Confirel ការបង្កើត​ថ្មី​ដើម្បី​អភិវឌ្ឍ​ជនបទ​នៃ​ប្រទេស​កម្ពុជា និង​សុខុមាលភាព​របស់​អ្នកប្រើប្រាស់​ទូទាំង​ពិភពលោក​

ភ្នំពេញ​:
​ចាប់តាំងពី​ឆ្នាំ​២០០១​មក Confirel បាន​បង្កើត និង​ដាក់លក់​លើ​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ​នូវ​ផលិតផល​ជាង ៣០​មុខ ដោយ​រួមមាន ពី​ស្ករត្នោត និង​ម្រេច​កំពត ដែល​ផលិតផល​ភាគច្រើន​ត្រូវបាន​បញ្ជាក់ថា​ជា​ផលិតផល​ធម្មជាតិ​ដោយ​អង្គការ​អន្តរជាតិ​នានា​ផងដែរ​។​

Confirel ដែលជា​ប្អូន​របស់​សហគ្រាស PPM ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០១ ដើម្បី​កាត់បន្ថយ​គម្លាត​ដ៏​ជ្រៅ និង​ចាស់​រវាង​ទីក្រុង និង​ជនបទ រវាង​វរជន និង​អ្នកស្រែ​។ ព្រោះ​បើតាម​គំនិត​របស់លោក​ឱសថ​បណ្ឌិត ហៃ លី​អ៊ាង គម្លាត​នេះ​ដែលមាន​តាំងពី​យូរយារ ណាស់​មកហើយ នៅ​ប្រទេស​កម្ពុជា គឺជា​មូលហេតុ​នៃ​សោកនាដកម្ម​ទាំងអស់​ដែល​ប្រទេស​កម្ពុជា​បាន​ជួបប្រទះ​។

Confirel មាន​គោលដៅ​បង្កើត និង​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្រិត​អន្តរជាតិ​នូវ​ផលិតផល​មានតម្លៃ​បន្ថែម​ខ្ពស់​ពី​ផលិតផល និង​ជំនាញ​កសិកម្ម​ក្នុងស្រុក ដើម្បី​បង្កើន​ប្រាក់ចំណូល​ដល់​កសិករ​។​

​ជាមួយនឹង​ផលិតផល​ជាង ៤០ មុខ ដែល​ត្រៀម​ដាក់លក់​នៅលើ​ទីផ្សារ Confirel នឹង​បន្តទៅ​បង្កើត​អាហារ​សុខភាព​បន្ថែមទៀត​។

​ការចេញលក់​ផលិតផល KEM ជា​ផ្លូវការ​នៅ​ឆ្នាំនេះ​នឹង​បកស្រាយ​អំពី​យុទ្ធសាស្ត្រ​នេះ​។ ផលិតផល KEM គឺជា​អាហារ​បន្ថែម​ដែល​ផ្សំ​ពី​ទឹក Noni ផ្អាប់​។ ការ​ផ្អាប់​ទឹក​នេះ​ដោយ​ធម្មជាតិ​នៅក្នុង​តំបន់​កម្សាន្ត​ឆ្នេរ​កំពត ផ្តល់​សារធាតុ​ប្រូ​បាយ​អូ​ទិ​ក ដែល​ធ្វើ​ឲ្យ​វា​ក្លាយជា​ជំនួយ​សំខាន់​សម្រាប់​បែបផែន​រស់នៅ​ប្រកបដោយ​សុខភាព​។​

​សកម្មភាព​របស់ Confirel ទទួលបាន​រង្វាន់​ជាច្រើន​ដង​កាលពី​ពេលមុន​នៅលើ​ឆាក​ជាតិ និង​អន្តរជាតិ​។  នៅ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២៦ ខែមីនា កន្លងទៅ Confirel បានទទួល​រង្វាន់​ជា​សហគ្រាស​មាន​ទំនួល​ខុសត្រូវ​សង្គម ឆ្នាំ​២០១៦ ដែល​រៀបចំឡើង​ដោយ​ទីប្រឹក្សា​ពាណិជ្ជកម្ម​ក្រៅប្រទេស​បារាំង​នៅ​ប្រទេស​កម្ពុជា ដោយផ្ទាល់​ដៃ​ពី​ឯកឧត្តម សុខ ចិន្តា ​រដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​៕​