តារាកូរ៉េល្បីៗ ដែលមានគូស្នេហ៍ សមតាមបំណង

កូរ៉េខាងត្បូង៖ តារាល្បីពេលខ្លះ ក៏បានក្លាយជា អ្នកគាំទ្រវិញដែរ ដោយពួកគេត្រូវបាន ដទៃសួរជាញឹកញាប់ អំពីប្រភេទមនុស្សដែលចូលចិត្ត រឺតារាដែលពួកគេ លួចស្រលាញ់ ហើយជាចុងក្រោយពួកគេ ក៏ក្លាយជាសង្សារនឹងគ្នាពិតមែន ជាក់ស្តែងដូចជា៖

សមាជិកក្រុម SHINee លោក Jonghyun និង នាង Shin Se Kyung ៖កាលពីពេលដែលក្រុម SHINee កំពុងថតក្នុងកម្មវិធី "Hello Baby" លោកJonghyun បានលើកឡើង ជាច្រើនសារថាខ្លួន ពេញចិត្តទៅលើតារាសម្តែង ល្បីម្នាក់ឈ្មោះនាង Shin Se Kyung ដែលមានអាយុដូចគ្នា។ លោកបានរើសនាងជាសង្សារ ក្នុងក្តីស្រមៃ ហើយក្រោយមក អ្នកទាំងពីរពិតជាបានទាក់ទងគ្នាមែន។ លើសពីនេះ នាង Shin Se Kyung ក៏ធ្លាប់បានបញ្ជាក់ នៅក្នុងកិច្ចសម្ភាសន៍មួយថា នាងក៏ជាអ្នកគាំទ្រ របស់ក្រុម SHINee ដែរ ព្រោះក្រុមដែលនាងចង់ជួប ជាងគេគឺក្រុម SHINee បើទោះជាពេលនេះ ចំណងស្នេហ៍ អ្នកទាំងពីរត្រូវបាន បែកបាក់ក៏ដោយ។

សមាជិកក្រុម T-ara នាងSoyeon និងលោក Oh Jong Hyuk ៖ក្នុងអំឡុងពេល ផ្សព្វផ្សាយកម្មវិធី Star Golden Bell កាលពីឆ្នាំ ២០១០ សមាជិក Soyeon របស់ក្រុម T-ara ធ្លាប់បានបង្ហាញថា នាងមានការគាំទ្រ យ៉ាងខ្លាំងទៅ លើក្រុម Click B គឺជាក្រុមដែលមានលោក Oh Jong Hyuk ជាសមាជិក មុនពេលដែល លោកបានក្លាយជាតារាសម្តែង។ លើសពីនេះនាង បានចំណាយប្រាក់ ទិញសាឡុង មួយទុកជាកាដូ ជូនក្រុមមួយនេះ ហើយបានទៅលេង ក្រុមមួយនេះដល់ កន្លែងស្នាក់នៅ និងព្រមទាំងទៅ ទស្សនាការសម្តែងរបស់ពួកគេ ដូចជាអ្នក គាំទ្រផ្សេងផងដែរ។ បច្ចុប្បន្នចំណងស្នេហ៍ របស់អ្នកទាំងពីរ មិនបែកបាក់ទេ ហើយក៏កាន់តែរឹងមាំទៀតផង។

សមាជិកក្រុម EXID នាង Hani និង ក្រុមJYJ លោកJunsu ៖បន្ទាប់ពីបែកធ្លាយ ព័ត៌មានថាអ្នកទាំងពីរបានទាក់ទងគ្នា នាងHani បានបង្ហាញខ្លួន នៅក្នុងកម្មវិធី Radio Star ហើយបញ្ជាក់ថា នាងធ្លាប់ជាអ្នកគាំទ្ររបស់ Junsu តាំងពីពេលរៀន នៅវិទ្យាល័យមកម្ល៉េះ។ អ្នកទាំងពីរគឺ ជាគូស្នេហ៍ថ្មីថ្មោងមួយគូ ដែលទើបតែទាក់ទងគ្នាបាន ប៉ុន្មានខែប៉ុណ្ណោះ ហើយរឿងនេះក៏ បានលាតត្រដាង នៅដើមឆ្នាំនេះតែម្តង។

លោក Lee Seung Gi និង នាងYoonA ៖ឧទាហរណ៍ ដែលគួរឲ្យលើក និយាយមុនគេ គឺគូស្នេហ៍មួយគូនេះ។ លោក Lee Seung Gi ធ្លាប់បាននិយាយជាច្រើនសារថា លោកជាអ្នកគាំទ្ររបស់ នាង YoonA ហើយនាងគឺជាប្រភេទគូស្នេហ៍ក្នុងក្តី ស្រមៃរបស់លោក។ ព្រមជាមួយគ្នានេះ អ្នកទាំងពីរ ធ្លាប់បានបង្ហាញខ្លួនក្នុងកម្មវិធីជាមួយគ្នា ហើយលោកSeung Gi ក៏បានបង្ហាញ ក្តីស្រលាញ់ ចំពោះនាងផងដែរ។ ជាចុងក្រោយ អ្នកទាំងពីរពិត ជាធ្លាប់បានទាក់ទងគ្នាមែន បើទោះជាចំណងស្នេហ៍មួយនេះ បានដល់ទីបញ្ចប់ក៏ដោយ។

លោក Lee Min Ho និង នាងSuzy ៖លោក Lee Min Ho ហាក់ដូចជាបានចាប់អារម្មណ៍ ទៅលើនាង Suzy តាំងពីមុន រួចទៅហើយ។ លោកបាននិយាយថា ចូលចិត្តនារីដែលស្រស់ស្រាយ និងគួរឲ្យស្រលាញ់ ហើយនារីប្រភេទ នេះគឺត្រូវជាមួយនឹងនាងSuzy តែម្តង។ បើទោះជាមាន ព័ត៌មានថា អ្នកទាំងពីរបានបែកគ្នា ប៉ុន្តែពួកគេនៅតែប្រកាន់ជំហរថា ពួកគេនៅតែជាគូស្នេហ៍ នឹងគ្នានៅឡើយ៕

ប្រភព៖allkpop

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload