ម្តាយ​សុខ​ចិត្ត លោត​សម្លាប់​ខ្លួន ពី​ជាន់​ទី៩ ព្រោះ​ចង់​បាន​ប្រាក់​ធានា​រ៉ាប​រង យក​ទៅ​​ព្យាបាល​កូន

(ចិន)៖ ស្ត្រីជនជាតិចិនម្នាក់ រស់នៅក្នុងខេត្ត Shenzhen បានបញ្ចប់ជីវិតខ្លួនឯង ព្រោះតែនាងចង់ឲ្យកូនប្រុស រស់នៅបានសុខស្រួល ដោយអាចទទួលប្រាក់ ធានារ៉ាប់រងដ៏ច្រើន យកទៅចំណាយលើការព្យាបាលខ្លួន ព្រោះកូនប្រុសនាង កំពុងត្រូវការប្រាក់ព្យាបាលជំងឺ។

មុនពេលធ្វើអត្តឃាត ស្ត្រីរងគ្រោះបានសរសេរ សំបុត្រមួយច្បាប់ ទុកឲ្យកូន ដើម្បីបញ្ជាក់ថា នាងធ្វើបែបនេះ ដើម្បីកូនអាចទទួលលុយ ពីគោលនយោបាយ ធានារ៉ាប់រងយកទៅចំណាយ ថ្លៃពេទ្យដោយនាងសង្ឃឹមថា កូនប្រុសនឹងទទួលបានលុយ៣សែនយន់ ប្រហែល $46,000 ប៉ុន្តែជាអកុសល ក្រោយពីស្ត្រីជាម្តាយស្លាប់ទៅ កូននៅតែមិនបានទទួលប្រាក់ ដូចការរំពឹងឡើយ ព្រោះគោលនយោបាយធានារ៉ាប់រងនោះ ផុតកំណត់ជិតមួយឆ្នាំទៅហើយ។

ប៉ូលិសនិយាយថា ស្ត្រីរងគ្រោះមានអាយុ៦៣ឆ្នាំ បានបាត់បង់ជីវិត បន្ទាប់ពីនាង លោតពីសំយ៉ាបផ្ទះជាន់ទី៩មក ព្រោះតែចង់បានប្រាក់ចំណាយ ថ្លៃព្យាបាល កូន ដែលត្រូវវះកាត់ប្តូរត្រគាក ហើយការចំណាយ គឺថ្លៃណាស់ទើបម្តាយ គិតខ្លីហ៊ានសម្លាប់ខ្លួន ចង់បានប្រាក់ធានារ៉ាប់រងនោះ ព្រោះគាត់ពុំមានលទ្ធភាព ជួយកូនប្រុសឡើយ៕

ប្រភព៖ camnews

  • ម្តាយ​សុខ​ចិត្ត លោត​សម្លាប់​ខ្លួន ពី​ជាន់​ទី៩ ព្រោះ​ចង់​បាន​ប្រាក់​ធានា​រ៉ាប​រង យក​ទៅ​​ព្យាបាល​កូន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/09  Category:កំសាន្ត
Tags: