ស្បែកជើងទាន់សម័យម៉ាក Gambol បើកសម្ពោធជាផ្លូវការ នៅកោះពេជ្រ

ភ្នំពេញ៖ បន្ទាប់ពីរយៈពេលមួយឆ្នាំ នៃការបង្កើតឡើងនូវ វត្តមានចែកចាយរបស់ខ្លួន នៅរាជធានីភ្នំពេញ ស្បែកជើងម៉ាក Gambol ដែលផ្តោតទៅលើយុវវ័យ បានប្រកាសជាផ្លូវការ នូវស្បែកជើងទាន់សម័យ និងប្រកបដោយផាសុកភាពខ្ពស់ ជាច្រើនម៉ូតរបស់ខ្លួន មកកាន់ទីផ្សារកម្ពុជា តាមរយៈពិធីបើកសម្ពោធ នៅថ្ងៃទី៨ ខែមេសា នៅទីធ្លាកំសាន្ត កោះពេជ្រ ដោយមានការដាក់បង្ហាញនូវស្បែកជើង Gambol ចម្រុះពណ៌ឆើតឆាយ ការសម្តែងជិះស្គី និងក្បាច់រាំ Breakdance និងមានលេងល្បែងកម្សាន្ត បែបឌីជីថល (interactive games) ព្រមទាំងបើកដំណើរការ ជាផ្លូវការនូវទំព័រហ្វេសប៊ុក និង Instagram ផងដែរ។

Gambol ផ្តល់នូវស្បែកជើងជាច្រើនជម្រើស ដើម្បីបំពេញនូវគ្រប់ សកម្មភាពប្រចាំថ្ងៃសម្រាប់ គោលដៅទីផ្សារជាចម្បងរបស់ខ្លួន ពីអាយុ១៣ឆ្នាំ ដល់១៥ឆ្នាំ រួមមាន ZAPP ស័ក្តិសមឥតខ្ចោះសម្រាប់យុវវ័យ និងនិស្សិតសាកលវិទ្យាល័យ ដែលស្រឡាញ់ចូលចិត្តពណ៌ច្រើន។ ZEEK ល្អសម្រាប់យុវវ័យ កម្ពុជា ដែលចូលចិត្តដំណើរផ្សងព្រេង និងជាអ្នកស្រឡាញ់ ការរុករកធម្មជាតិ។ EZY ជាស្បែកជើងដែលសាមញ្ញ សម្រាប់ពាក់ប្រចាំថ្ងៃ និង ZAH ល្អឥតខ្ចោះសម្រាប់យុវវ័យកម្ពុជា ដែលមានសកម្មភាពក្លៀវក្លា និងជាអ្នកដែលស្រឡាញ់សិល្បៈគំនូរ គូរតាមផ្លូវផងដែរ។

Gambol ឥឡូវនេះ មានស្បែកជើងជាច្រើនប្រភេទដូចជា ស្បែកជើងជំពាម ស្បែកជើងប៉ាតា ស្បែកជើងស៊ក និងស្បែកជើងសង្រែក។ ជាមួយនឹងភាពជាប់ធន់ ជម្រើសច្រើនពណ៌ និងការរចនាដ៏ល្អប្រណិត ស្បែកជើង Gambol អាចរងសម្ពាធពីគ្រប់សកម្មភាពប្រចាំថ្ងៃ ព្រមទាំងជួយដល់អ្នកប្រើប្រាស់ អាចបញ្ចេញស្ទីលយុវវ័យ ផ្ទាល់ខ្លួនរបស់គេបានផងដែរ។

ដើម្បីឲ្យមានការចូលរួមពីយុវវ័យកម្ពុជា បន្ថែមទៀត កញ្ញា ស៊ុន កន្និកា, Comedyshortsviner និង Vj Taboi ដែលត្រូវបានទទួលស្គាល់ថាមាន fans ច្រើននៅលើហ្វេសប៊ុក បានចែករំលែកនូវព័ត៌មានភ្លាមៗ រូបថត និងទស្សនៈផ្ទាល់ខ្លួន របស់ពួកគេទៅលើសកម្មភាព នៃកម្មវិធីនេះតាមរយៈទំព័រ បណ្តាញសង្គមហ្វេសប៊ុក របស់ពួកគេផងដែរ។

ហេតុនេះហើយទើបធ្វើឲ្យ ពិធីសម្ពោធ Gambol បានក្លាយជាព្រឹត្តិការណ៍ ឌីជីថលអន្តរកម្មដំបូងបង្អស់ នៅកម្ពុជា។

ឥឡូវនេះ Gambol មានលក់នៅផ្សារទំនើប អ៊ីអន រាជធានីភ្នំពេញ និងមានលក់នៅលើទីផ្សារ ជាច្រើនទៀត ទូទាំងប្រទេសកម្ពុជា៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត