យុវតី​វ័យ​១៨​ឆ្នាំ ខឹង​ឪពុកម្តាយ​ស្តីបន្ទោស​រឿង​អត់​ការងារ​ធ្វើ ចងក​សម្លាប់ខ្លួន​

ភ្នំពេញ:
 យុវតី​វ័យ​១៨​ឆ្នាំ ទំនងជា​តូចចិត្ត​និង​ឪពុកម្តាយ ស្តីបន្ទោស​រឿង​អត់​ការងារ​ធ្វើ និង​ឲ្យ​ខំរក​ការងារ​កុំ​នៅតែ​ផ្ទះ បានគិត​ខ្លី​ចងក​និង​​ក្រមា​ភ្ជាប់​ទៅនឹង​ធ្នឹម​សសរផ្ទះ សម្លាប់ខ្លួនទាំង​ខ្លួន​វ័យក្មេង​។​

​ករណី​ចងក​ធ្វើអត្តឃាត និង​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣និង​៤៥​នាទី​រសៀល​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​៦៥ ផ្លូវ២០៩ ក្រុមទី​៦ សហគមន៍​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​

​យុវតី​ដែល​បាន​ចងក​អ្វើ​អត្តឃាត​មានឈ្មោះ ហេង ស្រី​នាង អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិកើតហេតុ​ខាងលើ​។ តាម​ក្រុមគ្រួសារ​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​នាង​(​ជនរងគ្រោះ)​បាន​ទៅ​ចូលរួម​ប្រជុំ​ជាមួយនឹង​សហគមន៍ លុះ​មកដល់​ផ្ទះ​វិញ​ស្របពេលគ្មាន​អ្នកណា​នៅផ្ទះ ក៏​យក​ក្រមា​ចង​.​ក​សម្លាប់ខ្លួន​តែម្តង​។​

​ម្ដាយ​យុវតី​រងគ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ប៉ុន្មាន​ថ្ងៃ​មកនេះ រូបគាត់​និង​ប្ដីបានណែនាំ និង​ស្ដីបន្ទោស​បន្តិច​ប​ន្ទួ​ច​រឿង​អត់​ការងារ​ធ្វើ និង​ឲ្យ​ខំ​រក​ការងារ​កុំ​នៅតែផ្ទះ​។​ករណីនេះ​កូន​របស់គាត់​មិនបាន​តបត ប៉ុន្តែ​ទើប​ដល់​នា​រសៀល​ថ្ងៃខែខាងលើ ក៏​មក​ធ្វើអត្តឃាត​ដោយ​ចង​.​ក​សម្លាប់ខ្លួន​។​

​ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​បានមក​ដល់ ហើយ​បាន​ពិនិត្យ​លើ​សាកសពមិនឃើញ​មាន​ស្លាកស្នាម​អ្វី​ប្លែក​នោះទេ ហើយ​បាន​​សន្និដ្ឋានថា យុវតី​ឈ្មោះហេង ស្រី​នាង ពិតជា​ចងក​សម្លាប់ខ្លួន មែន​មិន​ពាក់ព័ន្ធ​ករណី​អ្វី​ផ្សេង​ទេ រួប​បានប្រគល់ជូន​ក្រុមគ្រួសារ ចាត់ចែង​​ធ្វើបុណ្យ តាម​ប្រពៃណី​៕​R