វិធី ៦ យ៉ាង ដើម្បីរ​បួស​ឆាប់​ជា​លឿន​

វិធី ៦ យ៉ាង ដើម្បីរ​បួស​ឆាប់​ជា​លឿន​

​ខណៈពេល​ដែល​វា អាច​ជា​របួស​តិចតួច នៅពេល​កោរ​រោម​នោះ ការ​របួស​ដោយ​សាររ​លា​ក ពេល​ចម្អិន​អាហារ ឬ​ក្រោយ​ពេល​វះកាត់​នោះ បញ្ហា​ដ៏​ធំ​បំផុត គឺ​តែងតែ​ចោទ​ថា​តើ វា​ជា​ទៅវិញ​លឿន​ដែរ​ឬ​អត់ របួស​មួយ​ហ្នឹង​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អំពី គន្លឹះ​ងាយៗ ដែល​អាច​ជួយ​ឲ្យ​របួស​អ្នក ឆាប់​ជា​ឡើងវិញ​។

​បន្ថយ​ស្ត្រេ​ស និង​ការ​ថប់​អារម្មណ៍​
​ការសិក្សា​បាន​រកឃើញថា បញ្ហា​ស្ត្រេ​ស​ផ្លូវចិត្ត ដែល​បណ្តាល​មកពី ការ​ថប់​បារម្ភ អាច​បន្ថយ​ដំណើរកា​រណ៍ នៃ​ការ​ជា​សះ​របួស​លើ​អ្នកជំងឺ ក្រោយ​វះកាត់​បាន ដូច្នេះ វា​ក៏​ធ្វើឲ្យ​ពួកគេ ត្រូវការ​គេង​ពេទ្យ​យូរ​ដែរ​។ ចូរ​ព្យាយាម​ប្រើ​តិច​និច​បន្ធូរ​អារម្មណ៍ និង​ការ​ហាត់ប្រាណ ដើម្បី​បំបាត់​ស្ត្រេ​ស និង​ការ​ថប់​អារម្មណ៍​ទៅ​។ ដូច្នេះ របួស​អ្នក ក៏​នឹង​ឆាប់​ជា​វិញ​ដែរ​។

បង្កើន​ការ​ញ៉ាំ​វីតាមីន C
វីតាមីន C ឬ​ហៅ​ថា Ascorbic Acid សុទ្ធតែ​ចូលរួម ក្នុងដំណាក់កាល នៃ​ការ​ជា​សះ​របួស​ទាំងអស់ ហើយ​ការបង្កើន​ការ​ញ៉ាំ​វា ក៏​នឹង​បង្កើនល្បឿន នៃ​ការ​ជា​សះ​របួស​ដែរ​។ បន្លែ​ដូចជា ម្ទេស​ប្លោក ប្រូ​ខូលី ឬ​ស្ពៃក្តោប សុទ្ធតែ​ជា​ប្រភព​ដ៏​អស្ចារ្យ នៃ​វីតាមីន C ទាំងអស់​។ អ្នក​ក៏​គួរតែ​បញ្ចូល​ទឹក​ក្រូចឆ្មារ និង​ក្រូច​ក្នុង​របប​អាហារ​ផងដែរ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ដូចគ្នា​។

ប្រើ​ប្រទាល​កន្ទុយក្រពើ​
បើសិន​ជា​អ្នក កំពុងតែ​មាន​របួស ដោយ​សារ​របស់​ក្តៅ ចូរ​ព្យាយាម​ប្រើ​ប្រទាល​កន្ទុយក្រពើ ដើម្បី​បំបាត់​ការឈឺចាប់​ខ្លះទៅ​។ វា​ក៏​អាច​បង្កើន​ល្បឿន នៃ​ការ​ជា​សះ​របួស​រលាក សើរ​ស្បែក​បានដែរ​។

ទឹកឃ្មុំ​
ការប្រើ​ទឹកឃ្មុំ ត្រូវបាន​គេ​ប្រើប្រាស់​អស់​រយៈពេល ច្រើន​ឆ្នាំ​មកហើយ ក្នុង​ការជួយ​ឲ្យ​របួសឆាប់​ជា ជាពិសេស របួស​ដោយ​ការ​រលាក និង​ដំបៅ​លើ​ស្បែក​។ អ្នក​អាច​ប្រើ​ទឹកឃ្មុំ លាប​លើ​របួស​សើរៗ​ស្បែក​បាន​។

ជាតិ​ស័ង្គសី​
សមាសធាតុ​រ៉ែ​ដ៏​សំខាន់​មួយ​នេះ ត្រូវបាន​គេ​រកឃើញ​ថា កាលណា​វា​មាន​ចំនួន​តិច​ជាង​ធម្មតា ច្រើន​តែ​ធ្វើឲ្យ​របួស ក្រ​ជា​សះណា​ស់​។ យ៉ាងណាមិញ អ្នក​គួរតែ​ស្វែងរក ថ្នាំលាប​ប្រភេទ​ស័ង្គសី​នេះ លាប​លើ​ស្បែក​ដែល​មាន​របួស​វិញ​ទៅ ដើម្បី​ឆាប់​ជា​។

របប​អាហារ​សម្បូរ​ប្រូតេអ៊ីន​
បើសិន​ជា​អ្នក នឹង​ត្រូវ​ជា​របួស​ពី​ការវះកាត់ អ្នក​ត្រូតែ​ធ្វើយ៉ាងណា ញ៉ាំ​អាហារ​សម្បូរ​ប្រូតេអ៊ីន​ឲ្យបាន​គ្រប់គ្រាន់ ដើម្បី​អាច​ជួយ​ឲ្យ​របួសឆាប់​ជា​។ នេះ​ដោយសារ​តែ ចំនួន​របស់​អាស៊ីតអាមីណេ មាន​ឥទ្ធិពល​ទៅលើ ការជួសជុល​របួស និង​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី09 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។