កម្មវិធី មុខរបរខ្ញុំ របស់ ភីអិនអិន ឈានដល់វគ្គជម្រុះ បេក្ខជនជាលើកទី២

មុខរបរខ្ញុំ ឬ My Place ដែលជាកម្មវិធីជីវិតពិត កំពុងចាក់ផ្សាយក្នុងម៉ោងមាសរបស់ស្ថានីយទូរទស្សន៍ PNN បានបាត់បង់បេក្ខជនទី២ កាលពីថ្ងៃសុក្រទី៨មេសា ក្រោយពីត្រូវបេក្ខជនរួមក្រុម និងគណៈកម្មការលោក ទេព រិន្ទដារ៉ូ បោះឆ្នោតទម្លាក់។

បេក្ខជន ចាន់ រតនា ចាកចេញពីកម្មវិធីបន្ទាប់ពី ត្រូវបានបោះឆ្នោតទម្លាក់ដោយបេក្ខជនរួមក្រុម និងគណៈកម្មការ។
ចាន់ រតនា វ័យ ២៣ ឆ្នាំ មកពីខេត្តព្រៃវែង ត្រូវបានបោះឆ្នោតទម្លាក់ចេញ ពីកម្មវិធីព្រោះមិត្តរួកក្រុម បានលើកឡើងថា គាត់មិនសូវយល់ពីការធ្វើជំនួញនេះប៉ុន្មានទេ ហើយគាត់ក៏មិនសូវស្តាប់ យោបល់របស់ក្រុមការងារដែរ ។
“គាត់មិនមានវិធានការច្បាស់លាស់ នៅក្នុងតួនាទីរបស់គាត់ ហើយចាំតែស្តាប់ការបញ្ជា ពីអ្នកដទៃ...” សំដីដែលបេក្ខជនប៊ុនលាភ លើកឡើង។
យោងតាមមិត្តរួមក្រុម អ៊ុន អីងជូ បានអោយដឹងថា បេក្ខជន រតនា ត្រូវបានគេបោះឆ្នោតទម្លាក់ដោយសារតែគាត់តែងតែ មានជំលោះ ជាមួយមិត្តរួមក្រុមដទៃ និងមិនធ្វើការជាក្រុម ។
ចាន់ រតនា គឺជាបេក្ខជនទីពីរដែលត្រូវ បានបោះឆ្នោតទម្លាក់ ចេញពីកម្មវិធី។
មុខរបរខ្ញុំ ជាកម្មវិធីជីវិតពិតថ្មីមួយ នៃម៉ោងមាសរបស់ស្ថានីយទូរទស្សន៍ PNN ជាកន្លែងប្រមូលផ្តុំបេក្ខជន ១៣រូប ដើម្បីធ្វើការជាក្រុម បង្កើតចេញជាអាជីវកម្មពិតប្រាកដមួយ ពោលគឺភោជនីយដ្ឋាន។

កម្មវិធីនេះ មានផ្សាយជូនទស្សនារៀងរាល់ចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ៨យប់។ កាលពី ២សប្ដាហ៍មុនបេក្ខជនបានប្រឈម នឹងការប្រកួតប្រជែងជាច្រើន។ ពួកគេបានធ្វើការជាមួយគ្នា ដើម្បីរៀបចំភោជនីយដ្ឋាន។ ពួកគេក៏បានប្រកួតប្រជែងគ្នាផងដែរ ដើម្បីទទួលបានទឹកប្រាក់ ៥ពាន់ដុល្លារ។ ពេលនេះបេក្ខជនស្ទើរតែ ត្រៀមខ្លួនរួចរាល់ដើម្បីដំណើរការ ភោជនីយដ្ឋានរបស់ពួកគេហើយ។ នៅសប្តាហ៍ក្រោយ បេក្ខជនម្នាក់នឹង ត្រូវបោះឆ្នោតទម្លាក់ចេញពីកម្មវិធីទៀត។ ខណៈបេក្ខជនកាន់តែច្រើនត្រូវបានបោះឆ្នោត ទម្លាក់ចេញពីកម្មវិធី បេក្ខជនដែលនៅសល់នឹងគ្រប់គ្រង់ហាងដោយខ្លួនឯងដោយជួលបុគ្គលិក ឬផ្លាស់ប្ដូរអាជីវកម្ម៕

ឈុតខ្លីក្នុងកម្មវិធី មុខរបរខ្ញុំ សូមចុចវីដេអូខាងក្រោម៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload