ថា​ម៉េច គ្រាន់តែ​រាំ ក៏​ជួយ​ដល់​ការចងចាំ​មនុស្ស​ដែរ​?

ថា​ម៉េច គ្រាន់តែ​រាំ ក៏​ជួយ​ដល់​ការចងចាំ​មនុស្ស​ដែរ​?

​ការ​រាំ អាច​ពង្រឹង​ដល់​មុខងារ របស់​ខួរក្បាល បាន​ច្រើន​កម្រិត​ណាស់​។ ទីមួយ សាច់ដុំ​ដែល​ទទួល​ការខុសត្រូវ លើ​ការចងចាំ អនុញ្ញាត​ឲ្យ​យើង ធ្វើការ​រាំ ដោយ​មិន​បាន​គិត អំពី​ជំហាន​អ្វីៗ​ទាំងអស់​។ តាម​អ្នកវិទ្យាសាស្ត្រ ខាង​សរសៃប្រសាទ លោក Daniel Glaster ដែល​បាន​និយាយ​នៅ​ក្នុង​ការ​សែ​ត The New York Times បានឲ្យដឹងថា រឿង​នេះ​កើតឡើង​ដោយសារតែ ចលនា​នៃ​ការ​រាំ បាន​គូ​ជា​ផែនទី នៅ​ក្នុង​ខួរក្បាល ដើម្បី​បង្កើត​បាន ជា​ផ្លូវ​កាត់​មួយ រវាង​ការគិត និង​ការធ្វើ​។

​ម្យ៉ាងវិញទៀត យើង​ចងចាំ​នូវ​របៀប ដែល​យើង​ធ្វើ យ៉ាង​មាន​ប្រសិទ្ធភាព និង​មិន​ត្រូវការ ការខិតខំ​ប្រឹងប្រែង អ្វី​ខ្លាំងក្លា​ឡើយ​។ ក្នុង​ពេល​រាំ អ្នក​នឹង​ត្រូវ​ធ្វើ​ចលនា ដដែលៗ​ជាប់​រហូត ដែល​ប្រៀបបាន​ដូចជា ការអនុវត្ត​អ្វីមួយ បែប​អូ​តូ​ម៉ា​ទិច​អញ្ជឹង​។

ថ្វី​បើ​សាច់ដុំ ទទួលខុសត្រូវ​លើ​ការចងចាំ មិន​អាច​ញ៉ែ​ក​ឲ្យដាច់​ថា ចលនា​មួយ​ត្រូវ ឬ​ខុស​ក៏ដោយ ក៏​ការស្រាវជ្រាវ​មួយចំនួន​ណែនាំ​ថា ក្រោយពី​ធ្វើ​ចលនា រាំ​បាន​ជោគជ័យ វា​នឹង​បញ្ចេញ​សារធាតុ Endorphins ទៅក្នុង​ឈាម ដែល​ជាហេតុ​នាំ​ឲ្យ​ខួរក្បាល រក្សា​វា​ទុក ក្លាយទៅជា​ការធ្វើ ចលនា​រាងកាយ​ដ៏​ត្រឹមត្រូវ ហើយ​ក៏​ងាយស្រួល ក្នុងការ​រំលឹក​ចលនា​នោះ ឡើង​វិញ​ផង​ដែរ​។

សរុបសេចក្តី​មក ការ​រាំ នឹង​ជំរុញ​ដល់​រាងកាយ ក្នុង​ការបញ្ចេញ​សារធាតុ ដែល​អាច​លើក​ទឹកចិត្ត ដល់​ខួរក្បាល មាន​ការចងចាំ កាន់តែ​ល្អ ជាពិសេស សាច់ដុំ​ដែល​ជំរុញ ដល់​ការចងចាំ​តែម្តង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី09 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។