នាង Song Hye Kyo បង្ហាញ​មតិ​ពី​រឿង Descendants of the Sun

6 Videos


​តារា​ឯក​ក្នុង​រឿង​ភាគ​កូរ៉េ​ដ៏​ល្បី Descendants of the Sun នាង Song Hye Kyo បាន​និយាយថា អាច​អង្គុយ​មើល​រឿង​ដែល​ខ្លួនឯង​ថត​រួច ពិតជា​ល្អ​ណាស់​សម្រាប់​នាង ។​ ពិតណាស់ វា​មិនមែនជា​លើកទីមួយ​ទេ​ដែល​នាង Song ដើរ​ជា​តួឯក​ក្នុង​រឿង​ល្បីៗ​នោះ ហើយ​វា​ក៏​មិនមែនជា​លើកទីមួយ​ដែល​នាង​ចាប់​ដៃគូ​ជាមួយ​តារា​សម្តែង​ប្រុស​រូប​សង្ហា​នោះ តែ​នេះ​ជា​លើកទីមួយ​ហើយ​ដែល​នាង​អាច​អង្គុយ​មើល​រឿង​ភាគ​ដែល​នាង​ថត​រួច តាំងពីដើម​ដល់​ចប់ ។

នាង Song Hye Kyo បង្ហាញ​មតិ​ពី​រឿង Descendants of the Sun

នាង Song Hye Kyo បង្ហាញ​មតិ​ពី​រឿង Descendants of the Sun

រឿង​ភាគ​កូរ៉េ​មួយចំនួនធំ​បានដាក់​បញ្ចាំង​ជូន​មហាជន​ទស្សនា ស្របពេល​ដែល​រឿង​ពុំទាន់​ថត​ចប់ ហេតុនេះ​គេ​ត្រូវតម្រូវ​ឲ្យ​តារា​សម្តែង​ទាំងអស់​ត្រូវ​នៅ​បន្ត​ថត ស្របពេល​ដែល​រឿង​បានដាក់​បញ្ចាំង​រួចរាល់​ទៅហើយ ។ ហេតុនេះហើយ​ទើប​តារា​សម្តែង​មួយ​ភាគ​ធំ​យល់ថា ខ្លួន​មិនមាន​ពេល​គ្រប់គ្រាន់​សម្រាប់​យល់​ពី​ប្រជាប្រិយភាព​ខ្លួន ព្រោះ​រៀងរាល់ថ្ងៃ ត្រូវ​ចេញ​ថត ហើយ​មិន​បានដឹង​ពី​ប្រតិកម្ម​របស់​មហាជន ។​ ​សំណាងល្អ នាង Song អាច​ចំណាយពេល​រីករាយ​ទស្សនា​នឹង​រឿង​ដែល​ខ្លួន​ថត​រួច ហើយ​នាង​ក៏បាន​និយាយ​ដែរ​ថា រឿងនេះ​ពិតជា​ទាក់ទាញ​ចំណាប់អារម្មណ៍​នាង​ច្រើនណាស់​ផងដែរ ៕

នាង Song Hye Kyo បង្ហាញ​មតិ​ពី​រឿង Descendants of the Sunនាង Song Hye Kyo បង្ហាញ​មតិ​ពី​រឿង Descendants of the Sunនាង Song Hye Kyo បង្ហាញ​មតិ​ពី​រឿង Descendants of the Sun

​ថា​វរិ​ទ្ធ (​ប្រភព ៖ អ​ល​ឃេ​ផ​ប​)