Paquiao នឹងទទួលបាន ៨០លានដុល្លារ ពីការឡើងវាយទល់នឹង Bradley ចន្លោះម៉ោង៥ព្រឹកថ្ងៃអាទិត្យ

(ឡាវេហ្គាស)៖ ស្តេចប្រដាល់សកលលំដាប់ទី២ ពិភពលោក Manny Pacquiao នឹងទទួលបានប្រាក់រង្វាន់ប្រមាណ ៨០លានដុល្លារអាមេរិក ពីការឡើងសង្វៀន MGM Grand Garden Arena ប្រកួតទល់នឹងកីឡាករអាមេរិក Timothy Bradley ព្រឹកថ្ងៃអាទិត្យ ទី១០ មេសាចុងសប្តាហ៍នេះ ដែលជាជំនួបលើកទី៣ របស់ពួកគេ ។
Paquiao នឹងទទួលបាន ៨០លានដុល្លារ ពីការឡើងវាយទល់នឹង Bradley ចន្លោះម៉ោង៥ព្រឹកថ្ងៃអាទិត្យ

សូមបញ្ជាក់ថា ការប្រកួតជាផ្លូវការនឹងចាប់ផ្តើមនៅចន្លោះម៉ោង ៥៖០០នាទីព្រឹកថ្ងៃអាទិត្យ ទី១០ ខែមេសា (ម៉ោងនៅកម្ពុជា) ស្មើនឹងម៉ោង ៣៖០០នាទីរសៀល ថ្ងៃសៅរ៍ ទី០៩ ខែមេសា (ម៉ោងនៅអាមេរិក) ដោយសារតែកម្ពុជា ដើរលឿន១៤ម៉ោង ។
Paquiao នឹងទទួលបាន ៨០លានដុល្លារ ពីការឡើងវាយទល់នឹង Bradley ចន្លោះម៉ោង៥ព្រឹកថ្ងៃអាទិត្យ
សារព័ត៌មាន Bleacherreport បានផ្សាយថា កីឡាករនិម្មិត្តរូបរបស់ហ្វីលីពីន វ័យ៣៧ឆ្នាំ ដែលមានរហសនាមថា «Pacman» នោះ នឹងទទួលបានប្រាក់ជិត១០០លានដុល្លារ ក្នុងនោះបូកបញ្ចូល​ទាំង ២០លានដុល្លារពីសង្វៀន MGM Arena ផងដែរ គ្រាដែលប្រាក់រង្វាន់សម្រាប់គូប្រជែង វ័យ៣២ឆ្នាំ Bradley មិនត្រូវបានប្រកាសឲ្យដឹងឡើយ ។
Paquiao នឹងទទួលបាន ៨០លានដុល្លារ ពីការឡើងវាយទល់នឹង Bradley ចន្លោះម៉ោង៥ព្រឹកថ្ងៃអាទិត្យ
នេះជាការជួបគ្នាលើកទី២ នៅលើសង្វៀនស្ថិតក្នុងទីក្រុងល្បែង Las Vegas របស់អាមេរិកមួយនេះ ដែលលើកទី១ Pacquiao បានប្រកួតចាញ់ Bradley ដោយពិន្ទុមិនឯកច្ឆ័ន្ទកាលពីឆ្នាំ២០១២ និងចម្រូងចម្រាស់បំផុត តែ Pacquiao បានសងសឹកឈ្នះវិញនាឆ្នាំ២០១៤ នៅទឹកដីកណ្តាលប្រទេសចិន ដោយពិន្ទុឯកច្ឆ័ន្ទ ជាមួយនឹងការផ្តល់មេរៀន រសជាតិចាញ់ជាលើកដំបូងរបស់ Bradley ក្នុងចំណោមឡើងវាយ៣៦ប្រកួត ចាញ់តែម្តងគត់ ៕
Paquiao នឹងទទួលបាន ៨០លានដុល្លារ ពីការឡើងវាយទល់នឹង Bradley ចន្លោះម៉ោង៥ព្រឹកថ្ងៃអាទិត្យ
Pacquiao និង Bradley បានធ្វើដំណើរមកដល់ Las Vegas ហើយ មុនឡើងវាយថ្ងៃអាទិត្យ ទី១០

ចម្លងចេញពី៖ baykdang

  • Paquiao នឹងទទួលបាន ៨០លានដុល្លារ ពីការឡើងវាយទល់នឹង Bradley ចន្លោះម៉ោង៥ព្រឹកថ្ងៃអាទិត្យ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/09  Category:កំសាន្ត
Tags: