ប្តីសម្លាប់ប្រពន្ធវ័យក្មេង ក្នុងយប់រៀបការ ក្រោយដឹងថានាង អស់ព្រហ្មចារីយ៍ (មានវីដេអូ)

ប៉ាគីស្ថាន៖ គួរឲ្យអនិច្ចា នារីវ័យក្មេងម្នាក់ ត្រូវបានប្តីសម្លាប់ ក្នុងយប់អាពាហ៍ពិពាហ៍ ក្រោយពីប្តី ដឹងថានាងមិនមែនជាស្រីក្រមុំ។

បើតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះថា Khanzadi Lashari អាយុ១៩ឆ្នាំ ស្ថិតក្នុងឈុតរៀបការនៅនឹងខ្លួននៅឡើយ ក្រោយពេលដែលប្តីរបស់នាងបានសម្លាប់។ចំណែកបុរសជាប្តី ដែលត្រូវបានចោទប្រកាន់ថា ជាឃាតករមានឈ្មោះថា Qalandar Baksh Khokhar។

ដំបូងឡើយឪពុកខាងស្រី ចេះតែមានការសង្ស័យ ព្រោះមិនបានឃើញមុខ កូនកំលោះកូនក្រមុំ​ ដែលទើបរៀបការថ្មីថ្មោងនេះបង្ហាញខ្លួន ក្រោយពេលដែលពិធីបានចប់សព្វគ្រប់។ គាត់ និងគ្រួសារក៏សម្រេចចិត្ត ទៅដល់ផ្ទះពួកគេទាំងពីរ តែនៅតែមិនមានការឆ្លើយតបទៀត រួកក៏សម្រចចិត្ត ​ទម្លាយទ្វារចូលទៅមើលក្នុងផ្ទះតែម្តង ក៏ប្រទះឃើញ សពកូនស្រីខ្លួនឯង ដេកស្លាប់នៅលើគ្រែដេក របស់ប្តីទៅហើយ។ ភ្លាមៗនោះដែរ ក៏នាំគ្នាប្រញាប់ប្រញាល់រាយការណ៍ ទៅប៉ូលិសផងដែរ។

ចំណែកឯបងប្រុសរបស់នាង Khanzadi វិញ បានរៀបចំពាក្យបណ្តឹងចោទប្រកាន់ទៅលើឃាតករ​ រួមទាំងបងប្អូនប្រុសរបស់ឃាតករបួននាក់ទៀត ដែលជាប់ពាក់ព័ន្ធក្នុងករណីយរឹត.ក សម្លាប់របស់ប្អូនស្រីគាត់ផងដែរ។

លោកស្នងការ Sajjad Khokhar អាយុ៤៦ឆ្នាំ មកពីស្ថានីយប៉ូលិស Civil Line មានប្រសាសន៍ថា «Qalandar បានសារភាពថា រូបគេពិតជាឃាត.ក សម្លាប់ប្រពន្ធខ្លួនដោយប្រើក្រណាត់រ៉ូប​ដែលនាងស្លៀក មករឹត.ក សម្លាប់ ព្រោះខឹងនាង​​​ មិនមានភាពបរិសុទ្ធ»។

គួរបញ្ជាក់ដែរថា ហេតុការណ៍នេះ កើតឡើងក្នុងប្រទេសប៉ាគីស្ថាន។ ចុងក្រោយ Qalandar ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងសម្លាប់គិតទុកជាមុន៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត