វិធីធ្វើម្ហូប៖ ស៊ុបមាន់ ទឹកដោះ គោឆៅ

គ្រឿងផ្សំ
-សាច់មាន់១ ជំហៀង (ប្រហែល ៦៤០ ក្រាម)
-ស្ពៃតៀ ៦៤០ ក្រាម
-ទឹកដោះគោឆៅ ២កំប៉ុង
-ផ្លែពុទ្រាចិន ៣ផ្លែ
-សម្បក ក្រូចសើច ក្រៀម ១បន្ទះ
-ខ្ញី ២បន្ទះ
-អំបិលសមល្មម (ទៅតាមចំណង់ចំណូលចិត្តសាប ប្រៃ)
-ទឹក ៨កែវ

វិធីធ្វើ
ដំបូង លាងសាច់មាន់ឱ្យស្អាតកាប់ជា ២កំណាត់ រួចដាក់ស្រុះក្នុងទឹកក្ដៅលាយខ្ញីរួចស្រង់ចេញទុក។  បន្ទាប់មកយកស្ពៃតឿ ១ដើម ពុះជា២ចម្រៀករួចយកផ្លែពុទ្រាចិន និងលាងសម្បកក្រូចសើចឱ្យស្អាតទុក។

ចុងក្រោយ ចាក់ទឹកក្នុងឆ្នាំង និង ដាក់សម្បកក្រូចសើច ផ្លែពុទ្រាចិន ស្ងោរឱ្យពុះទើបដាច់មាន់ និង ស្ពៃតៀចូល។ រួចស្ងោររំងាស់ រយៈពេល ១ម៉ោងដោយប្រើភ្លើងល្មមៗ ហើយចាក់ទឹកដោះ គោឆៅ និងបង់អំបិលចូល ស្ងោររងាស់ទាល់តែពុះទើបដួសដាក់ចានជាការស្រេច៕

ប្រភព៖camnews

  • វិធីធ្វើម្ហូប៖ ស៊ុបមាន់ ទឹកដោះ គោឆៅ已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/04/09  Category:ចំនេះដឹង
Tags: