ស្លាប់ ៩​នាក់ និង​របួស​១៣​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​៨ ខែមេសា​

ភ្នំពេញ:
មនុស្ស​៩​នាក់​ស្លាប់ រងរបួស​ធ្ងន់ ៩​នាក់ (​ស្រី​២​នាក់​) និង​របួសស្រាល ៤​នាក់ (​ស្រី​១នាក់​) នៅ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៦​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេសកើតឡើង​ចំនួន ១៥​លើក ក្នុងនោះ​យប់ ៧​លើក ។​នេះ​បើ​យោងរបាយការណ៍ របស់​​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​។​

ស្លាប់ ៩​នាក់ និង​របួស​១៣​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​៨ ខែមេសា​

​យោងតាម​បាយ​ការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បាន​ឲ្យ​ដឹងថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ទាំង​១៥​លើក​នេះ បណ្តាល​ឲ្យ ខូចខាតយានយន្ត សរុប​ចំនួន ២០​គ្រឿង រួមមាន ម៉ូតូ​ចំនួន ១០​គ្រឿង​, រថយន្ត​ធុន​តូច៦​គ្រឿង ,​រថយន្ត​ធុន​ធំ ៤​គ្រឿង​។​

ស្លាប់ ៩​នាក់ និង​របួស​១៣​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​៨ ខែមេសា​

​មូល​ហេតុដែល​បណ្តាល​ឲ្យ កើតមាន​ករណី គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើសល្បឿន​៩​លើក (​ស្លាប់​៧​នាក់​), មិន​ប្រកាន់​ស្តាំ ២​លើក (​ស្លាប់​១​នាក់​) , មិន​គោរពសិទ្ធិ ២​លើក​, ស្រវឹង ១​លើក (​ស្លាប់​១​នាក់​), ងងុយដេក ១​លើក ។​

ស្លាប់ ៩​នាក់ និង​របួស​១៣​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​៨ ខែមេសា​