានការ​ងា​ររ​វល់​បែបណា អ្នកនាង​តែងតែ​ចំណាយពេល​ហាត់ប្រាណ​នៅផ្ទះ​ជាប្រចាំ ។ ដោយឡែក​សម្រាប់​ការទទួល​ទាន​អាហារ​គឺ​ត្រូវ​ទទួលទាន​តិច ។​​ ​ក្នុងនាម​ជា​ពិធី​ការិនី​ដែលមាន​ឈ្មោះ​ល្បី អ្នកនាង យុគ ចិន្តា ត្រូវបាន​គេ​ចាប់​អារ​ម្ម​ណ៏​ឃើញថា ជាតារា​ដែលមាន​ការតុបតែង​ខ្លួន​បាន​ស័ក្តិសម ជា​ពិ​​សេស​នៅពេល​អ្នកនាង​ចូលរួម​នៅក្នុង​ពិធី​ផ្សេងៗ ។

យុគ ចិន្តា ប្រាប់​ពី​វិធី​ថែរក្សា​សម្រស់​ឲ្យ​ក្មេង​ជាង​វ័យ​

ភាគច្រើន​អ្នកនាង​តែងតែ​ច្នៃ​ម៉ូដ​សម្លៀកបំពាក់ដោយ​ខ្លួនឯង ។ ក្នុងនោះ​អ្នកនាង​ក៏​និយម​ប្រើប្រាស់​ផលិតផល​ដែលមាន​ម៉ាក​ល្បីៗ និង មានតម្លៃ​ថ្លៃ​ផងដែរ ។ យុគ ចិន្តា បានឱ្យដឹងថា សម្រាប់​ទឹកអប់ និង កាបូប អ្នកនាង​ចូលចិត្ត​ប្រើប្រាស់​ម៉ាក Chanel ដែលកាបូប​របស់​អ្នកនាង​មួយ​មានតម្លៃ​ប្រមាណ​ជា ៣០០០ ដុល្លារ ។ តែ​អ្នកនាង​មិនបាន​ចាំ​ថា មាន​ចំនួន​ប៉ុន្មាន​នោះទេ ៕ ​ចេ​នី​

យុគ ចិន្តា ប្រាប់​ពី​វិធី​ថែរក្សា​សម្រស់​ឲ្យ​ក្មេង​ជាង​វ័យ​យុគ ចិន្តា ប្រាប់​ពី​វិធី​ថែរក្សា​សម្រស់​ឲ្យ​ក្មេង​ជាង​វ័យ​យុគ ចិន្តា ប្រាប់​ពី​វិធី​ថែរក្សា​សម្រស់​ឲ្យ​ក្មេង​ជាង​វ័យ​យុគ ចិន្តា ប្រាប់​ពី​វិធី​ថែរក្សា​សម្រស់​ឲ្យ​ក្មេង​ជាង​វ័យ​យុគ ចិន្តា ប្រាប់​ពី​វិធី​ថែរក្សា​សម្រស់​ឲ្យ​ក្មេង​ជាង​វ័យ​យុគ ចិន្តា ប្រាប់​ពី​វិធី​ថែរក្សា​សម្រស់​ឲ្យ​ក្មេង​ជាង​វ័យ​យុគ ចិន្តា ប្រាប់​ពី​វិធី​ថែរក្សា​សម្រស់​ឲ្យ​ក្មេង​ជាង​វ័យ​យុគ ចិន្តា ប្រាប់​ពី​វិធី​ថែរក្សា​សម្រស់​ឲ្យ​ក្មេង​ជាង​វ័យ​យុគ ចិន្តា ប្រាប់​ពី​វិធី​ថែរក្សា​សម្រស់​ឲ្យ​ក្មេង​ជាង​វ័យ​យុគ ចិន្តា ប្រាប់​ពី​វិធី​ថែរក្សា​សម្រស់​ឲ្យ​ក្មេង​ជាង​វ័យ​