គិតពីឆ្នាំ១៩៩២-២០១៥ មន្ទីរពេទ្យគន្ធបុប្ផា​ ចំណាយ​ថវិកា ៥៧៣លាន​ដុល្លារ លើការព្យា​បាលកុមារ​សំភារៈ និងឱស​ថ​

(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត បេអាត រីចឆ្ទឺ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បានបញ្ជាក់ឲ្យដឹងថា គិតពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៥ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកា អស់ ៥៧៣លានដុល្លារ​សហ​រដ្ឋអាមេរិក ជាការចំណាយសម្រាប់ការព្យាបាលកុមារ ដែលមានជំងឺធ្ងន់ និងចំណាយលើការពិនិត្យ ព្យាបាលកុមារដែល មានជំងឺនៅក្នុងផ្នែក ពិគ្រោះជំងឺក្រៅចំនួន១៥លានករណី និងសម្រាប់ការ​សាង សងមន្ទីរពេទ្យទាំងប្រាំ ព្រមទាំងការបំពាក់សំភារៈបរិក្ខារ ទំនើប ដើម្បីធ្វើរោគវិនិច្ឆ័យ និងការព្យាបាល និងសម្រាប់ឱសថ និងថ្នាំសង្កូវផ្សេងៗ ។

គិតពីឆ្នាំ១៩៩២-២០១៥ មន្ទីរពេទ្យគន្ធបុប្ផា​ ចំណាយ​ថវិកា ៥៧៣លាន​ដុល្លារ លើការព្យា​បាលកុមារ​សំភារៈ និងឱស​ថ​

គិតពីឆ្នាំ១៩៩២-២០១៥ មន្ទីរពេទ្យគន្ធបុប្ផា​ ចំណាយ​ថវិកា ៥៧៣លាន​ដុល្លារ លើការព្យា​បាលកុមារ​សំភារៈ និងឱស​ថ​

ថវិកា៥៧៣លានដុល្លារ គឺមន្ទីរពេទ្យគន្ធបុប្ផា ទទួលបាន ពីរាជរដ្ឋាភិបាល ចំនួន៨ភាគរយ ក្រៅពីនោះទទួលបានពីរដ្ឋាភិបាល ស្វីសចូលរួមវិភាគទាន ចំនួន៨ភាគរយ ពីសប្បុរសឯកជន ទទួលបាន​វិភាគទាន ៨៤ភាគរយ ដែលភាគច្រើនទទួលបានពីប្រជា ពលរដ្ឋដែលរស់នៅក្នុងប្រទេសស្វីស។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៥ មន្ទីរពេទ្យគន្ធបុប្ផា ចំណាយថវិកាអស់ ៤២៥លានដុល្លារអាមេរិក ហើយក្នុងមួយថ្ងៃ ចំណាយអស់ ១៣៥ ០០០ដុល្លារអាមេរិក៕

ប្រភព៖ baykdang

  • គិតពីឆ្នាំ១៩៩២-២០១៥ មន្ទីរពេទ្យគន្ធបុប្ផា​ ចំណាយ​ថវិកា ៥៧៣លាន​ដុល្លារ លើការព្យា​បាលកុមារ​សំភារៈ និងឱស​ថ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/04/09  Category:កំសាន្ត
Tags: