Chelsea ចរចា​ជាមួយ Roma ដើម្បី​ផ្ទេរ​ខ្សែបម្រើ Radja Nainggolan

តោ​ខៀវ Chelsea បាន​ចូល​ចរចា​ជាមួយនិង​ក្លិប​អ៊ីតាលី Roma ដើម្បី​ធ្វើការ​ផ្ទេរ​កីឡាករ Radja Nainggolan ដែលមាន​អាត្រា​តម្លៃ​ខ្លួន ៣៥ លាន​អឺ​រូ។ លោក Walter Sabatini ប្រធាន​ផ្នែក​កីឡា​នៃ​ក្លិប​ក្នុង​លីក Serie A នេះ បាន​ដល់ទី​ក្រុង​ឡុង​ដ៍​កាលពី​ម្សិលមិញ ដើម្បី​ចរចា​ជាមួយ​ក្លិប​អង់គ្លេស Chelsea ក្នុង ការ​ផ្ទេរ​កីឡាករ​នេះ​នា​រដូវក្តៅ​ខាងមុខ។
Radja-Nainggolan
លោក Antonio Conte ដែល​ទើប​ឡើងកាន់តំណែង​គ្រូបង្វឹក​ក្លិប ពី​លោក Guus Hiddink នៅ​កីឡដ្ឋាន Stamford Bridge នេះ ចង់បាន​កីឡាករ​សញ្ជាតិ ប៊ែ​ល​ហ្សិ​ក និង​សង្ឃឹមថា នឹង​អាច​នាំ​ខ្សែបម្រើ​កណ្តាល​រូប នេះ ដែលជា​កីឡាករ​ចុះហត្ថលេខា​មុនគេ​សម្រាប់​លោក​នៅ Chelsea។

Roma ក៏​សង្ឃឹម​បាន​តម្លៃ​ខ្លួន ៣៥លាន​អឺរ៉ូ សម្រាប់​កីឡាករ​វ័យ ២៧រូបនេះ ប៉ុន្តែ​ក្លិប Chelsea នឹងដាក់​តម្លៃ​ទាប​ជាង​នេះ ប្រហែល​ក្បែរ ២៥លាន​អឺ​រូ​ប៉ុណ្ណោះ។

កុងត្រា​លេង​របស់​កីឡាករ Nainggolan នៅ Roma នេះ មាន​ដល់​ឆ្នាំ ២០២០ ក្រោយពី​រូបគេ​បាន​ផ្ទេរ​មក លេង​កាលពី​ឆ្នាំ ២០១៤ ពី​ក្លិប Cagliari។ កីឡាករ​នេះ​គឺជា Key Player សម្រាប់​ក្លិប៕