កើត​ស្រែង​ គួរ​តម​អាហារ​អ្វីខ្លះ​?

កើត​ស្រែង​ គួរ​តម​អាហារ​អ្វីខ្លះ​?

​បើសិន​ជា​អ្នក កំពុងតែ​មាន​ជំងឺ​ស្រែង​លើ​ស្បែក ហើយ​ការប្រើ​ថ្នាំ ហាក់បីដូចជា​គ្មាន​ប្រសិទ្ធភាព​នោះ អ្នក​ប្រហែលជា​ត្រូវ យកចិត្តទុកដាក់​ទៅលើ របប​អាហារ​ម្តង​ហើយ​។ អ្នកជំនាញ​បាន​ណែនាំ​ថា អ្នក​គួរតែ​តម អាហារ​ដូចខាងក្រោម​នេះ បើសិនជា​ជា​មិន​ចង់ ឲ្យ​ជំងឺស្រែង​ធ្វើ​ទុក្ខទៀត​។

អាហារ​មិន​ផ្តល់​សុខភាព​
អាហារ​ទាំងនេះ​មានដូចជា ភីហ្សា បឺ​ហ្គ័​រ ដំឡូង​ចៀន និង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ជាដើម ដែល​វា​តែងតែ​ផ្ទុក​ទៅដោយ ជាតិ​អាមីដុង និង​ស្ករ​កែឆ្នៃ ហើយ​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់ Saturated Fats និង Trans Fats ខ្ពស់​ដែល​នាំឲ្យមាន ការ​រលាក​ផងដែរ​។ ជាមួយគ្នានេះដែរ វា​ក៏​សម្បូរ​ទៅដោយ​កា​ឡូរី និង​ជីវជាតិ​តូចៗ​ដែរ ដូច្នេះ យក​ល្អ គួរតែ​ចៀសវាង​អាហារ​ទាំងនេះ​។

ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​
ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ផ្ទុក​ទៅ​ដោយ​សារធាតុ​បង្ក​រលាក ហើយក៏​មាន​ប្រូតេអ៊ីន​ឈ្មោះថា Casein ដែល​អាចឲ្យ មាន​ការ​ធ្វើ​ទុក្ខ​ជំងឺ​ស្រែង​ដែរ​។

ផ្លែឈើ​ជូរៗ​
ការ​ញ៉ាំ​ផ្លែឈើ​ជូរៗ ប្រហែលជា​អាច​ឲ្យមាន ប្រតិកម្ម​អា​លែ​ក​ស៊ី និង​ធ្វើឲ្យ​ជំងឺស្រែង ធ្វើទុក្ខ​កាន់តែខ្លាំង​ផង​។ ដូច្នេះ យក​ល្អ គួរតែ​លះបង់ ផ្លែឈើ​ជូរៗ​ចោល​សិន​ទៅ​។

សាច់​ក្រហម​
សាច់​ក្រហម​មាន​ជាតិ​ខ្លាញ់ Polyunsaturated Fat ដែល​ងាយ​នឹង​បណ្តាល​ឲ្យ មានការ​រលាក និង​ធ្វើឲ្យ​អាការៈ​ជំងឺ​ស្រែង កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​។

គ្រឿង​ស្រវឹង​
គ្រឿង​ស្រវឹង ក៏​ជា​ដើមហេតុ នាំឲ្យ​មាន​ការ​រលាក​ដែរ​។ ដូច្នេះ យក​ល្អ គួរតែ​ផ្តាច់​ចោល នូវ​គ្រឿង​ស្រវឹង​ទាំងអស់​តែម្តងទៅ បើសិន​ជា​អ្នក កំពុងតែ​មាន​ជំងឺ​ស្រែង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី09 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។