Trump ត្រូវ​រង​ការប្រឆាំង​តបត​យ៉ាង​ខ្លាំងក្លា ដោយសារ​ទាមទារ​អោយ​ផ្ដន្ទាទោស​ចំពោះ​អ្នក​ពន្លូតកូន​

ការប្រកាស​របស់​បេក្ខភាព​ប្រធានាធិបតី​មកពី​គណៈបក្ស​សាធារណៈ ដែល​បាន​លើកឡើងថា ស្ត្រី​ទាំងឡាយណា​ដែល​ធ្វើការ​ពន្លូតកូន​គួរ​ទទួល​នូវ​ការផ្ដន្ទាទោស​នោះ​បង្កអោយមាន​ការតវ៉ា​យ៉ាងខ្លាំង​ក្លា​។

ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ MSNBC នៅពេលដែល​អ្នកសំរបសំរួល​កម្មវិធី​សួរថា​៖ “​លោក​មានការ​យល់ឃើញ​យ៉ាងណា ស្ដីពី​ករណី​លើកឡើងថា ចង់អោយមាន​ការដាក់​ទោស​ចំពោះ​ការ​ពន្លូតកូន​?” Trump បាន​ឆ្លើយតប​យ៉ាង​រហ័ស​ថា​៖ “​ចាំបាច់​ត្រូវមាន​រូបភាព​ផ្ដន្ទាទោស​ចំពោះ​ស្ដ្រី​ទាំងនោះ​”​។ បន្ទាប់ពី​បេក្ខភាព​គណៈបក្ស​សាធារណរដ្ឋ​រូបនោះ ថែមទាំង​បាន​អំពាវនាវ​អោយមាន​បទបញ្ជា​ហាម​ពន្លូតកូន ដោយ​និយាយថា បញ្ហា​នេះ​គប្បី​រដ្ឋ​ទាំងឡាយ​មាន​វិធានការ​ដោះស្រាយ​។​
​    ​
តាម AFP បទ​អធិប្បាយ​របស់ Trump នៅលើ​ទូរទស្សន៍ បាន​បង្កអោយមាន​សម្លេង​ប្រឆាំង​តបត​យ៉ាង​ពុះកញ្ជ្រោល​។ មតិ​ជាច្រើន​បាន​លើកឡើងថា មហាសេដ្ឋី​រដ្ឋ​ញីរ​យ៉​ក​រូបនេះ​បាន​បំពាន​ទៅលើ​ស្ដ្រី​។​

​ដោយឡែក​លោក Jonh Kasich បានអោយដឹងថា “​ជាការ​ពិតណាស់ថា ស្ដ្រី​មិនគួរ​ទទួល​នូវ​ការផ្ដន្ទាទោស​ឡើយ​”​។ លោក​បាន​ប្រឆាំងនឹង​ការ​ពន្លូតកូន លើកលែងតែ​ករណី​ចាប់រំលោភ​។ ក្នុងពេលនោះ March For Life ដែលជា​អង្គការ​មួយ​ប្រឆាំង​ការ​ពន្លូតកូន ក៏បាន​ប្រកាស​ដែរ​ថា ស្ត្រី​គួរ​ទទួល​នូវ​ការ​ថ្នាក់ថ្នម​ផ្សះផ្សា​មុខរបួស​ជំនួស​ការផ្ដន្ទាទោស​។​
​    ​
“​គ្រាន់តែ​អ្នក​រាល់គ្នា​គិត​ក៏​ឃើញថា ជា​ប្រការ​មួយ​អាក្រក់​បំផុត​ដែរ​។ គួរអោយ​ភ័យខ្លាច​មែន​” បេក្ខភាព​គណៈបក្ស​ប្រជាធិបតេយ្យ ហ៊ីល​ឡា​រី គ្លី​ន​តុ​ន សរសេរ​នៅលើ​បណ្ដាញ Twitter​។ ក្រុមអ្នកច្បាប់​នៃ​គណៈបក្ស​ប្រជាធិបតេយ្យ​គាំទ្រ​សិទ្ធិសេរីភាព​នូវ​ការ​ពន្លូតកូន​របស់​ស្រី្ដ ក្នុង​ពេលនេះ​គឺជា​ប្រការ​ដែល​បេក្ខភាព​គណៈបក្ស​សាធារណរដ្ឋ​ប្រឆាំង​យ៉ាងខ្លាំង​ក្លា​។ ក្រោយ​ការលើកឡើង​របស់​Trump សមាជិក​មួយ​រួប​នៃ​អង្គការ​ការពារ​ស្ដ្រី Planned Parenthood Action Fund – Dawn Laguens បាន​ហៅថា នោះ​ជា​បុគ្គល​”​ដ៏​គ្រោះ​ថា្នក់​”​។​

​ក្រោយ​រង​នួវ​ការប្រឆាំង​តបត​ខ្លាំងក្លា​បែបនេះ Trump ក៏បាន​ថ្លែង​នូវ​ការកែតម្រូវ​វិញ​ថា តាម​ទស្សនៈ​យល់ឃើញ​របស់លោក​វេជ្ជ​បណ្ឌិត​ទាំងនោះ ទើប​ជា​អ្នក​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​៕

ប្រភព៖ cen

  • Trump ត្រូវ​រង​ការប្រឆាំង​តបត​យ៉ាង​ខ្លាំងក្លា ដោយសារ​ទាមទារ​អោយ​ផ្ដន្ទាទោស​ចំពោះ​អ្នក​ពន្លូតកូន​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/09  Category:កំសាន្ត
Tags: