៦ ឃ្លា ដែល​ពួក​មហាសេដ្ឋី​មិន​ដែល​និយាយ​ពី លុយ

១) ខ្ញុំ​ប្រឹងប្រែង​ធ្វើ​ការ​ដើម្បី​តែ​លុយ ៖ មនុស្ស​ភាគ​ច្រើន​គិត​ថា​ ពួក​គេ​ប្រាកដ​ជា​ប្រឹងប្រែង​ធ្វើ​ការ​ដើម្បី​តែ​លុយ​របស់​ពួក​គេ។ នៅ​ពេល​ដែល​មាន​ការ​គិត​បែប​នេះ​ គឺ​កាន់​តែ​ធ្វើ​ឲ្យ​ពួក​គេ​មាន​គំនាប​កាន់​តែ​ខ្លាំង​ពី​ការងារ។ អ្នក​មិន​ចាំ​បាច់​ប្រឹងប្រែង​នឹង​ការងារ​ដើម្បី​តែ​លុយ​នោះ​ឡើយ ប៉ុន្តែ​អ្នក​ត្រូវ​ចេះ​ធ្វើ​ឲ្យ​លុយ​មក​ធ្វើ​ការងារ​ឲ្យ​អ្នក​វិញ។ លុយ​មិន​ពិបាក​ឡើយ​ដើម្បី​ឲ្យ​វា​រត់​មក​រក​អ្នក ប្រសិន​បើ​អ្នក​ចេះ​ធ្វើ​ឲ្យ​មាន​ការ​ទាក់ទាញ​ពី​វា។ និយាយ​ជា​រួម​ លុយ​អ្នក​អាច​រក​បាន​ពី​គ្រប់​ទី​កន្លែង ប្រសិន​បើ​អ្នក​ប្រើ​ការ​គិត​ដោយ​ភាព​ឈ្លាសវៃ។

២) លុយ​មិន​អាច​ដុះ​លូតលាស់​ដូច​ដើម​ឈើ​ ៖ ពួក​មហាសេដ្ឋី​តែង​គិត​ថា អ្នក​អាច​រក​មនុស្ស​អាច​រក​លុយ​បាន​ពី​គ្រប់​ទីកន្លែង​គ្រប់​ពេល​វេលា ហើយ​ប្រសិន​បើ​មនុស្ស​ចង់​ក្លាយ​ជា​មហាសេដ្ឋី អ្នក​ត្រូវ​ចេះ​ប្រើប្រាស់​លុយ​វិនិយោគ​ក្នុង​វិស័យ​ផ្សេង​គ្នា​ជា​ច្រើន​ ដើម្បី​បង្កើន​ចំណូល​ត្រលប់​មក​វិញ​ ព្រោះ​ការ​វិនិយោគ​តែ​មួយ​មុខ​ វា​មិន​អាច​ធ្វើ​ឲ្យ​លុយ​របស់​អ្នក​រីក​លូតលាស់​ដូច​ជា​ដើមឈើ​ឡើយ។

៣) វា​ថ្លៃ​ពេក ឬ យើង​មិន​អាច​ទិញ​វា​បាន​ឡើយ ៖ នេះ​តែង​កើត​ឡើង​នៅ​ពេល​មនុស្ស​ណា​ម្នាក់​មិន​អាច​តថ្លៃ​គ្នា​បាន។ ជាក់​ស្តែង​ តម្លៃ​ដែល​អ្នក​បាន​ឃើញ​ គឺ​ជា​ការ​កំណត់​មួយ​ ដែល​អ្នក​ត្រូវ​យក​ឈ្នះ​វា​ពោល​គឺ​ត្រូវ​ទិញ​វា​ឲ្យ​បាន​ប្រសិន​បើ​អ្នក​ចង់​បាន និយាយ​បែប​ផ្សេង​ប្រសិន​បើ​អ្នក​មិន​តស៊ូ​ជម្នះ​ឧបសគ្គ​ទេ​នោះ​អ្នក​មិន​អាច​សម្រេច​គោល​ដៅ​របស់​ខ្លួន​បាន​ឡើយ។ ប្រសិន​បើ​អ្នក​រស់​នៅ​ដោយ​សារ​តម្លៃ​អ្នក និង ស្លាប់​ដោយ​សារ​តម្លៃ និយាយ​បែប​ផ្សេង​ នៅ​ពេល​ដែល​តម្លៃ​អ្វី​មួយ​ដែល​ទាប មនុស្ស​គ្រប់​រូប​ប្រហែល​ជា​មាន​វា ហើយ​គ្មាន​នរណា​ម្នាក់​ព្យាយាម​បន្ថែម​ទៅ​រក​អ្វី​មួយ​ផ្សេង​ឡើយ។

៤) លុយ​ជា​ឫសគល់​នៃ​អំពើ​អាក្រក់ ៖ នេះ​គឺ​ជា​ពាក្យ​ដែល​យល់​ខុស​មួយ​ ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​រូប​ជឿ​ថា​រាល់​បុគ្គល​ជា​អ្នក​មាន សុទ្ធ​តែ​ជា​មនុស្ស​អាក្រក់។ ប៉ុន្តែ​គេ​អាច​ជំនួស​ឃ្លា​នោះ​មក​វិញ​ ការ​ស្រលាញ់​ងប់ងុល​នឹង​លុយ​ ទើប​ជា​ឫសគល់​នៃ​អំពើ​អាក្រក់។ លុយ​គ្មាន​បុគ្គលិកលក្ខណៈ​ឡើយ ដូច្នេះ​លុយ​ខ្លួន​ឯង​មិន​អាច​បង្ហាញ​កាយ​វិការ​អាក្រក់ ឬ ល្អ​នោះ​ឡើយ មាន​តែ​មនុស្ស​ទេ​ដែល​អាច​បង្ហាញ​ពី​អាកប្បកិរិយា អាក្រក់ និង ល្អ។

៥) លុយ​មិន​អាច​ធ្វើ​ឲ្យ​អ្នក​រីករាយ​ឡើយ ៖ មនុស្ស​ស្ទើរ​គ្រប់​គ្នា​តែង​ញញឹម​ជា​និច្ច​ពេល​ទទួល​បាន​លុយ វា​ពិត​ជា​ធ្វើ​ឲ្យ​មនុស្ស​រីករាយ ព្រោះ​វា​ជួយ​ឲ្យ​មនុស្ស​អាច​យក​លុយ​មើល​ថែរក្សា​គ្រួសារ និង ទិញ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ខ្លួន​ចង់​បាន​។ នៅ​ពេល​ដែល​មនុស្ស​និយាយ​ថា​លុយ​មិន​អាច​ទិញ​នូវ​សុភមង្គល​ ពួក​គេ​អាច​សំដៅ​ទៅ​មនុស្ស​ដែល​ពួក​គេ​បាន​មើល​ឃើញ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៉ុណ្ណោះ សម្រាប់​មហាសេដ្ឋី​គ្រប់​រូប​ពួក​គេ​រីករាយ​ជាមួយ​លុយ​និង​គ្រួសារ​របស់​ពួក​គេ ហើយ​សម្រាប់​ជាក់​ស្តែង​ក្នុង​ជីវិត​មនុស្ស​វិញ អ្នក​នឹង​មិន​អាច​រីករាយ​បាន​ឡើយ នៅ​ពេល​ដែល​អ្នក​គ្មាន​លុយ ទៅ​ណា​មិន​រួច​ធ្វើ​អ្វី​មិន​កើត។

៦) លុយ​គឺ​គ្មាន​សារសំខាន់​ឡើយ ៖ ជា​រឿយ​មនុស្ស​និយាយ​ថា​ វា​គ្រាន់​តែ​ជា​លុយ ហើយ​ខ្ញុំ​មិន​ធ្វើ​វា​ដើម្បី​តែ​លុយ​នោះ​ឡើយ ប្រសិន​បើ​វា​គ្រាន់​តែ​ជា​លុយ ហើយ​អ្នក​មិន​ធ្វើ​វា​ដើម្បី​លុយ ហេតុអ្វី​បាន​ជា​អ្នក​ទទួល​យក​លុយ​ ពេល​ដែល​វា​មក​រក​អ្នក? លុយ​គឺ​មាន​សារសំខាន់​ណាស់ ហើយ​ត្រូវ​បាន​គ្រួសារ​គ្រប់​រូប​តែង​បង្រៀន​កូន​ឲ្យ​ចេះ​រក​លុយ ការ​រៀន​នៅ​ក្នុង​សាលា កន្លែង​ធ្វើ​ការ សូម្បី​តែ​ក្នុង​រង្វង់​សាសនា​ក៏​មិន​អាច​ខ្វះ​លុយ​បាន​ដែរ៕

ប្រភព៖ thebnews

  • ៦ ឃ្លា ដែល​ពួក​មហាសេដ្ឋី​មិន​ដែល​និយាយ​ពី លុយ已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/04/09  Category:ជីវិតនិងសង្គម
Tags: