ក្អក និង​ឡើង​ស្លេស​មែន​ទេ​? ការ៉ុត អាច​ជួយ​ដោះស្រាយ​បាន​!!!

ក្អក និង​ឡើង​ស្លេស​មែន​ទេ​? ការ៉ុត អាច​ជួយ​ដោះស្រាយ​បាន​!!!

​ការ៉ុត គឺជា​បន្លែ​ដ៏​អស្ចារ្យ​មួយ ដែល​សម្បូរ​ទៅដោយ​វីតាមីន A និង Beta Carotene ដែល​ល្អ​បំផុត សម្រាប់​សុខភាព​ភ្នែក​។ ក្រៅពីនេះ​វា​ក៏​មាន​វីតាមីន និង​ជីវជាតិ​ជាច្រើន​ទៀត​ផង​ដែរ​។ ថ្ងៃនេះ យើងខ្ញុំ​នឹង​បង្ហាញ​អំពី វិធី​ព្យាបាល​បញ្ហា​ក្អក និង​ឡើង​ស្លេស បែប​ធម្មជាតិ​មួយ​ពី ការ៉ុត ហើយ​សង្ឃឹមថា វា​នឹង​អាច​មាន​ប្រយោជន៍​ច្រើន បើសិន​ជា​អ្នក មិន​ចង់​ប្រើ​ថ្នាំសង្កូវ​។ រូបមន្ត​នេះ អាច​ប្រើ​បាន​ទាំង​មនុស្ស​ធំ និង​កូនក្មេង​។

គ្រឿងផ្សំ​

  • ​ការ៉ុត កន្លះ​គីឡូក្រាម​
  • ​ទឹកឃ្មុំ ៣ ទៅ ៤ ស្លាបព្រា​បាយ​។​

ការណែនាំ​
ចូរ​កាត់​ការ៉ុត​ជា​ដុំ​តូចៗ ហើយ​លាង​វាឲ្យ​ស្អាត និង​ស្ងោរ​ឲ្យ​ទន់​ល្អ បន្ទាប់មក យកទៅដាក់​ក្នុង​ម៉ាស៊ីន​កិន និង​លាយ​ទឹកឃ្មុំ ទាំងអស់​ចូល​គ្នា​ទៅ​។ ចូរ​ចាំ​ថា មិន​ត្រូវ​ចោល​ទឹក​ការ៉ុត ដែល​ស្ងោរ​នោះឡើយ​។ នៅពេល​វា​ត្រជាក់ អ្នក​ក៏​អាច​ប្រើ​វា​ម្តងទៀត​ដែរ​។

អ្នក​អាច​ញ៉ាំ​ទឹកក្រឡុក​នេះ ៣ ទៅ ៤ ស្លាបព្រា​បាយ នៅ​ពេល​ថ្ងៃ​រយៈពេល ១ ទៅ ២ ថ្ងៃ នោះ​អ្នកនឹង​ឃើញ​លទ្ធផល​ហើយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី09 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។