បទ យក្ស​រាំ​ធុងបាស់ របស់​ហង្ស​មាស ធ្វើអោយ​បាត់បង់​តម្លៃ​នគរបាល​

ភ្នំពេញ:
បច្ចុប្បន្ន បញ្ហា​អនាម័យ គឺជា​រឿង​សំខាន់ ដែលមាន​ការយកចិត្ត​ទុកដាក់ ពី​រាជរដ្ឋាភិបាល រួមទាំង​ក្រសួង​ពាក់ព័ន្ធ​ជាច្រើន ជា​ពិ​សេ​នៅតាម​ទីជនបទ នានា សុទ្ធ​តែមាន​បង្កើត​នូវ បង្គន់​អនាម័យ ដើម្បី​ថែរក្សា​សុខភាព ទូទៅ ជៀសវាង ការធ្វើ​ឥរិយាបទ មួយចំនួន ដោយ​គ្មាន​សណ្តាប់ធ្នាប់ ពាសវាល​ពាសកាល​។​

​ប៉ុន្តែ​ក្រឡេក​មើលទៅ ផលិតកម្ម​ហង្ស​មាស បាន​ផលិត​បទ​ចម្រៀង​មួយ​បទ ដែល​បានបង្ហាញ ពី​ឥរិយាបទ មិន​សមរម្យ របស់​តួអង្គ ចំនួន បី​រូប ដែល​នាំគ្នា ឈរ បន្ទោ​របង់ (​បត់ជើងតូច ឬ នោម​) ដាក់​នៅ​ជញ្ជាំង​ផ្ទះ​របស់ ប្រជាពលរដ្ឋ ក្នុងនោះដែរ ក៏មាន វត្តមាន តួអង្គ​ម្នាក់ទៀត ដែល​ស្លៀកពាក់ ជា​មន្ត្រីនគរបាល ក៏បាន​ទៅ​ឈរ នោម នៅក្បែរ តួអង្គ​ទាំងបី​នោះដែរ​។​

​បទ យក្ស​រាំ​ធុងបាស់ របស់​ហង្ស​មាស នេះ បាន​
​ធ្វើអោយ​បាត់បង់​តម្លៃ​នគរបាល ដោយ​យក​សម្លៀកបំពាក់​នគរ​បាល​អោយ​តួអង្គ​ពាក់ និង​បាន​ទៅ​ជុះនោម​ដាក់​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ ធ្វើអោយមាន​ការរិះគន់​។​

​មិនដឹងថា ផលិតកម្ម​មួយ​នេះ ចង់បង្ហាញ នូវ​ទិដ្ឋភាព ដែលមាន​ឥរិយាបទ មិន​សមរម្យ ដោយ​ឈរ​តំរៀបជួរ​គ្នា នោម នៅ​ទីសាធារណៈ ដើម្បី ផ្សព្វផ្សាយ ដល់​បងប្អូន​ប្រជាពលរដ្ឋ ជាច្រើន បានឃើញ​នូវ​ទង្វើ​នេះ​។ តួអង្គ​យក្ស ក៏​ជា​តួអង្គ​មួយ នៅក្នុង​សាសនា ផងដែរ ដូចជា​នៅ​ច្រកចូល ទៅ​ប្រាសាទ​មួយ នៅ​អង្គរវត្ត ក៏មាន ទេវតា និង យក្ស នៅ​អម សងខាង ផ្លូវ​ចូល ទៅ​ប្រាសាទបុរាណ​នោះដែរ​។ មិនតែប៉ុណ្ណោះ នៅតាម​ទីវ​ត្ត​អារាម​នានា និង​របាំ មួយចំនួនទៀត ក៏មាន​តួអង្គ​យក្ស តែ​នេះ គេ​យក យក្ស អោយ​ឈរ​នោម ធ្វើ​មិនដឹង ម្យ៉ាងដែរ​។​

​មាន​ប្រជាពលរដ្ឋ​ជាច្រើន នៅតែមាន​ការ​ងើ​ង​ឆ្ងល់ ថា​រាល់​ការផលិត​បទ​ចម្រៀង ការ​តែង​និពន្ធ គឺ​សុទ្ធតែ​មានការ​ឆ្លងកាត់ ពី​ក្រសួង វប្បធម៌ ត្រួតពិនិត្យ មុននឹង​អោយចេញ​។ ប៉ុន្តែ ទង្វើរ​នៅក្នុង​បទ​ចម្រៀង​នេះ ដែលមាន​ការរិះគន់​ជាច្រើន នៅលើ​បណ្តាញ​សង្គម ហ្វេ​ស​បុក ដែល​ខាង​ក្រសួង​វប្បធម៌ នៅតែ​អនុញ្ញាតិ អោយចេញ​។ បើ​យោងតាម​ប្រភព ចេញពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ខាង​ផលិតកម្ម​មួយ​នេះ​មាន​សាច់ញាតិ ដែល​ធ្វើការ​នៅក្នុង​ក្រសួង ជួយ​អន្តរាគមន៍ ធ្វើយ៉ាងណា ក៏ដោយ គឺ​ចេញ​បាន​គ្រប់ ពេល​ទាំងអស់​។

​បើ​យោងតាម សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ចូលរួម​ថែរក្សា​អនាម័យ ការបោះ​សំរាម នៅ​ពាសវាល​ពាសកាល នៅតាម​ទីសាធារណៈ និង​សូមអោយ​ប្រជាពលរដ្ឋ រក្សា​នូវ​សណ្តាប់ធ្នាប់ ជៀសវាង​ការ បន្ទោ​របង់ តាម​ទី​ផ្សេងៗ​។​

​ក្នុងនោះដែរ​ក៏មាន អង្គការ មួយចំនួន បានរៀបចំ​ស្ព​ត អប់រំ អោយចូល​រួម បង្កើត​នូវ បង្គន់ អនាម័យ និង​ចូលរួម​ប្រើប្រាស់ ទាំងអស់គ្នា តែ​បែរជា ផលិតកម្ម​មួយ​នេះ បង្ហាញ អោយឃើញ ពី​តួអង្គ ឈរ​នោម​បែបនេះ​ទៅវិញ​៕​

បទ យក្ស​រាំ​ធុងបាស់ របស់​ហង្ស​មាស ធ្វើអោយ​បាត់បង់​តម្លៃ​នគរបាល​