ក្រុមហ៊ុន​​បង្វឹក​អាជីវកម្ម ដែល​ល្បី​លើ​ពិភពលោក មាន​នៅ​កម្ពុជា​ហើយ

ក្រុមហ៊ុន​បង្វឹក​អាជីវកម្ម (Action Coach) ដែល​មាន​​ជិត ៦០ ប្រទេស​លើ​ពិភពលោក ខណៈ​នេះ​មាន​​នៅ​កម្ពុជា​ហើយ គឺ Action COACH Cambodia។

 

ក្រុមហ៊ុន​​បង្វឹក​អាជីវកម្ម ដែល​ល្បី​លើ​ពិភពលោក មាន​នៅ​កម្ពុជា​ហើយ

 

ក្នុង​ពិធី​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​សណ្ឋាគារ InterContineltal ល្ងាចមិញ​នេះ លោក អ៊ីវ គីមសួរ នាយកប្រតិបត្តិនៃក្រុមហ៊ុន ខាងលើនិយាយ​ថា ក្រុមហ៊ុន​នេះ​បង្កើត​ឡើង​ក្នុង​គោលបំណង ​បង្វឹក​​​​ដល់​ម្ចាស់​អាជីវកម្ម​ផ្ទាល់ ធ្វើ​យ៉ាងណា​ឱ្យ​​ក្រុមហ៊ុន​រីក​ចម្រើន​រឹងមាំ និង​ឱ្យ​ពួកគេ​ឈប់​​ធ្វើការ​ក្នុង​អាជីវកម្ម​របស់​ពួកគេ ដោយ​ក្រុមហ៊ុន​របស់​ពួកគេ​នៅ​តែ​អាច​បន្ត​​រក​ប្រាក់​ចំណូល​បាន។


លោក​បន្ត​ថា ៖ “តាម​ការ​កត់សម្គាល់​របស់​ខ្ញុំ ក្រុមហ៊ុន​អាជីវកម្ម​ក្នុង​ស្រុក​ភាគច្រើន​ធុន​តូច និង​ធុន​មធ្យម។ ម្ចាស់​ក្រុមហ៊ុន​អត់​ទាន់​មាន​ប្រព័ន្ធ​គ្រប់គ្រង​ច្បាស់​លាស់ អត់មាន​យុត្តិសាស្ត្រ​ផ្នែក​លក់ ឬ​​ធ្វើ​ឱ្យ​ស្លាក់​យីហោ​​របស់​គាត់​​​​រឹងមាំ​នៅ​ឡើយ​ទេ។ យើង​អាច​ផ្ដល់​ឱ្យ​គាត់​ជា​ដំណោះស្រាយ ឬ​យុត្តិសាស្ត្រ ដើម្បី​ឱ្យ​គាត់​កសាង​ក្រុមហ៊ុន​របស់​គាត់​រឹងមាំ​​រីកចម្រើន ហើយ​គាត់​មិន​បាច់​ធ្វើ​ការ​​ក្នុង​អាជីវកម្ម​​ហ្នឹង​​ទៀត​ទេ។ បាន​ន័យ​ថា គាត់​អាច​ទៅ​ហូលីដេ​១​អាទិត្យ​២​អាទិត្យ​បាន​ ដោយ​មាន​ក្រុមការងារ​​ធ្វើ​ការ​ឱ្យ​គាត់ ដើម្បី​ឱ្យ​គាត់​មាន​ពេល​ជាមួយ​គ្រួសារ និងសម្រាប់​​ជីវិត​របស់​ខ្លួន”។

 

កម្ពុជា​​បាន​ក្លាយ​ជា​សមាជិក​ នៃ​សេដ្ឋកិច្ច​​របស់​អាស៊ាន ហេតុ​ដូច្នេះ​ហើយ​ការ​ប្រកួត​ប្រជែង​ផ្នែក​អាជីវកម្ម​​ គឺ​មាន​ភាព​ខ្លាំងក្លា​ជាងមុន ហើយ​អ្នកជំនួញកម្ពុជាជាច្រើន នៅ​មិនទាន់​អាច​ប្រឈមនឹង​បញ្ហា​នេះ​បានទេ ជាហេតុ​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​ពួកគេ​ មាន​ភាព​ផុយស្រួយ ងាយ​នឹង​បរាជ័យ។

 

លោក អ៊ីវ គីមសួរ  បាន​​បញ្ជាក់ថា៖ “យើង​នឹង​ផ្ដល់​យុត្តិសាស្ត្រ​ច្រើន​សម្រាប់​ពួកគាត់។ យុត្តិសាស្ត្រ​ក្នុង​ការប្រកួត​ប្រជែង​ ពួកគាត់​នៅ​មិន​ទាន់​បាន​រៀន ឬដឹង​ជ្រៅជ្រះ​ទេ ដូច្នេះ​យើង​នឹង​ផ្ដល់​​សេវា​នេះ​បន្ថែម​ទៀត ដើម្បី​ឱ្យ​ពួកគាត់​ឈ្នះ​ការ​ប្រកួត​ប្រជែង​​លើ​ទីផ្សារសេរី”។

 

សហគ្រិន​រូប​នេះ បាន​បង្ហាញ​ឱ្យ​ដឹង​ទៀត​ថា  បញ្ហា​​ការ​លក់ និង​កង្វះ​ធនធាន​មនុស្ស ជា​បញ្ហា​ចម្បងជាងគេ ​ដែល​ធ្វើ​ឱ្យ​​ក្រុមហ៊ុន​ភាគច្រើន​ងាយបរាជ័យ រហូត​ដល់​បិទ​ក្រុមហ៊ុន។

 

“អាជីវកម្មអាស្រ័យលើការលក់។ បើការលក់មិនគ្រប់ផែនការ ធ្វើឱ្យប្រាក់ចំណេញធ្លាក់ចុ។ អ៊ីចឹង​បញ្ហា​ចម្បង​របស់​ក្រុមហ៊ុន​ភាគច្រើន គឺការលក់ ហើយបញ្ហាចម្បងបន្ទាប់ គឺធនធានមនុស្សុ។ បុគ្គលិកមិនធ្វើការ មិនបានយូរនៅក្រុមហ៊ុនរបស់គាត់ ឬ​បុគ្គលិក​មិនបាន​ធ្វើការឱ្យ​ពេញសមត្ថភាព​របស់​គាត់។ ចឹងយើងនឹងផ្ដល់យុត្តិសាស្ត្រ ដំណោះស្រាយ ទិសដៅ​ សម្រាប់​ជួយគាត់”៕

 

ក្រុមហ៊ុន​​បង្វឹក​អាជីវកម្ម ដែល​ល្បី​លើ​ពិភពលោក មាន​នៅ​កម្ពុជា​ហើយ

ក្រុមហ៊ុន​​បង្វឹក​អាជីវកម្ម ដែល​ល្បី​លើ​ពិភពលោក មាន​នៅ​កម្ពុជា​ហើយ

ក្រុមហ៊ុន​​បង្វឹក​អាជីវកម្ម ដែល​ល្បី​លើ​ពិភពលោក មាន​នៅ​កម្ពុជា​ហើយ

ក្រុមហ៊ុន​​បង្វឹក​អាជីវកម្ម ដែល​ល្បី​លើ​ពិភពលោក មាន​នៅ​កម្ពុជា​ហើយ

ក្រុមហ៊ុន​​បង្វឹក​អាជីវកម្ម ដែល​ល្បី​លើ​ពិភពលោក មាន​នៅ​កម្ពុជា​ហើយ

អត្ថបទ៖ អ៊ុំ សុភក្តិ