ទឹក​ក្រឡុក ដែល​ជួយ​សន្លាក់​អ្នក ឲ្យមាន​សុខភាព​ល្អ​

ទឹក​ក្រឡុក ដែល​ជួយ​សន្លាក់​អ្នក ឲ្យមាន​សុខភាព​ល្អ​

​ទឹក​ត្រសក់ ត្រូវបាន​គេ​រកឃើញ​ថា មាន​ប្រយោជន៍ ចំពោះ​សុខភាព​ច្រើនយ៉ាង ដូចជា កាត់បន្ថយ​សីតុណ្ហភាព​ក្នុង​រាងកាយ មាន​សមាសធាតុ​ជា​អាល់​កា​ឡាំង និង​កំចាត់​អាស៊ីត​អ៊ុយ​រិក នៅក្នុង​សន្លាក់​ទៀតផង​។ ក្រៅពីនេះ ឃិន​ឆាយ និង​ខ្ញី មាន​សមត្ថភាព​ប្រឆាំង នឹង​ការ​រលាក​យ៉ាង​អស្ចារ្យ ដូច្នេះ បើសិនជា​គ្រឿងផ្សំ ទាំងបី​នេះ​ប្រើ​ចូលគ្នា វា​នឹង​កាត់បន្ថយ ការ​រលាក​បាន​យ៉ាង​ល្អ​។
 

គ្រឿងផ្សំ​

  • ​ក្រូចឆ្មារ​មួយ​ចំហៀង​
  • ​ខ្ញី​មួយ​ដុំ ២ ទៅ ៣ សង់ទីម៉ែត្រ​
  • ​ត្រសក់​ទំហំ​មធ្យម​មួយ​ផ្លែ​
  • ឃិនឆាយ​ពីរ​ដុំ​។​

ការណែនាំ​
​ចូរ​លាង​គ្រឿងផ្សំ ទាំងអស់​ឲ្យ​ស្អាត​ល្អ​។ កាត់​ត្រសក់ និង​ឃិនឆាយ​ជា​ដុំ​តូចៗ​។ កាត់​ក្រូចឆ្មារ​មួយ​ចំហៀង និង​ទុក​មួយ​ចំហៀង ក្នុង​ទូរ​ទឹកកក​។ ហាន់​ខ្ញី ជា​ចំណិតៗ​តូច​។

​ចូរ​ដាក់​គ្រឿងផ្សំ ទាំងអស់​ចូល​ទៅក្នុង​ម៉ាស៊ីន កិន​ចូល​គ្នា​ឲ្យបាន​ម៉ត់​ល្អ​។ អ្នក​អាច​ញ៉ាំ​ទឹក​នេះ​ម្តង ឬ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ដើម្បី​ពង្រឹង​ដល់​សុខភាព​ទូទៅ​ផង និង​សន្លាក់​ផង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី09 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។