៤ ប្រទេស​ដែល​មាន​ផលិតផល​ផ្លែ​ដូង​ច្រើន​ជាង​គេ​បំផុត​នៅ​អាស៊ី

ផ្លែ​ដូង​ ជា​ផលិត​ផល​ផ្លែ​​ឈើ​មាន​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ត្រូវ​ការ​ដើម្បី​តម្រូវ​ចំណី​អាហារ​របស់​ខ្លួន​។ ក្នុង​ពិភពលោក ​ដូង​ភាគ​ច្រើន​ត្រូវ​បាន​គេ​នាំ​ចេញ​ច្រើន​ជាង​គេ​ពី​អាស៊ី​ ដូច្នេះ​តើ​ប្រទេស​អាស៊ី​ណា​ខ្លះ​​ ដែល​មាន​ផលិតផល​ដូង​ច្រើន​ជាង​គេ?

៤ ប្រទេស​ដែល​មាន​ផលិតផល​ផ្លែ​ដូង​ច្រើន​ជាង​គេ​បំផុត​នៅ​អាស៊ី

យោង​តាម​ របាយការណ៍​ពាក់​កណ្ដាល​ផ្លូវ​ការ​មួយ​ដែល​ចេញ​ដោយ​អង្គភាព​ទទួល​បន្ទុក​ផ្នែក​ចំណី​អាហារ និង កសិកម្ម នៃ​អង្គការ​សហប្រជាជាតិ​(Food and Agriculture Organization of the United Nations) បាន​ចេញផ្សាយ​​កាល​ពី​ខែ​មករា ២០១៤ កន្លង​ទៅ​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ពិភពលោក​មាន​ប្រទេស​ចំនួន​៥​ដែល​មាន​ផលិតផល​ផ្លែ​ដូង​ច្រើន​ជាង​គេ​បំផុត ប្រទេស​ទាំង​នោះ​មាន​ ៤​ មក​ពី​អាស៊ី និង ១ មក​ពី​អាមេរិកឡាទីន(អាមេរិក​ខាង​ត្បូង​) មាន​ដូច​ជា៖

. ប្រទេស​ ឥណ្ឌូណេស៊ី៖ មាន​ផលិតផល​ដូង​ចំនួន ១៨ លាន​តោន​ ក្នុង​មួយ​ឆ្នាំ​ ដែល​ស្មើ​នឹង​​៣០%​នៃ​ផលិត​ផល​ដូង​ទាំង​អស់​ពី​ក្នុង​ពិភពលោក។

. ប្រទេស​ ហ្វីលីពីន៖ មាន​ផលិតផល​ដូង​ចំនួន​១៥,៨៦២,៣៨៦ ​តោន​ ក្នុង​មួយ​ឆ្នាំ ដែល​ស្មើ​នឹង​​២៦,%​នៃ​ផលិត​ផល​ដូង​ទាំង​អស់​ពី​ក្នុង​ពិភពលោក។

. ប្រទេស ឥណ្ឌា​៖ មាន​ផលិតផល​ដូង​ចំនួន ១០,៥៦០,០០០​តោន​ ក្នុង​មួយ​ឆ្នាំ ដែល​ស្មើ​នឹង​​១៧​%​នៃ​ផលិត​ផល​ដូង​ទាំង​អស់​ពី​ក្នុង​ពិភពលោក។

. ប្រទេស ប្រេស៊ីល​៖ មាន​ផលិតផល​ដូង​ចំនួន ២,៨៨៨,៥៣២​តោន​ ក្នុង​មួយ​ឆ្នាំ​ដែល​ស្មើ​នឹង​​៤,៨​%​នៃ​ផលិត​ផល​ដូង​ទាំង​អស់​ពី​ក្នុង​ពិភពលោក។

. ប្រទេស​សិរីលង្កា​៖​ មាន​ផលិតផល​ដូង​ចំនួន ២,០០០,០០០​ តោន​ ក្នុង​មួយ​ឆ្នាំ​ដែល​ស្មើ​នឹង​​៤,៨​%​នៃ​ផលិត​ផល​ដូង​ទាំង​អស់​ពី​ក្នុង​ពិភពលោក។

តាម​រយៈទិន្នន័យ​ដែល​បង្ហាញ​ខាង​លើ​កញ្ជាក់​ថា ក្នុង​ពិភពលោក​ប្រទេស​ដែល​មាន​ផលិតផល​ដូង​ច្រើន​ជាង​គេ​នោះ​គឺប្រទេស​ដែល​ស្ថិត​ទ្វីបអាស៊ី ​មាន​៤ប្រទេសដែល​មាន​ផលិតផល​ផ្លែ​ច្រើន​​ជាងគេ​បំផុត​ក្នុង​តំបន់នេះ​​គឺមាន​ប្រទេស  ឥណ្ឌូណេស៊ី, ហ្វីលីពីន, ឥណ្ឌា​, និង ប្រទេស សិរីលង្កា​ ៕

៤ ប្រទេស​ដែល​មាន​ផលិតផល​ផ្លែ​ដូង​ច្រើន​ជាង​គេ​បំផុត​នៅ​អាស៊ី

៤ ប្រទេស​ដែល​មាន​ផលិតផល​ផ្លែ​ដូង​ច្រើន​ជាង​គេ​បំផុត​នៅ​អាស៊ី

៤ ប្រទេស​ដែល​មាន​ផលិតផល​ផ្លែ​ដូង​ច្រើន​ជាង​គេ​បំផុត​នៅ​អាស៊ី

ប្រភព៖ kqube

  • ៤ ប្រទេស​ដែល​មាន​ផលិតផល​ផ្លែ​ដូង​ច្រើន​ជាង​គេ​បំផុត​នៅ​អាស៊ី已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/04/09  Category:កំសាន្ត
Tags: