​ចាប់​ក្មួយ​ស្រី​បង្កើត​រំលោភ​ម្តង​២​នាក់​ពេល​ម្តាយ​នាង​មិន​នៅផ្ទះ​

​ខេត្តកំពង់ស្ពឺ​៖​ សមត្ថកិច្ច​នគរបាល​ស្រុក​ ឱ​រ៉ា​ល់​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​ត្រូវជា​ពូ​ បង្កើត​បាន​ចាប់​ក្មួយ​ស្រី​រំលោភ​សេពសន្ថវៈ​ ជា​ច្រើន​ដង​ពេល​ម្តាយ​កុមារី​មិន​នៅផ្ទះ​។​

​លោក​វរសេនីយត្រី​ប៊ុត​ ប៊ុ​ន​ធឿ​ន​ អធិការ​ នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​ឲ្យ​ដឹង​ថា​ ការ​ ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៣​និង​ ៣០​នាទី​រសៀល​ នៅ​ថ្ងៃ​ទី​៧​ ខែមេសា​ ឆ្នាំ​ ២០១៦​ នៅ​ភូមិ​ស្រែ​កិន​ ឃុំ​ត្រពាំង​ជោ​ ស្រុក​ឱ​រ៉ា​ល់​ ខេត្តកំពង់ស្ពឺ​។​ កុមារី​រង​គ្រោះ​ ទី​១-​អាយុ​៧​ឆ្នាំ​ និង​ទី​២-​អាយុ​៥​ឆ្នាំ​ រស់នៅ​ ឃុំ​កើតហេតុ​ ។​

​លោក​អធិការ​បាន​ឲ្យ​ដឹង​បន្ត​ថា​ ជន​ សង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ ក្មួយ​ស្រី​របស់​ខ្លួន​បាន​សម្រេច​២​លើក​ (​ម្នាក់​១​លើក​)​នៅ​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​២៨​ ខែមីនា​ឆ្នាំ​២០១៦​។​ លុះ​មក​ដល់​ថ្ងៃ​ខាងលើ​ ជនសង្ស័យ​បម្រុង​ធ្វើ​សកម្មភាព​ទៀត​ក៏​ត្រូវ​ សាច់ញាតិ​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង​។​ ជនសង្ស័យ​មានឈ្មោះ​ ជឿន​ វឿ​ន​ ភេទ​ ប្រុស​ អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​ស្រែ​កិន​ ឃុំ​ត្រពាំង​ជោ​ ស្រុក​ឱ​រ៉ា​ល់​ ។​

​លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា​ បន្ទាប់​ ពី​ទទួល​ព័ត៌មាន​ពី​ឈ្មោះ​ ខាន់​ ចាន់​ធឿ​ន​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ រស់នៅ​ភូមិ​ស្រែ​កិន​ ឃុំ​ត្រពាំង​ជោ​ ដែល​ត្រូវជា​អ៊ំ​របស់​កុមារី​រង​ គ្រោះ​បាន​ប្តឹង​ជនសង្ស័យ​ជា​ពូ​ដែល​ចាប់​រំលោភ​ក្មួយ​ស្រី​របស់​ខ្លួន​រួច​មក​កម្លាំង​ជំនាញ​ បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​យក​ មក​សាកសួរ​។​

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ ពិតជា​បាន​ចាប់រំលោភ​កុមារី​រង​គ្រោះ​ទាំង​ ២​ពិតប្រាកដ​មែន​។​ ជនសង្ស័យ​បន្ត​ថា​ ចុង​ ក្រោយ​ប្រុង​ធ្វើ​សកម្មភាព​ចាប់រំលោភ​ម្តង​ ទៀត​ពេល​ម្តាយ​នាង​មិន​នៅផ្ទះ​ក៏​បែក​ការណ៍​ ត្រូវ​សាច់ញាតិ​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ ម្តង​។​
​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អ​ធិ​ ការដ្ឋាន​គ​របាល​ស្រុក​ឱ​រ៉ា​ល់​ដើម្បី​កសាង​ សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ ច្បាប់​៕​ សេនា​ស័ក្តិ​
​ចាប់​ក្មួយ​ស្រី​បង្កើត​រំលោភ​ម្តង​២​នាក់​ពេល​ម្តាយ​នាង​មិន​នៅផ្ទះ​

ប្រភព៖ Nokorwatnews

  • ​ចាប់​ក្មួយ​ស្រី​បង្កើត​រំលោភ​ម្តង​២​នាក់​ពេល​ម្តាយ​នាង​មិន​នៅផ្ទះ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/04/09  Category:កំសាន្ត
Tags: