ស្មាតហ្វូន Huawei P9 Lite មានលក្ខណៈពិសេសអ្វីខ្លះ ?

ស្មាតហ្វូន Huawei P9 Lite មានលក្ខណៈពិសេសអ្វីខ្លះ ?

P9 Lite គឺជាស្មាតហ្វូនដ៏ទំនើបថ្មីមួយរបស់ក្រុមហ៊ុន Huawei ដែលវានឹងមានវត្តមាននៅលើទីផ្សារនៅក្នុងខែមេសានេះហើយ សំរាប់ស្មាតហ្វូន
Huawei P9 Lite នេះ វាពិតជាមានលក្ខណៈសម្បត្តិដ៏ពិសេសអស្ចារ្យ មិនចាញ់ស្មាតហ្វូនដ៏ទៃទៀតនាពេលបច្ចុប្បន្ននេះឡើយ ។ Huawei P9

Lite ត្រូវបានរចនាឡើងយ៉ាងសាមញ្ញ វាមានរូបរាងធំល្មម ស្តើងតែរឹងមាំល្អ ងាយស្រួលចាប់កាន់ មានទ្រនាប់ស្គែនក្រយ៉ៅដៃនៅផ្នែកខាងក្រោយ

វាមានអេក្រង់ទំហំ 5.2 inches ជាប្រភេទ IPS LCD capacitive ជាមួយនឹងកម្រិតភាពច្បាស់ 1080 x 1920 pixels ។ ស្មាតហ្វូន P9 Lite

នេះមានកាមេរ៉ាក្រោយទំហំ 13 MP អមជាមួយ LED flash ធំមួយគ្រាប់ ហើយកាមេរ៉ាមុខវិញមានទំហំ 8 MP, វាប្រើបន្ទះឈីបប្រភេទ HiSilicon

Kirin 650 និងដើរដោយស៊ីភីយូប្រភេទ Octa-core ជាមួយនឹងរ៉េមទំហំ 3 GB, ចំពោះមេម៉ូរីក្នុងម៉ាស៊ីនរបស់វាមានទំហំ 16 GB

ថែមទាំងអាចបន្ថែមមេម៉ូរីកាតបានរហូតដល់ទំហំ 128 GB ទៀត ។ Huawei P9 Lite ដំនើរការដោយប្រព័ន្ធប្រតិបត្តិការដ៏ថ្មីស្រឡាងបំផុតគឺ

Android OS, v6.0 (Marshmallow), វាមានថាមពលថ្មទំហំ 3000 mAh និងមាន2ព៌ណគឺ ព៌ណមាស និងព៌ណប្រាក់ ។

ស្មាតហ្វូន Huawei P9 Lite មានលក្ខណៈពិសេសអ្វីខ្លះ ?

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 5.2 inches
  • បន្ទះឈីប : HiSilicon Kirin 650
  • CPU : Octa-core
  • RAM : 3 GB
  • Memory ខាងក្នុង : 16 GB
  • Memory ខាងក្រៅៈ អាចបន្ថែមមេម៉ូរីកាតបានរហូតដល់ទំហំ 128 GB
  • កាមេរ៉ាក្រោយ : 13 MP, LED flash
  • កាមេរ៉ាមុខ : 8 MP
  • ថាមពលថ្ម : Non-removable Li-Ion 3000 mAh (ដោះថ្មអត់បាន)
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v6.0 (Marshmallow)
  • ពណ៌ : Silver, Gold

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
ស្មាតហ្វូន Huawei P9 Lite មានលក្ខណៈពិសេសអ្វីខ្លះ ?

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
ស្មាតហ្វូន Huawei P9 Lite មានលក្ខណៈពិសេសអ្វីខ្លះ ?

ចុះថ្ងៃទី09 ខែមេសា ឆ្នាំ2016 ម៉ោង 10:30 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ