ពលរដ្ឋ​១៦​គ្រួសារ រស់នៅ​តាមផ្លូវ​រថភ្លើង ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច ក្នុង​តំបន់​បឹងកក់

ភ្នំពេញ:
 ប្រជាពលរដ្ឋ​ចំនួន ១៦ គ្រួសារ ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ​រថភ្លើង ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ បាន​ព្រម​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច ក្នុង​តំបន់​បឹងកក់ ដោយ​ក្នុង​មួយ​គ្រួ​សារបាន​ដី​ទំហំ ៤x១៦​ម៉ែត្រ​។ ចំណែក​៦​គ្រួសារ ដែល​នៅ​សេសសល់ មិន​ព្រម​ទទួលយក​គោលនយោបាយ​របស់​សាលា​រាជធានី​។

​ក្នុង​ពិធី​ចាប់ឆ្នោត​យក​ប័ណ្ណ​សម្គាល់​ក្បាលដី នា​សាលា​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃទី​៩​មេសា​នេះ លោក​មាន ចាន់​យ៉ា​ដា នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា បន្ទាប់ពី​ចាប់ឆ្នោត​យក​ប័ណ្ណ​សម្គាល់​ក្បាលដី​ទាំង​១៦​គ្រួសារ​រួចមក សាលា​រាជធានី​ភ្នំពេញ នឹង​ចេញ​ជា​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​តែម្តង​នៅពេល​វេលា​ណាមួយ​ដ៏​សមគួរ បន្ទាប់ពី​មានការ​យល់ព្រម​អនុញ្ញាត​ពី​លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​។ លោក​បន្តថា ការចាប់​ឆ្នោត​ប្រគល់ជូន​ដី​នេះ បានធ្វើ​ឡើង​ដោយ​រលូត មាន​តម្លាភាព ស្មើ​សិទ្ធិ ស្មើភាព ជាមួយនឹង​ការពេញចិត្ត​ជាមួយនឹង​ដំណោះស្រាយ​របស់​សាលា​រាជធានី ដោយ​ធ្វើ​ពិធី​ចាប់ឆ្នោត ដើម្បី​ជ្រើស​រើសយក​ទីតាំង​ដី របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ ដោយ​ខ្លួនឯង​ផ្ទាល់​តែម្តង​។​

​លោកនាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ មានប្រសាសន៍​លើកឡើងថា នេះ​ជា​ជំហាន​បន្ត​ក្នុងការ​ដំណោះស្រាយ​ទំនាស់​ដីធ្លី​ដ៏​រាំ​រ៉ៃ​នេះ របស់​សាលា​រាជធានី ទៅតាម​ការប្តេជ្ញាចិត្តរ​បស់​លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​។ ដោយ​លោក​អភិបាល បាន​ប្តេជ្ញា​ថា នឹង​បញ្ចប់​រាល់​បញ្ហា​ទំនាស់​ដីធ្លី​ដែល​រ៉ាំរ៉ៃ​ឲ្យ​អស់​។ លោក​បន្តថា មកដល់ពេលនេះ ការដោះស្រាយ​បញ្ហាដីធ្លី​ពលរដ្ឋ​កំពុង​រស់នៅ​តាម​ផ្លូវ​រថភ្លើង​ស្ថិតក្នុង​តំបន់​បឹងកក់ ជិត​ឈានដល់​ទីបញ្ចប់​ហើយ ពោលគឺ​នៅសល់តែ ៦ គ្រួសារ​ទៀត​ប៉ុណ្ណោះ ។ ចំពោះ​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​នេះ មិនមែន​មានន័យថា សាលា​រាជធានី​ភ្នំពេញ​មិន​ដោះស្រាយ​នោះទេ គឺ​បាន​ខិតខំ​ដោះស្រាយ​ណាស់ គ្រាន់តែ​មិនទាន់​ឈានដល់​ការស្រុះស្រួល​គ្នា​ប៉ុណ្ណោះ ដោយ​ខាង​សាលា​រាជធានី​ភ្នំពេញ ប្រគល់​ដី​ឲ្យ​ពួកគាត់​ក្នុង​មួយ​គ្រួសារ​ដី​ទំហំ​៤x១៨​ម៉ែត្រ ប៉ុន្តែ​ខាង​ប្រជាពលរដ្ឋ​ទាមទារ​ដី​ក្នុង​ទំហំ​ដែល​ពួកគាត់​រស់នៅ​ជាក់ស្តែង ពោលគឺ​ដី​របស់​ពួកគាត់​កំពុង​រស់នៅ​សព្វថ្ងៃ​ទំហំ​ប៉ុណ្ណា ត្រូវប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ទំហំ​ប៉ុណ្ណឹង​ដែរ​។ លោក​បាន​បន្ថែមថា បញ្ហា​នេះ សាលា​រាជធានី នឹង​បន្ត​ការដោះស្រាយ​ជា​ជំហាន​ទៀត ។​
 
​លោក​បន្តថា "​ជា​ចុងក្រោយ ពួកគាត់​បានទទួល​យក​នីតិវិធី​របស់​យើង ហើយ​បានបញ្ជាក់​អំពី​អត្តសញ្ញាណ​នៅ​ថ្ងៃក្រោយ ដែល​ពួកគាត់​មាន​សិទ្ធិ ក្នុងការ​កាន់កាប់​ដីឡូត៍​របស់គាត់ ទៅ​ថ្ងៃមុខ​ដោយ​ស្របច្បាប់ មុន​ពេលដែល​អាជ្ញាធរ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​"​។  

​ក្នុងឱកាស​នោះដែរ លោក​គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ បាន​ឲ្យ​ដឹងថា នេះ​ជា​កាដូ​ថ្មី​មួយទៀត របស់​សាលា​រាជធានី​ភ្នំពេញ ជូន​ប្រជាពលរដ្ឋ​ទាំង ១៦ គ្រួសារ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ របស់​យើង​នេះ ក្រោម​ការផ្សះផ្សា​រក​វិធី​ដោះស្រាយ​ជា​យូរ​ឆ្នាំ​មកហើយ ហើយ​នៅ​សេសសល់​ចំនួន ៦ គ្រួសារ​ទៀត អាជ្ញាធរ​នឹង​ខិតខំ​ដោះស្រាយ​ដោយ​វិធី​ឈ្នះ​ឈ្នះ​ទាំងអស់គ្នា​៕​

ពលរដ្ឋ​១៦​គ្រួសារ រស់នៅ​តាមផ្លូវ​រថភ្លើង ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច ក្នុង​តំបន់​បឹងកក់

ពលរដ្ឋ​១៦​គ្រួសារ រស់នៅ​តាមផ្លូវ​រថភ្លើង ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច ក្នុង​តំបន់​បឹងកក់

ពលរដ្ឋ​១៦​គ្រួសារ រស់នៅ​តាមផ្លូវ​រថភ្លើង ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច ក្នុង​តំបន់​បឹងកក់

ពលរដ្ឋ​១៦​គ្រួសារ រស់នៅ​តាមផ្លូវ​រថភ្លើង ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច ក្នុង​តំបន់​បឹងកក់

ពលរដ្ឋ​១៦​គ្រួសារ រស់នៅ​តាមផ្លូវ​រថភ្លើង ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច ក្នុង​តំបន់​បឹងកក់