កីឡាករ​ប្រធាន​ក្រុម Liverpool ត្រូវ​សម្រាក​រហូត​ចប់​រដូវ​កាល

ប្រធាន​ក្រុម​ហង្ស​ក្រហម Liverpool កីឡាករ Jordan Henderson នឹងត្រូវ​សម្រាក​ពី​ការប្រកួត​ដែល​នៅសល់​ទាំងអស់ ដោយសារ​បញ្ហា​របួស​ជ​ង្គ​ង់ និង​អាច​មិនបាន​ចូល​ឲ្យ​ជម្រើសជាតិ​អង់គ្លេស​ផងដែរ សម្រាប់​ព្រឹត្តិការណ៍ Euro 2016។
Jordan-Henderson
ខ្សែបម្រើ​កណ្តាល​រូបនេះ ដែល​រងរបួស​ចំ​សរសៃ ក្នុងពេល​ប្រកួត​ស្មើ​ជាមួយ ក្លិប Borussia Dortmund វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ក្របខណ្ឌ Europa League កាលពី​ថ្ងៃ​ព្រហស្បតិ៍ ត្រូវ​សម្រាក​ព្យាបាល​ពី ៦ ទៅ៨សប្តាហ៍ ខណៈដែល​អង់គ្លេស​ត្រូវ​ប្រកួត​ដំបូង នៅ​ថ្ងៃទី ១១ មិថុនា។ មានន័យថា ៩សប្តាហ៍​ទៀត។

គ្រូបង្វឹក​ជម្រើសជាតិ លោក Roy Hodgson ដែល​កំពុង​រើស​កីឡាករ ២៣ នាក់​របស់គាត់​នៅ​ថ្ងៃទី ១២ ឧសភា កំពុងមាន​ការស្ទាក់ស្ទើ​រ​ក្នុងការ​បញ្ចូល​ឈ្មោះ កីឡាករ​ណា​ដែល​មិនអាច​ចូល​លេង​បាន។

កីឡាករ Henderson វ័យ ២៥ឆ្នាំ ចូល​លេង​ឲ្យ​ជម្រើសជាតិ​បាន ៦ប្រកួត​ក្នុងចំណោម ១០ប្រកួត នៃ​វគ្គ​ជម្រុះ Euro នេះ រួមទាំង​ការប្រកួត​មិត្តភាព ឈ្នះ​លើ​ជើង​ខ្លាំង អាល្លឺម៉ង់ កាលពី​ខែ​មុន​ផងដែរ។

Liverpool ដែល​សល់​ការប្រកួត ៨នៅក្នុង​លី​ក Premier League សម្រាប់​រដូវ​កាល​នេះ នឹង​បើកទ្វារ​កីឡដ្ឋាន ស្វាគមន៍ Dortmund វិញ​នា​ថ្ងៃទី ១៤ មេសា​សប្តាហ៍​ក្រោយ៕