មនុស្ស​ស្រី​ល្អ​ ពិត​ជា​ពិបាក​តាម

ខ្ញុំ​ធ្លាប់​តែ​ឮ​មិត្តភ័ក្ដិ​ប្រាប់​ថា​ មនុស្ស​ស្រី​ឱ្យ​តែ​លួង​បន្តិច​ ល្អ​នឹង​គេ​ ផ្អែម​ដាក់​គេ​ គេ​នឹង​ចិត្ត​ទន់​ស្រឡាញ់​យើង​វិញ។ តែ​ចំពោះ​ស្រី​ម្នាក់​នេះ​ គឺ​មិន​ដូច​អ្វី​ដែល​ពួក​ម៉ាក​ខ្ញុំ​និយាយ​ឡើយ។

ទទួល​ស្គាល់​ថា​ក្នុង​ថ្នាក់​រៀន​នាង​ជា​ស្រី​​ស្អាត​ ហើយ​រៀន​ពូកែ​ទៀត​ផង​ ដូច្នេះ​អ្នក​ដែល​អាច​តាម​នាង​បាន​លុះ​ត្រា​តែ​ រូបរាង​សង្ហា​ ហើយ​រៀន​ពូកែ​ជាង​នាង។

នៅ​ក្នុង​ថ្នាក់​អ្នក​ណាៗ​ក៏​ចូល​ចិត្ត​នាង​ដែរ​ បើ​នាង​មិន​មក​រៀន​មួយ​ថ្ងៃ​ ថ្នាក់​រៀន​នេះ​ហាក់​ដូច​ជា​សោះ​កក្រោះ​។ និយាយ​ទៅ​ នាង​ប្រៀប​ដូច​ជា​ទេពធីតា​ ប្រចាំ​ថ្នាក់​ចឹង។

កាល​​ខ្ញុំ​ចូល​រៀន​​ដំបូងៗ​ នាង​តែង​មក​ប្រាប់​​ខ្ញុំ​ថា​គ្រូ​រៀន​ដល់​ណា ថត​មេរៀន​ឱ្យ​ខ្ញុំ​មើល​ គឺ​នាង​ចិត្ត​បាន​ខ្លាំង​ណាស់។ ខ្ញុំ​កាន់​តែ​ស្រឡាញ់​នាង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដក​ចិត្ត​មិន​រួច​ ពេល​រៀន​តែង​តែ​លួច​មើល​មុខ​នាង​ វិភាគ​សម្រស់​នាង ហើយ​ជួន​កាល​រក​នឹក​ថា​ធ្វើ​យ៉ាង​ម៉េច​ទើប​រៀន​ឈ្នះ​នាង​។ មាន​តែ​ខំ​ប្រឹង​រៀន​ឱ្យ​ពូកែ​ប៉ុណ្ណោះ​ទើប​ធ្វើ​ឱ្យ​នាង​មើល​មុខ​ខ្ញុំ​បាន។

បន្ទាប់​ពី​សុំ​ ហ្វេសប៊ុគ​ នាង​បាន​ហើយ​ខ្ញុំ​ក៏​យក​លេស​ឆាត​ទៅ​នាង​ សុំ​សួរ​នេះ​សុំ​សួរ​នោះ​រហូត ហើយ​នាង​ក៏​តែង​តែ​ឆ្លើយ​តប​មិន​ដែល​អាក់​ខាន​ឡើយ។ ខ្ញុំ​គិត​ថា​នាង​ក៏​ចាប់​អារម្មណ៍​លើ​ខ្ញុំ​ដែរ ទើប​ពេល​ធ្វើ​អី​មួយ​ខ្ញុំ​តែង​តែ​ប្រាប់​នាង​ ហើយ​នាង​តែង​តែ​​ឱ្យ​យោបល់​មក​ខ្ញុំ​ជានិច្ច។

ប្រហែល​មួយ​ខែ​ក្រោយ​មក​ មិន​ដឹង​ហេតុអី​នាង​មិន​សូវ​តប​សារ​ខ្ញុំ​នោះ​ទេ​ ជា​ពិសេស​ឧស្សាហ៍​ផ្ញើ​ sticker មេ​ដៃ​មក។ ខ្ញុំ​ស៊ើប​ហើយ​ស៊ើប​ទៀត​ ចង់​ដឹង​ថា​នាង​មាន​សង្សារ​ឬ​នៅ? អ្នក​ណា​ក៏​ថា​នាង​មិន​ទាន់​មាន​ដែរ! ចុះ​ហេតុអី​ក៏​នាង​ព្រងើយ​ដាក់​ខ្ញុំ? ឬ​នាង​ស្រឡាញ់​អ្នក​ណា​ផ្សេង? តែ​អត់​ទេ! ខ្ញុំ​មិន​ដែល​ឃើញ​នាង​បង្ហោះ ឬ share អ្វី​ដែល​ទាក់​ទង​នឹង​ស្នេហា​ទេ។

ខ្ញុំ​គិត​ថា​នាង​ប្រហែល​ជា​ធុញ​នឹង​ខ្ញុំ​ហើយ​មើល​ទៅ! នាង​ reply comment អ្នក​ផ្សេង​ តែ​មិន​ reply comment ខ្ញុំ​ឡើយ។ បញ្ហា​នៅ​ត្រង់​ថា ខ្ញុំ​មិន​ទាន់​សារភាព​ឱ្យ​នាង​ដឹង​នៅ​ឡើយ​ទេ​ ហើយ​នាង​ប្រហែល​ជា​ដឹង​ហើយ​ថា​ខ្ញុំ​គិត​យ៉ាង​ណា​ចំពោះ​នាង​ ព្រោះ​នាង​ជា​មនុស្ស​ឆ្លាត។

ថ្ងៃ​មួយ​ខ្ញុំ​បន្ត​ឆាត​ទៅ​នាង​ថា​ ខ្ញុំ​ជិត​ទៅ​ខេត្ត​ហើយ​ នាង​ក៏​ស្ដី​ឱ្យ​ខ្ញុំ​ថា​កុំ​ប្រាប់​នាង​គ្រប់​រឿង​ពេក​ នាង​ធុញ​នឹង​ខ្ញុំ​។ រួច​នាង​ក៏​ Block ខ្ញុំ​ចោល​តែ​ម្ដង។

ខ្ញុំ​ព្យាយាម​បង្កើត accountថ្មី​ដើម្បី​add ទៅ​នាង​ដោយ​មិន​បាន​ប្រើ​ប្រាស់​រូប​ខ្លួន​ឯង​ឡើយ​ព្រោះ​បើ​ប្រើ​រូប​ខ្លួន​ឯង​នាង​នឹង​មិន​ confirm ឡើយ។ តែ​នាង​នៅ​តែ​មិន​ confirm…

ទី​បំផុត​នាង​មិន​រវីរវល់​នឹង​ខ្ញុំ​ទៀត​ទេ។ ហើយ​ពេល​នេះ​ខ្ញុំ​កំពុង​តែ​នឹក​នាង​ខ្លាំង​ណាស់​… ខ្ញុំ​មិន​ដឹង​ថា​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​បាន​និយាយ​ជាមួយ​នាង​ទេ បើ​នាង​ឈប់​និយាយ​រក​ខ្ញុំ​ទៅ​ហើយ។ ខ្ញុំ​ប្រហែល​ជា​មិន​ល្អ​គ្រប់​គ្រាន់​ក្នុង​ការ​តាម​ស្រឡាញ់​នាង​ទេ​មើល​ទៅ…!

ប្រភព៖ sabay

  • មនុស្ស​ស្រី​ល្អ​ ពិត​ជា​ពិបាក​តាម已关闭评论
  • 21 views
  • Hide Sidebar
    A+
Publish on:2016/04/09  Category:ចំនេះដឹង
Tags: