ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​ចែកចាយ​នូវ​សារធាតុ​ញៀន​

កណ្តាល:
កម្លាំង​មន្ត្រី​ជំនាញ​យុត្តិធម៌ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ ចុះបង្ក្រាប​ចាប់​ឃាត់ខ្លួនជនសង្ស័យ​បានជា​បន្តបន្ទាប់​២​នាក់ ពាក់​​ព័ន្ធ​ករណី ចែកចាយ​នូវ​សារធាតុញៀន​ខុសច្បាប់​។​

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​ចែកចាយ​នូវ​សារធាតុ​ញៀន​

​ប​ត្រិ​ប​ត្ត​ការចុះ​បង្ក្រាប​និង​ឃាត់​ជនសង្ស័យ​២​នាក់​ជា​បន្តបន្ទាប់​នេះ បានធ្វើ​ឡើងកាលពី​វេលា​ម៉ោងជាង​១១ ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៦នៅ​ចំណុច​ភូមិ​ជ័យ​ឧ​ត្ត​មឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល​។​

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​ចែកចាយ​នូវ​សារធាតុ​ញៀន​

​ជនសង្ស័យ​២​នាក់​ដែល​ឃាត់ខ្លួន ១.​ឈ្មោះ​ឌុ​ក កុម្ភ​: ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិនពិតប្រាកដ មាន​ទីលំនៅ​ភូមិ​សង្វរ ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ។​២.ឈ្មោះ​ជុំ​.​ឆា​នី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរប​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​ទួលងោក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ។​

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​ចែកចាយ​នូវ​សារធាតុ​ញៀន​

​វត្ថុតាង​ចាប់យក​៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice)១០​កញ្ចប់​តូច-​កូន​ក្រ​បូ​ប​១.​ពណ៌​ក្រហម​-​ទូរ​សព្ទ ២​គ្រឿង​ម៉ាក Nokia.​អិន​ចុច​ពិល ប្រាក់រៀល១៨.០០០.​លុយ​បាត ២០​បាត​។​

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​ចែកចាយ​នូវ​សារធាតុ​ញៀន​

​មុនពេល​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​គឺ​កម្លាំង​ជំនាញ​បានទទួលព័ត៌មាន​ថា​ជនសង្ស័យ​ខាងលើ​កំពុង​ធ្វើ​សកម្មភាព​ចែក​​ចាយ​ថ្នាំញៀន​នៅ​ម្តុំកើតហេតុ​ខាងលើ​កម្លាំង​មន្ត្រី​ជំនាញ​យុត្តិធម៌​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ចុះបង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​​បាន​១​នាក់​ឈ្មោះ​ឌុ​ក កុម្ភ​: កំពុង​ចែកចាយ​.ភូមិ​ជ័យ​ឧ​ត្ត​ម​ឃុំ​ផ្សារ​ដែក​និង​វត្ថុតាង​១​កញ្ចប់​តូច បន្ទាប់មក​តាម​ទៅយក​ម្នាក់ទៀតដែល​​កំពុង​ចែកចាយ​នៅ​ចំណុច​ភូមិ​ព្រែក​ក្តាម​១​ឃុំ​កោះ​ចិន​ឈ្មោះ​ជុំ ឆា​នីវត្ថុតាង​៩​កញ្ចប់​តូច​បញ្ជូនមក​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ពញាឮ​ដើម្បី​សួរនាំ និងបន្ត​ចាត់ការ​តាម នីតិវិធី​ច្បាប់​៕​R